• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួងឯករាជ្យប្រទេសជាតិ


សកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួងឯករាជ្យប្រទេសជាតិ
(www.hcmcpv.org.vn)

 

នាបណ្ដាថ្ងៃនេះ នៅមូលដ្ឋានជាច្រើនទូទាំងប្រទេស បាន​ប្រព្រឹត្តិ​ទៅសកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យ​ប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០១៧)​។

នាយប់​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បាន​ប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ “មាតុប្រទេសក្នុងបេះដូង”​។ កម្មវិធីនេះ បានជួយ ឲ្យទស្សនិកជនរស់នៅក្នុងបរិយាកាសដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ យល់ដឹងនិងគោរពថែមទៀតនូវតម្លៃប្រវត្តិសាស្ត្ររបស់ជនជាតិវៀតណាម​។

ចូលរួមក្នុងបរិយាកាសរបស់ប្រជាជននៅទូទាំងប្រទេសនិង​អាណិក​ជន​វៀតណាមនៅពិភពលោក នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ សមាគម​ន៍ជនជាតិ​វៀត​ណាមនៅរាជធានីភ្នំពេញប្រទេសកម្ពុជាបានប្រារព្ធឡើងពិធី រំលឹកខួបលើកទី ៤២ នៃ​ទិវា​រំដោះវៀតណាមខាងត្បួង​។ នៅទីនេះ បណ្ដាតំណាងបានរំលឹក​ឡើងវិញ​នូវ​ប្រពៃណីតស៊ូបដិវត្តន៍ដ៏អង់អាចក្លាហានរបស់ជនជាតិវៀតណាមសម្ដែងការដឹង​គុណ​ជានិច្ចកាល ពី​ពោះវីរៈជន យុទ្ធជនពលី ក្រុមគ្រួសារមាន​គុណូបការៈ​ចំពោះបដិវត្តន៍ យុទ្ធជនពិការ​ដែលបានចូលរួមការ​តស៊ូ​ដើម្បី​បុព្វហេតុ​រំដោះ​ប្រទេសជាតិ នាំមកនូវឯករាជ្យ សេរីភាពជូនមាតុប្រទេស​។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅបារាំង​បានប្រារព្ធ​ឡើងពិធី​មិទិញ រំលឹកខួបលើកទី ៤២ នៃទិវារំ​ដោះ​វៀតណាមខាងត្បួង ឯករាជ្យ​ប្រទេស​ជាតិ(៣០ មេសា ១៩៧៥ -៣០ មេសា ២០១៧)​ ។ ថ្លែងមតិនៅទី​នេះ​ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអះអាងថា៖

“ថ្ងៃទី ៣០​ ខែមេសា មានអត្ថន័យយ៉ាងច្រើន​។នេះគឺជាថ្ងៃ​បញ្ជាក់អះអាង​ពីឯករាជ្យ​របស់​វៀតណាមជាថ្មីម្ដងទៀត​ ឯករាជ្យភាពនេះ វៀតណាមបានខិតខំប្រឹងប្រែងរក្សា នៅពេលដែលបានប្រកាសជាប្រទេសឯករាជ្យ​នា​ឆ្នាំ ១៩៤៥​។ អត្ថន័យទីពីរ​គឺនេះក៏ជាថ្ងៃឯករាជប្រទេសជាតិ​។ នាពេលបច្ចុប្បន្ននេះអាចឃើញថាវៀត​ណាម​បានឯករាជ្យដូចជាសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម។ បច្ចុប្បន្ននេះ​វៀតណាម​កំពុងអភិវឌ្ឍន៍​លើ​ច្រើនវិស័យនិងក្លាយទៅជាប្រទេសមាន​ចំណូល​មធ្យម ព្រមទាំងមានទំនាក់ទំនងទូលំទូលាយជា​មួយប្រទេស​​ជាច្រើន​លើពិភព​លោក។ បច្ចុប្បន្ននេះវៀតណាមមានទំនាក់ទំនងជាយុទ្ធសាស្រ្ត ឬទំនាក់​ទំនងដៃ​គូ​លើ​គ្រប់វិស័យជាមួយប្រទេសទាំងអស់ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ​បណ្តាប្រទេស​នៅលើពិភពលោក និងជាសមាជិកនៃអង្គការអន្តរជាតិនិងតំបន់សំខាន់”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top