• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូន​ពរបុណ្យ​តេត​នៅបញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​


អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរបុណ្យតេតនៅបញ្ជាការដ្ឋាន
កងទ័ពការពារព្រំដែន

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ​ និង​ជូនពរ​បុណ្យតេត​ប្រពៃណី​សម្រាប់​កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែន។ នៅទីនេះ អគ្គ​លេខា​បក្ស​​ លោក Nguyen Phu Trong បានលើក​សរសើនូវ​លទ្ធផល​ដែល​កងទ័ព​ការពារ​ព្រំដែន​ទទួល​បាន ដែល​សក្តិ​​សម​​ជាកម្លាំងចំណានការពារ អធិបតេយ្យភាព សន្តិ​សុខ​ព្រំដែន រក្សា​រឹង​មាំ ទឹក​​ដីរបស់មាតុប្រទេស។​ លោក Nguyen Phu Trong មាន​បំណង​ថា កងទ័ពការ​ពារព្រំដែន​នៅរក្សាដដែល​នូវតួនាទី​ជាកង​កម្លាំង​ចំណាន​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព សន្តិសុខព្រំដែន កោះសមុទ្រ រក្សា​រឹងមាំ​សន្តិសុខ​នយោបាយ សណ្តាប់​ធ្នាប់​សង្គម​តំបន់​​ព្រំដែន ជាពិសេស​ការពារ​បរិយាកាស​សន្តិភាព​ដើម្បី​ប្រជាជន​នឹងនរធ្វើ​ផលិតកម្ម​និង​ជិតស្និទ្ធ​ជាមួយ​​ស្រុក​ទេស​។
 
នាថ្ងៃដ​ដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នឹងលោក ជំទាវក៏​បាន​អញ្ជើញ​ទៅសាក​សួរសុខទុក្ខ​និង​ជួប​​សំណេះសំណាល​ ជាមួយ​អាណិកជន​​វៀតណាម​​ដែល​ត្រឡប់​​មក​មាតុ​ប្រទេស ទទួល​បុណ្យ​តេត​និទាឃៈ​រដូវ​ឆ្នាំ​រកា​នព្វ ស័កនិងចូលរួមកម្មវិធី “និទាឃៈរដូវស្រុកកំណើត២០១៧”ផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top