• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ


វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (VNA)

នារសៀលថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅបាងកក នាយក​រាជរដ្ឋាភិបាលថៃ ​លោក Prayut Chan-Ocha បាន​ទទួល​​ជួបសន្ទនា ជាមួយ​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់របស់វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីការ​ពារប្រទេស នាយ​​ឧត្តម​​សេនីយ៍ Ngo Xuan Lich ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅថៃចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ ខែ​កុម្ភៈ។ រដ្ឋ​មន្ត្រី​ការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជូនដំណឹង ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha អំពីលទ្ធផល​នៃការចរចារមុននេះ រវាងភាគីទាំងពីរ ហើយអះអាងថា៖ ការ​បង្កើន​កិច្ច​​សហប្រតិ​បត្តិ​ការ​​ លើ​គ្រប់​ជ្រុងជ្រោយ​ជាមួយថៃក្នុង​នោះមាន​វិស័យការ​ពារជាតិ​ គឺជាអាទិភាពមួយ​ក្នុង​ចំណោម​អាទិភាព​របស់​វៀត​ណាម​។ ទន្ទឹម​នឹ​ង​នោះ លោក Ngo Xuan Lich បាន​សំដែងនូវគោលបំណងថា៖ នាយក​រដ្ឋ​មន្ត្រី​ថៃ Prayut Chan-Ocha​ នឹងបន្ត​គាំទ្រ​និង​បង្ក​លក្ខណៈ​ងាយស្រួល​សំរាប់​ទំនាក់​ទំនងការ​ពាតិ​ជាតិ​រវាង​​ប្រទេស​ទាំងពី​រ​អភិវឌ្ឍន៍​ រួមចំណែក​ជំរុញទំនាក់ទំនង​ដៃគូ​យុទ្ធ​សាស្ត្រទ្វេ​ភាគី។ រីឯខ្លួន​វិញ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក Prayut Chan-Ocha ​បានចាត់ទុកថា៖ ក្នុងកាលៈ​ទេសៈនាបច្ចុប្បន្ន​កងទ័ព នៃ​ប្រទេសទាំងពីរ​គប្បី​បង្កើន​​​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត ដោយ​ឈរលើការ​អនុវត្តកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និងស្វែង​រកវិស័យ​សហការ​ថ្មីៗ​។ លោកក៏បានសន្យាបង្ក​លក្ខណៈងាយ​ស្រួលដើម្បីភាគី​ទាំង​ពីរ​ជំរុញ​កិច្ច​​សហប្រតិបត្តិកា​រទ្វេភាគី​ លើ​វិស័យ​ការពារជាតិផងដែរ៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top