• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសបច្ចេកវិទ្យាព័ត៌មានត្រូវដើរតួនាទីស្នូលក្នុងការអភិវឌ្ឍន័រដ្ឋាភិបាលអេឡិចត្រូនិក


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទ
 (VGP/Đình Nam)

ការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិក របស់វៀតណាមនោះ ​អាច​ត្រូវ បាន​កែលំអយ៉ាង​ខ្លាំងក្លា​ថែម​ទៀត​ ខណៈដែលក្រសួង ស្ថាប័ននានាធ្វើការ​ពិនិត្យឡើង​វិញ នូវវិធានការផ្តល់ព័ត៌មាន ធ្វើសមកាល​កម្ម​ទិន្នន័យ​ និងបង្កើនសេវា​កម្ម សាធារណ​ Online ។ នេះជាខ្លឹម​សារដែល​បាន​លើក​យក​មក​ពិភាក្សា​នៅក្នុងកិច្ច​ប្រជុំ ​នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ រវាង​ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ជាមួយ​ក្រសួង​ស្ថាប័ននានា​សំដៅ​កែលំអ​ ចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូ និករបស់វៀតណាម។ ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យក្រសួង​ស្ថាន័​​នានា គប្បី​ជម្រុញ​ថែមទៀត​ការអនុវត្តសេវាកម្មសាធារណៈ Online  ជាពិ​សេស គឺត្រូវពិគ្រោះ​យោបល់​បទ​ពិសោធន៍​ពីប្រទេស ដែលមានសេវាកម្មសាធា​រណៈ​ជឿន​លឿន​ដូចជា​បារាំង​ សឹង្ហបុរី ជាដើម។ ទន្ទឹមជាមួយគ្នានោះ ក្រសួងទាំង​អស់ ត្រូវធ្វើ​សមកាលកម្ម​ទិន្នន័យ ពាក់ព័ន្ធ នឹងរដ្ឋាភិបាល​អេឡិចត្រូនិក ដើម្បីផ្ញើជូន​អង្គការអន្តរជាតិនានា និងអង្គការសហប្រជាជាតិតាមការកំណត់ ក៏ដូច​ជា​បច្ចុប្បន្ន​កម្មព័ត៌មានទៅលើបញ្តាញ​អ៊ិនធើណែត​របស់ក្រសួង​ស្ថាប័នទូទាំង​ប្រទេស​។​ តាម​ការ​រៀបចំណាត់ថ្នាក់​រដ្ឋាភិបាលអេឡិចត្រូនិក របស់អង្គការសហប្រជាជាតិ​ ដែល​ប្រកាសក្នុងឆ្នាំ២០១៦ គឺ​វៀតណាម ​ឈរលំដាប់ថ្នាក់ទី​៨៣ ក្នុង​ចំណោម​១៩៣ ប្រទេស​លើ​ពិភពលោក៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top