ថ្លែងសុន្ទរកថានៅចំពោះមុខប្រតិភូ ដែលចូលរួមសន្និសីទកំពូល នៃថ្នាក់ដឹកនាំធនាគារអាស៊ី២០១៦ (The Asian Banker Summit 2016) ចំនួន១០០០នាក់ ទើបបានប្រព្រឹត្តទៅ នៅថ្ងៃ១១ ខែឧសភា ក្នុងទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តការផ្លាស់ប្តូរថ្មីទំលំទូលាយលើវិស័យសេដ្ឋកិច្ច និងសន្យាបង្កលក្ខណៈងាយស្រួលបំផុតជូនវិនិយោគិន។
ថ្លែងសុន្ទរកថាក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ស្វាគមន៍និងគាំទ្រក្រោមប្រធានបទ នៃសន្និសីទលើកនេះ “ការទម្លាយភាពទាល់ច្រកថ្មី”-ឆ្លុះបញ្ចាំងពីទស្សនវិស័យយូរអង្វែ ជាមួយការប្តេជ្ញាចិត្តអនុវត្តការផ្លាស់ប្តូរកែច្នៃថ្មី ឆ្ពោះទៅកាន់សហគមន៍ហិរញ្ញវត្ថុ-ធនាគារសកម្ម ប្រសិទ្ធភាព ឆ្លងកាត់ការសាកល្បង ដើម្បីការអភិវឌ្ឍរួមមួយ។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ក្នុងរង្វង់ជាង៣០ឆ្នាំកន្លង វៀតណាមបានកាន់ខ្ជាប់មាគ៌ាផ្លាស់ប្តូរថ្មីសមកាល និងបើកទូលំទូលាយនៅផ្នែកទាំងអស់ លើវិស័យសេដ្ឋកិច្ច ហើយសម្រេចបានសមិទ្ធផលសំខាន់ៗ។
ដោយមានកម្រិតកំណើនជាមធ្យមប្រហែល៦,៦%ក្នុងមួយឆ្នាំ វៀតណាមបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលមធ្យម ខឿនសេដ្ឋកិច្ចដំណើរការតាមយន្តការទីផ្សារ បន្តិចម្តងៗអនុវត្តទម្រង់រូបភាពគ្រប់គ្រងទំនើប សន្សឹមចូលទៅជិតស្តងដារ និងបែបបទអន្តជាតិ។ ក្នុងនោះ វិស័យធនាគារវៀតណាមជាវិស័យមួយក្នុង ចំណោមវិស័យនាំមុខក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី អនុវត្តល្អតួនាទី ជាសសៃឈាមរបស់ខឿនសេដ្ឋកិច្ច ឧបត្ថម្ភ និងជម្រុញកំណើន។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា វៀតណាមកំពុងបោះជំហានឈានចូលដំណាក់កាលថ្មី នៃបទដ្ឋានអភិវឌ្ឍន៍ជាមួយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចស្ថេរភាព អតិផរណាបានគ្រប់គ្រងនៅក្នុងកម្រិតទាប និងឆ្ពោះទៅកាន់ការអភិវឌ្ឍរឹងមាំ ជាមួយគោលដៅកំណើន GDP ៦,៥-៧% ក្នុងដំណាក់២០១៦-២០២០។
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទកំពូលនៃថ្នាក់ដឹកនាំធនាគារអាស៊ី២០១៦។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូតំណាងចូលរួមសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
គណៈប្រតិភូអន្តរជាតិចូលរួមសន្ទនាក្នុងសន្និសីទ។ រូបថត៖ ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាមការវាយតម្លៃរបស់មូលនីធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចវៀតណាម សម្រេចបានកម្រិតកំណើនគួរឲ្យកត់សម្គាល់ និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅអាស៊ីអាគ្នេយ៍ ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆ្នាំ២០១៥។ ស្ថាប័នអង្គការហិរញ្ញវត្ថុទាំងអស់នេះ ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបន្តស្ថេរភាព ហើយអាចជាខឿនមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំងពីរ ដែលមានកំណើនកើនរហ័សបំផុត នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមអះអាងបន្តការផ្លាស់ប្តូរថ្មី លើវិស័យសេដ្ឋកិច្ច អនុវត្តឯកភាពគោលដៅគ្រប់គ្រងអតិផរណា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញសាឡើងវិញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលផ្សាភ្ជាប់ ជាមួយការបង្វែទម្រង់រូបភាពកំណើន បង្កើនផលិតភាព ប្រសិទ្ធភាពនិងកម្លាំងប្រជែង ដើម្បីសមាហរណកម្មអន្តរជាតិ ឆ្ពោះទៅកាន់ការអភិវឌ្ឍរឹងមាំ។
វៀតណាមបន្តជម្រុញសមាហរណកម្មអន្តរជាតិ ចាប់ពីថ្ងៃនេះដល់ឆ្នាំ២០២០ បើកចេញបរិយាកាសពាណិជ្ជកម្មសេរីបើកទូលាយរវាងវៀតណាម និងដៃគូទាំង៥៥ រួមមានសមាជិកទាំងអស់របស់G៧ និងសមាជិកទាំង១៥របស់ G ២០។
រដ្ឋាភិបាលវៀតណាមសន្យាបង្ករាល់លក្ខណៈងាយស្រួលបំផុត សម្រាប់វិនិយោគិន ជានិច្ចដើរទន្ទឹមជាមួយវិនិយោគិនដោះស្រាយរាល់បញ្ហាលំបាក មិនច្បាស់លាស់ ដើម្បីការជោគជ័យ។
ថ្លែងសុន្ទរកថាក្នុងពិធីប្រជុំ លោកទេសាភិបាលធនាគារជាតិ ឡេមិញហឹង(Le Minh Hung) ឲ្យដឹងថា ពេលខាងមុខ វិស័យធនាគារវៀតណាម នឹងបន្តជម្រុញកែលម្អ សមាហរណកម្ម ជាមួយប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក មិនបង្អង់បង្កើនសមត្ថភាព អនុវត្តស្តងដាអន្តរជាតិ ធានាបរិស្ថានប្រជែងសមភាព បង្កភាពងាយស្រួលជូនវិនិយោគិនបរទេស ដែលចូលរួមទីផ្សារវៀតណាម។ លោកទេសាភិបាល ឡេមិញហឹង (Le Minh Hung) សម្តែងមតិថា ក្នុងវេលាខាងមុខ វិនិយោគិនបរទេស នឹងចូលរួមសកម្មជាងនេះ ក្នុងបទដ្ឋានរចនាសម្ពន្ធសាឡើងវិញ រួមជាមួយធនាគារក្នុងប្រទេស។
តាមការវាយតម្លៃរបស់ IMF និង WB វៀតណាមជាខឿនមួយក្នុងចំណោមខឿនសេដ្ឋកិច្ច ដែលមានកំណើនសេដ្ឋកិច្ចរហ័សបំផុត
នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦។ ក្នុងរូបថត៖ ខេត្តដាណាំង (Da Nang) ជាទីក្រុង បន្តបន្ទាប់បីឆ្នាំ(២០១៣,២០១៤,២០១៥)
នាំមុខទូទាំងប្រទេស ស្តីពីសន្ទស្សន៍សមត្ថភាពប្រជែងថ្នាក់ខេត្ត(PCI)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ក្នុងបរិបទនោះ រដ្ឋាភិបាលវៀតណាមអះអាងបន្តការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច
ជម្រុញរចនាសម្ព័ន្ធសេដ្ឋកិច្ចសាឡើងវិញ។ ក្នុងរូបថត៖ ប្រជុំលទ្ធកម្មនៅមន្ទីរដោះដូរសេវាកម្មមូលបត្រហាណូយ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វិស័យធនាគារវៀតណាមនឹងជម្រុញ ការកែល្អ សមាហរណកម្ម ជាមួយប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់និងពិភពលោក។
ក្នុងរូបថត៖ ទីស្តីការធនាគាររដ្ឋវៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
ធនាគារទាំងឡាយ ធានាបរិស្ថានប្រជែងសមភាព បង្កលក្ខណៈងាយស្រួលជូនវិនិយោគិន។ ក្នុងរូបថត៖ សកម្មភាពដោះដូរនៅក្នុងធនាគារ VPBank។
រូបថត៖ ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
The Asian Banker Summit សន្និសីទប្រចាំឆ្នាំធំបំផុតក្នុងតំបន់ ជួបជុំថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១០០០នាក់ របស់អង្គការហិរញ្ញវត្ថុ ធនាគារពាណិជ្ជកម្ម មកពីប្រទេសទាំង៣០នៅក្នុងតំបន់អាស៊ី និងប្រទេសនានាដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ សន្និសីទជាឱកាសសម្រាប់សហគមន៍អន្តរជាតិ យល់បន្ថែមពីប្រព័ន្ធធនាគារ របស់វៀតណាម និងជួយធនាគារវៀតណាមពង្រីកទំនាក់ទំនងអន្តរជាតិ ជម្រុញភាពប្រជែង ការបើកទូលាយទីផ្សារ។ នេះក៏ជាឱកាសធំសម្រាប់វៀតណាម ជម្រុញបទដ្ឋានទាក់ទាញដើមទុនវិនិយោគ រៀនយកបទពិសោធន៍គ្រប់គ្រង និងបច្ចេកទេសទំនើប សម្រាប់វិស័យហិរញ្ញវត្ថុ ធនាគារ។
|
Chinhphu.vn/កាសែតរូបភាពវៀតណាម