• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីទុន ODA


ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីទុន ODA

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក ​Pham Binh Minh និងជា​ប្រធាន​​គណៈ​កម្មាធិការ​ជាតិ ស្ដីអំពីការជួយ​​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជាផ្លូវការ (ODA) និងទុន​កម្ចីអាទិភាព​ បាន​អញ្ជើញ​​ជាអធិបតី កិច្ច​ប្រជុំសាមញ្ញជាមួយ​បណ្ដា​ក្រសួង​និងស្ថាប័ន​ ដើម្បី​ពិនិត្យ​មើល​ ដោះ​ស្រាយ​​​ការ​​លំបាក​ ជំរុញ​គំរោង​ការណ៍បានប្រើប្រាស់​ទុន ODA ទុនកម្ចីអាទិភាព។ នៅទីនេះ ​ឧបនាយក​រដ្ឋមន្ត្រី​លោក​ ​Pham ​Binh ​Minh បាន​សង្កត់​ធ្ងន់ទៅលើសារសំខាន់ ​របស់​​ប្រភពទុន​កម្ចីអាទិភាព​​​​នៅ​សេស​សល់ របស់ធនាគារ​ពិភពលោក​ (WB) ឆ្នាំសារ​ពើព័ន្ធ ២០១៧ ក្នុងសភាពការណ៍​ ដែល​ការប្រមូលផ្តុំទុនសំរាប់ការ​វិនិយោគ​​អភិវឌ្ឍន៍នៅ​ជួប​ឧបសគ្គ​ជាច្រើន​។​ ស្មារតី​របស់​​រដ្ឋាភិបាលគឺប្តេជ្ញា​ចិត្តប្រែ​ប្រមូល​ទុន​អាទិភាព ពីគំរោង​ការណ៍រំដោះថវិកាយឹត​យាវ​ ទៅអោយ​​គំរោង​ការណ៍​មាន​ល្បឿន​រំដោះថវិកាលឿន ដើម្បីឆ្លៀតយកប្រភព​ទុន​​​អា​ទិភាពនេះ។ ​ឧបនាយក​រដ្ឋមន្ត្រី​​​លោក Pham Binh Minh ក៏បានបញ្ជាណែ​នាំ​អោយស្ថាប័ន​នានាត្រូវរួម​សហការ​ជិតស្និទ្ធ ជាមួយ​ធនាគារ​ជាតិ​ និងស្ថាប័នទាក់ទិន​នា​នា ​សម្រេច​ដំណើរការ​ត្រៀមរៀបចំ​គំរោងការណ៍ ធានាការចរចារ ជាមួយ​ WB ប្រព្រឹត្ត​​​ទៅប្រកប​​ដោយ​ប្រសិទ្ធភាព​៕
 

​តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top