• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមាមានបំណងបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយរុស្ស៊ីក្នុង​កិច្ចការ​ពារសន្តិ​សុខ​ជាតិ​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលេខាក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី
លោក Patrusev Nikolai Platovich (រូបថតៈViệt Cường/VOV)

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញ​ទទួល​ជួប ជាមួយលេខាក្រុមប្រឹក្សាស​ន្តិសុខសហព័ន្ធរុស្ស៊ី លោក P​atrusev Nikolai Platovich ដែល​កំពុងបំពេញ​ទស្សនកិច្ចការ​ងារ​នៅវៀតណាម។ 

នៅ​ទី​នេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើក​ច្បាស់ថា វៀតណាមជានិច្ចកាល​មានបំណង​និងធ្វើអស់​ពី​កម្លាំង​កាយចិត្ត ​ដើម្បីរួមជាមួយរុស្ស៊ី ​ជម្រុញកិច្ច​សហប្រតិបត្តិការទ្វេ​ភាគីឲ្យ​កាន់​តែស៊ី​ជម្រៅពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ។​ លោកប្រធានរ​ដ្ឋមានបំណងចង់ឲ្យក្រសួងនគរបា​ល ក្រសួងការពារប្រ​ទេសវៀត​ណាម បន្ត​រួម​សហការ​យ៉ាង​​​ស្អិតរមួតជាមួយស្ថាប័នទាក់ទិននានារ​បស់រុស្ស៊ី ដើម្បីផលប្រយោជន៍​និងសន្តិសុខ​នៃប្រទេស​នីមួយៗ។ លោក​ក៏បានវាយតម្លៃខ្ពស់ ចំពោះគោលជំហរ​បស់រុស្ស៊ីអំ​ពីបញ្ហាសមុទ្រខាងកើត ដែលគាំទ្រកា​រដោះ​ស្រាយ​ជំលោះ​នៅសមុទ្រខាងកើ​តតាមសន្តិវិធី ឈរលើមូ​លដ្ឋានច្បាប់​អន្តរជាតិ។  លោក​សង្ឃឹម​ថា នាពេល​ខាងមុខ ក្រសួង​នគបាលនិ​ងក្រសួងការពារប្រទេសវៀតណាម នឹងរួមជាមួយភាគី​រុស្ស៊ី បង្កើនការផ្លា​ស់​ប្តូរព័ត៌មាន ជាពិ​សេស​ រឹតប​ន្តឹងកិច្ចសហប្រតិបត្តិការក្នុងកា​របង្ការ ប្រឆាំង​បទល្មើស ការពារ​សន្តិ​សុខ​ជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top