ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីផ្សាយជាផ្លូវការកាណាល់សុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ VOV
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម បានរៀបចំពិធីប្រកាសការផ្សាយជាផ្លូវការកាណាល់សុខភាព និងសុវត្ថភាពម្ហូងអាហារ ដែលចាក់ផ្សាយនៅលើប្រេកង់វិទ្យុ FM 89 ។ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈកាណាល់ផ្សាយនេះ នឹងគ្រប់ដណ្តប់រលកធាតុអាកាស លើទីក្រុងហាណូយទីក្រុងហូជីមិញ ទីក្រុង Can Tho និងបន្ទាប់មកគឺទីក្រុង Da Nang ។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំមានការច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិតក្នុងការអនុវត្តជាក់ស្តែង។ គប្បីស្វែងរកនូវចំណេះដឹង ធ្វើយ៉ាងម៉េចឲ្យចំណេះដឹងអំពីអនាម័យសុវត្ថិភាពម្ហូបអាហារ ត្រូវបានរីកសាយភាយក្នុងសង្គម ហើយប្រការសំខាន់បំផុត គឺចលនាបានមនុស្សគ្រប់រូបរួមដៃ ធានាសុវត្ថិភាពម្ហូបអាហារ ដើម្បីបំពេញល្អការងារចែទាំសុខភាពសម្រាប់ប្រជាជន”។
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយក លោក Nguyen The Ky (កណ្តាល)នៅ Studio VOV FM 89
រីឯខ្លួនវិញ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឲ្យដឹងថា៖ “ត្រូវបានដំណើរសកម្មភាពជាផ្លូវការ ចំនឹងទិវាគ្រូពេទ្យវៀតណាមជាប្រការ ដែលអ្នកកាសែតគ្រប់រូបថ្លែងអំណរគុណ ចំពោះគ្រូពេទ្យដោយកាតព្វកិច្ចឧត្តងឧត្តម គឺថែទាំសុខភាពសម្រាប់ប្រជាជន”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម