• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

 
 
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ
Hai Ba Trung ក្រុងហាណូយ (រូបថតៈ TTXVN)

នាព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Hai Ba Trung និងខ័ណ្ឌ Dong Da  នៃទីក្រុង​ហាណូយ។ 

នៅទីនេះ ​ លោក Nguyen Phu Trong បាន ឲ្យដឹងថា កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ទទួល​បាន​ជោគ​ជ័យ យ៉ាងត្រចះត្រចង។ជាពិសេស កិច្ចប្រជុំលើកនេះបានអនុម័តលើក្រមច្បាប់ព្រហ្ម ទណ្ឌ។ កិច្ចការ​បរទេស​​របស់រដ្ឋ សភាក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ លោក Nguyen Phu Trong បានចាត់ទុកថា៖​“ប្រការ​សំខាន់​បំផុតគឺនាពេលខាងមុខ ត្រូវផ្សព្វផ្សាយសេចក្តីសម្រេច​ចិត្តទៅ ក្នុងជីវភាពរស់​នៅយ៉ាង​ដូច​ម្ត៉េច​ ហើយ​អ្វីៗដែលបានសន្យាមុននោះអាចអនុវ​ត្តបាន ឬទេ។ កង្វល់ទាំងអស់រ​បស់​អ្នកបោះ​ឆ្នោតក៏ជា​កង្វល់​របស់​ថ្នាក់ដឹកនាំដែ​រ។ សំខាន់​ គឺអាចមានបម្រែបម្រួលក្នុងជីវភាព​ជាក់ស្តែងដែរ​ឬទេ”។

លោកអគ្គលេខាបក្សក៏បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ការងារ​បង្ការ​ប្រឆាំង​អំពើពុក​រលួយ ខ្ជះខ្ជាយនាពេលកន្លងទៅទទួលបានលទ្ធផលវិជ្ជមានជាជំហានដំបូង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top