• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣


 វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣

អញ្ជើញ​ថ្លែង​មតិនៅក្នុងកិច្ចប្រជុំ​របស់សន្និសីទ​ក្រុមប្រឹក្សាពិគ្រោះ​យោបល់សហ​គ្រាស នៃវេទិកា​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​អាស៊ី ​-ប៉ាស៊ីហ្វិក (APE​C) លើកទី៣ (ABAC)​ នៅទីក្រុង Toront​o ប្រទេស​កាណាដា  ប្រធាន​គណៈ​ប្រតិភូ​​វៀត​ណាម អនុ​រដ្ឋមន្ត្រី​ការបរទេសលោក Bui Thanh Son បានជូនដំណឹង​អំពីដំណើរការ​អនុវត្ត របស់ APEC រយៈ​ពេល​ពាក់​កណ្តាល​ឆ្នាំ២០១៧។ 
 
ជាពិសេស គឺលទ្ធផល​ទទួល​បាន នៅក្នុ​ងកិច្ចប្រជុំ SOM 2 និង​បណ្តាសន្និសីទទាក់ទិន​នានានៅ​កូរ៉េខាងត្បូង និង​បណ្តា​កិច្ចរប្រជុំ​របស់​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម APEC នៅទីក្រុងហាណូយ ​ និង​បណ្តាសន្និ សីទទាក់​ទិននានា​នៃសន្និសីទ​ SOM 3 ​គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង​ហូជីមិញនា ខែសីហាខាងមុខ​។ អនុរដ្ឋមន្ត្រី លោក Bui Thanh Son​ បាន​អំពាវ​នាវ ABAC និង ​សហគមន៍សហគ្រាស APEC បន្តចូ​លរួម​យ៉ាង​សកម្ម​ទៅក្នុង​បណ្តា​សកម្ម​ភាព​របស់​ APEC ក្នុងឆ្នាំ២០១​៧​នេះផ​ងដែរ។
 
សន្និសីទ ABAC ​លើកទី៣ ដែលប្រព្រឹត្តទៅ​ក្នុងរយៈពេល៥ថ្ងៃ ​(គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨​កក្កដា) ដោយមាន​កិច្ច​​ប្រជុំ​​សំខាន់​ៗ​ជាច្រើន និ​ងជាសន្និសីទ ABAC ចុ​ងក្រោយ​ក្នុងឆ្នាំ២០១៧នេះ មុន​នឹង​សមាជិក​នានា​ដាក់​ជូននូវ​​របាយ​ការណ៍លំ​អិត មួយឡើង​ថ្នាក់ដឹកនាំ APEC​ នៅសន្និសីទកំពូលនាចុ​ងឆ្នាំនេះនៅ​វៀតណាម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top