ព័ត៌មាន
វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាងជើងសង្កត់ធ្ងន់ទៅលើតួនាទីរបស់សហគ្រាស
វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាង ជើងឆ្នាំ២០១៧ (WEF MENA ២០១៧) បានបិទបញ្ចប់នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅ ប្រទេសហ្ស៊កដានី ដោយចេញសារដែលសង្កត់ធ្ងន់ទៅលើតួនាទីនៃទំនាក់ទំនងរវាង សហគ្រាសក្នុងសម័យថ្មី។ ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅក្រោមប្រធានបទ “ចាប់ ផ្ដើមការផ្លាស់ប្ដូរមានលក្ខណៈជំនាន់” នោះ បណ្ដាអ្នកនយោបាយនិងថ្នាក់ដឹកនាំ សហគ្រាសមកពីប្រទេសជាង៥០ បានចូលរួមជំនួបពិភាក្សាជាច្រើនទាក់ទិនដល់ បញ្ហាក្ដៅគគុកដែលតំបន់កំពុងប្រឈមមុខ ហើយចាប់ផ្ដើមកម្មវិធីនិងការផ្ដើម គំនិតពហុភាគី។ ការផ្ដើមគំនិតធំចំនួន២ត្រូវបានបំផុសឡើង។ ទីមួយគឺការផ្ដើម គំនិត “អ៊ីនធឺណែតសំរាប់មនុស្សគ្រប់រូប” សំដៅជំរុញមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនៅហ្ស៊ុកដានី។ ទីពីរគឺការផ្ដើមគំនិត “ដៃគូអភិវឌ្ឍន៍និរន្តរភាព” តាមនោះ ហ្ស៊កដានីនឹងក្លាយទៅជាមជ្ឈមណ្ឌល ក្នុងតំបន់សំដៅប្រមូលផ្ដុំប្រភពហិរញ្ញវត្ថុ សំរាប់គំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធនានា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម