• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកម្ពុជាជូនដំណឹងអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong

​ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ និងទី១៧ ខែ​កក្កដា ឆ្នាំ២០១៧ ស្ថាប័នសារព័ត៌មានធំបំផុត នៅកម្ពុជាចំនូន ពី គឺទំព័រវែបសារយ​អេឡិចត្រូនិក Fresh News និង កាសែតរស្មីកម្ពុជា កំណែអេឡិចត្រូនិក បានចុះផ្សាយ នូវសេចក្តី​ជូនព័ត៌មាន​របស់ក្រសួងការរបទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ស្តីពី ដំណើរទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​កម្ពុជា​ របស់​អ​គ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong។
 
សេចក្តី​ជូន ព័ត៌មានបានឲ្យដឹងថា ទទួលការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ ខែ​កក្កដា​ ឆ្នាំ ២០១៧។ តាមរបៀបវារៈ លោក Nguyen Phu Trong នឹងអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្រេច ព្រះ​បរម ​នាថ នរោត្តម សីហ មុនី និងចូលគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហានុ ព្រះវ​ររាជ​មាតា​​ជាតិ​ខ្មែរ។ ចូលថ្វាយបង្គុំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ​គណៈ​មហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេច ព្រះមហា​សង្ឃរាជ​នៃ​គណៈ​ធម្ម​យុត្តិ​ក​និកាយ​​នៃព្រះរាជាណាចក្រកម្ពុជា។ ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភា សម្តេច សាយឈុំ ប្រធានរដ្ឋសភា​ សម្តេច ហេង សំរឹន។ លោក Nguyen Phu Trong នឹងបានជួបសន្ទជាជាផ្លូវការ ជាមួយនាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ហ៊ុនសែន។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​និង​ចុះហត្ថ​លេខា​​លើ​ឯកសារមួយ ចំនួន។ សេចក្តីជូនព័ត៌មានបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ ជាឆ្នាំរំលឹកខួបលើកទី៥០ ​នៃ​បង្កើត​ទំនាក់​ទំនងការទូតវៀតណាម-កម្ពុជា។ តាមនោះ ដំណើរទស្សនកិច្ចនេះ  របស់លោក Nguyen Phu Trong លើក​នេះ នឹងរួមចំណែក អះអាងនូវចំណងសាមគ្គី ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top