រដូវ “ទាក់” កណ្តូប 05/01/2017 នៅរដូវច្រូតកាត់ អ្នកស្រុកក្នុងឃុំ ដែលនៅតាមជាយក្រុងហាណូយ នាំគ្នាចេញទៅស្រែនៅពេលយប់ ជាមួយឧបករណ៍សម្រាប់ “ទាក់” កណ្តូប។ កណ្តូបជាម្ហូបបំប៉នសុខភាព និងចំណូលចិត្តនៃអ្នកហូបស្រា ដូច្នេះប្រភេទសត្វល្អិតនេះ ថ្មីៗនេះបានក្លាយជាចំណីអាហារ មានតម្លៃ បានមនុស្សជាច្រើនស្វែងរក។ បងដ័នវ៉ាន់យ៉យ (Doan Van Gioi) ជាអ្នកប្រមាញ់កណ្តូបម្នាក់ នៅឃុំដុងតៀន (Dong Tien) ស្រុកអឹងហ្វ័រ (Ung Hoa) ក្រុងហាណូយ ឲ្យដឹងថា ឧបករណ៍ប្រមាញ់ របស់អ្នកប្រមាញ់កណ្តូប រួមមានពិលសម្រាប់បំភ្លឺ ដាក់ភ្ជាប់លើក្បាល ខ្សែពួរមួយកន្ទុយប្រវែងដប់ម៉ែត្រ លើខ្សែពួរចងថង់កៅស៊ូ ឃ្លាតពីគ្នាពី២០ - ៣០ សែនទីម៉ែត្រ រំពាត់មួយចងភ្ជាប់ដោយថង់កៅស៊ូ ប្រវែងជិតពីរម៉ែត្រ។ ដើម្បី “ទាក់” បានកណ្តូប មនុស្សតិចបំផុតត្រូវមានពីរនាក់ឡើងទៅ។ ការងារ “ទាក់” កណ្តូបតែងចាប់ផ្តើមពីរសៀលម៉ោង៤រៀងរាល់ថ្ងៃ។ ដំបូងអ្នកប្រមាញ់ពីរនាក់ កាន់ខ្សែពួរពីរក្បាលសងខាង ដែលមានប្រវែងដប់ម៉ែត្រ ដើរពីក្បាលស្រែរហូតដល់ចុងដីស្រែ ដើម្បីប្រដេញកណ្តូបនៅលើវាស្រែ ប្រមូលផ្តុំមកកន្លែងតែមួយ ងាយស្រួលប្រមាញ់ជាង។ ក្រោយពេលប្រដេញរួច កណ្តូបទាំងអស់ នៅមិនទាន់អាចចាប់បានភ្លាមនោះទេ អ្នកប្រមាញ់ត្រូវអង្គុយរងចាំ ដល់ព្រះអាទិត្យលិចទៅ ពីព្រោះពេលមេឃងងិតកណ្តូប នឹងហោះហើរយឺតនិងទាប ពេលនេះពួកគេទើបប្រើរំពាត់មួយចងភ្ជាប់ដោយថង់កៅស៊ូធំ រួចហើយបប៉ោះសព្វជុំវិញវាលស្រែ។ អ្នកប្រមាញ់កណ្តូប ប្រើខ្សែពួរវែង លើខ្សែចងថង់កៅស៊ូដើម្បីប្រដេញកណ្តូបប្រមូលផ្តុំចូលកន្លែងតែមួយ។ ថង់កៅស៊ូ ចងលើខ្សែពួរ ពេលចលនានឹងបង្កើតសំឡេង ធ្វើឲ្យកណ្តូបភ័យខ្លាច និងហើរទៅតាមទិសបំណងរបស់អ្នកប្រមាញ់។ រាល់លើកខ្សែពួរ របស់អ្នកប្រមាញ់បង្វិលចាប់ដល់ណា គឺហ្វូងកណ្តូបហោះហើរពេញលំហមេឃនៅទីនេះ។ លើដៃអ្នកប្រមាញ់កណ្តូបនៅស្រុកអឹងហ្វ័រ (Ung Hoa) ជាកណ្តូបញីពេញវ័យមួយក្បាល ពួកគេឲ្យដឹងថាទៅប្រមាញ់កណ្តូប ក៏ដូចជាទៅស្ទូចត្រី ពេលមានសំណាង អាចចាប់បានកណ្តូបញីច្រើន មាឌធំ ធាត់ និងលក់មានតម្លៃជាងកណ្តូបឈ្មោល។ ទំលាប់របស់កណ្តូប ពេលថ្ងៃតែងទុំនៅកំណាត់ខាងក្រោមនៃគល់ជញ្រ្ជាំង។ ពេលយប់កណ្តូបនឹងវារឡើងទៅកាន់ចុងជញ្រ្ជាំង ឬចុងស្មៅ ខណៈនេះបើវាយកណ្តូបហើរយឺតនិងទាប។ ប្រហែលម៉ោង៦រសៀល ពេលព្រះអាទិត្យលិចទៅ ក៏ជាដំណាក់កាល រំពាត់ របស់អ្នកប្រមាញ់កណ្តូបចាប់ធ្វើសកម្មភាព។ អ្នកប្រមាញ់កណ្តូបប្រើរំពាត់ ឬថង់សំពត់ ហើយបង្វិលដើម្បីទាក់យកកណ្តូបនៅលើម្តុំដីស្រែ។ ការ “ទាក់” កណ្តូបបង់កម្លាំងយ៉ាងច្រើន ពីព្រោះអ្នកប្រមាញ់តែងបង្វិលចុះឡើង ពាលពេញវាលស្មៅ អង្គុយសម្រាកយកកម្លាំងនិងប្រមូលផលិតផលចូលទៅក្នុងការុង ដើម្បីត្រៀម “ទាក់” បន្តទៀត។ លទ្ធផលក្រោយមួយយប់ “ទាក់” កណ្តូប។ អ្នកប្រមាញ់កណ្តូបម្នាក់ ឲ្យដឹង រៀងរាល់យប់ មធ្យមបងនិងមិត្តភក្តិ “ទាក់” បានប្រហែល៨-១០គីឡូក្រាម។ ក្រោយពីបញ្ចប់ការ ”ទាក់” ប្រមាញ់កណ្តូប អ្នកប្រមាញ់ជញ្ជូន កំរៃដែលទាក់បានទៅលក់ឲ្យឈ្មួញ ដោយតម្លៃ ពី៦០ដល់៨០ពាន់ដុងក្នុងមួយគីឡូក្រាម។ នៅឃុំឡេថាញ (Le Thanh) មានមនុស្សប្រកបរបរស៊ីឈ្នួលចាប់កណ្តូបច្រើនណាស់។ ការងាររបស់ពួកគេគឺកាច់ស្លាបកណ្តូប។ ក្នុងគ្រួសារលោកង្វៀនវ៉ាន់កាវ (Nguyen Van Cau) ជាឈ្មួញម្នាក់ប្រមូលទិញនិងចែកចាយកណ្តូបធំបំផុត នៅឃុំឡេថាញ (Le Thanh) មានរាប់សិបកម្មករស៊ីឈ្នួលធ្វើកណ្តូបជារៀងរាល់យប់។ ប្រភេទសត្វល្អិតបង្កមហន្តរាយដល់ស្រូវនេះ កំពុងក្លាយជាមុខម្ហូបពិសេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយ និងបំប៉ន។ មនុស្សគ្រប់គ្នានៅហៅឈ្មោះសប្បាយមួយថា “បង្គារហោះ”។ រាល់យប់ បងយ៉យ (Gioi) និងមិត្តរបស់គាត់ “ទាក់” កណ្តូបបានពី៨ដល់១០គីឡូក្រាម ព្រឹកឡើង ខ្ចប់ដាក់ក្នុងថុងផ្អាប់ទឹកកក់ ផ្ញើទៅលក់ឲ្យឈ្មួញនៅតាមស្រុកតំបន់ខ្ពស់ដូចជា សើនឡា (Son La) ហាយ៉ាង (Ha Giang) ដោយតម្លៃពី៦០ ដល់៨០ពាន់គីឡូក្រាម...។ល។ ពេលសួរពីទីកន្លែងច្នៃដំបូង និងប្រមូលទិញកណ្តូប ដែលនៅជិតនេះ បងង្វៀនហូវបា (Nguyen Huu Ba) អ្នកប្រមាញ់កណ្តូបនៅស្រុកអឹងហ្វ័រ (Ung Hoa) បង្ហាញឲ្យយើងខ្ញុំទៅកាន់ឃុំឡេថាញ (Le Thanh) ស្រុកមីឌឹក (My Duc)។ “កាលពីមុខ នៅភូមិធូ (Thu) ឃុំឡេថាញ (Le Thanh) មានតែមនុស្សមួយចំនួន តែឥឡូវនេះបុរសក្នុងឃុំស្ទើតែទាំងអស់គ្នា នាំគ្នាចេញទៅស្រែ ដើម្បី “ទាក់” កណ្តូប។ មនុស្សចាស់ នារី និងក្មេងៗ មិនទៅទាក់កណ្តូប គឺនៅផ្ទះ “កាច់ស្លាបកណ្តូប” ស៊ីឈ្នូលគេ។ បងង្វៀនហូវបា (Nguyen Huu Ba) ចែករំលែក។ ធ្វើដំណើរតាមផ្លូវថ្នល់បេតុង ជាប់ជាយទន្លេដាយ (Day) យើងខ្ញុំទៅដល់ភូមិធូ (Thu) ឃុំឡេថាញ (Le Thanh) ស្រុកមីឌឹក (My Duc) ក្រុងហាណូយ។ ទើបធ្វើដំណើរចូលទៅដល់ភូមិ សងខាងផ្លូវ គ្រូសារណាក៏មានពីរបីនាក់កំពុងអង្គុយធ្វើកណ្តូប ក្បែរកញ្ជើធំៗដាក់កណ្តូប ផ្ទុកពេញលើទីលាន។ ចាប់ពីក្មេងតូចរហូតដល់អ្នកវ័យចំណាស់ អង្គុយរៀបជាជួរ ជ្រើសរកទីភ្លឺ ដើម្បីងាយស្រួលឲ្យការងារធ្វើកណ្តូប។ តាមការណែនាំរបស់អ្នកស្រុក យើងខ្ញុំអញ្ជើញទៅកាន់ផ្ទះ លោកតាង្វៀនវ៉ាន់កាវ (Nguyen Van Cau) មួយក្នុងចំណោមឈ្មួញប្រមួលទិញនិងចែកចាយកណ្តូបធំបំផុតក្នុងឃុំ។ លោកតាឲ្យដឹងថា រៀងរាល់ថ្ងៃ លោកប្រមូលទិញប្រហែល៣០០គីឡូក្រាមកណ្តូប ហើយជួលបងប្អូនក្នុងភូមិធ្វើកណ្តូប ដោយតម្លៃពី៦ដល់៨ពាន់ដុងក្នុងមួយគីឡូក្រាម។ ក្រៅពីប្រមួលទិញពីបងប្អូនក្នុងឃុំ និងតាមស្រុកជិតខាង លោកកាវ (Cau) នៅទៅប្រមូលយកកណ្តូបពីខេត្តនានាក្នុងភូមិភាគកណ្តាល ដូចជា ង៉ែអាន(Nghe An) ក្វាងណាម (Quang Nam) ...។ល។។ ហើយចែកចាយត្រឡប់ទៅឲ្យភោជនិយដ្ឋាន នៅក្រុងហាណូយ និងខេត្ត ក្រុងក្នុងប្រទេស៕ អនុវត្ត៖ កុងដាត

នៅរដូវច្រូតកាត់ អ្នកស្រុកក្នុងឃុំ ដែលនៅតាមជាយក្រុងហាណូយ នាំគ្នាចេញទៅស្រែនៅពេលយប់ ជាមួយឧបករណ៍សម្រាប់ “ទាក់” កណ្តូប។ កណ្តូបជាម្ហូបបំប៉នសុខភាព និងចំណូលចិត្តនៃអ្នកហូបស្រា ដូច្នេះប្រភេទសត្វល្អិតនេះ ថ្មីៗនេះបានក្លាយជាចំណីអាហារ មានតម្លៃ បានមនុស្សជាច្រើនស្វែងរក។ បងដ័នវ៉ាន់យ៉យ (Doan Van Gioi) ជាអ្នកប្រមាញ់កណ្តូបម្នាក់ នៅឃុំដុងតៀន (Dong Tien) ស្រុកអឹងហ្វ័រ (Ung Hoa) ក្រុងហាណូយ ឲ្យដឹងថា ឧបករណ៍ប្រមាញ់ របស់អ្នកប្រមាញ់កណ្តូប រួមមានពិលសម្រាប់បំភ្លឺ ដាក់ភ្ជាប់លើក្បាល ខ្សែពួរមួយកន្ទុយប្រវែងដប់ម៉ែត្រ លើខ្សែពួរចងថង់កៅស៊ូ ឃ្លាតពីគ្នាពី២០ - ៣០ សែនទីម៉ែត្រ រំពាត់មួយចងភ្ជាប់ដោយថង់កៅស៊ូ ប្រវែងជិតពីរម៉ែត្រ។ ដើម្បី “ទាក់” បានកណ្តូប មនុស្សតិចបំផុតត្រូវមានពីរនាក់ឡើងទៅ។ ការងារ “ទាក់” កណ្តូបតែងចាប់ផ្តើមពីរសៀលម៉ោង៤រៀងរាល់ថ្ងៃ។ ដំបូងអ្នកប្រមាញ់ពីរនាក់ កាន់ខ្សែពួរពីរក្បាលសងខាង ដែលមានប្រវែងដប់ម៉ែត្រ ដើរពីក្បាលស្រែរហូតដល់ចុងដីស្រែ ដើម្បីប្រដេញកណ្តូបនៅលើវាស្រែ ប្រមូលផ្តុំមកកន្លែងតែមួយ ងាយស្រួលប្រមាញ់ជាង។ ក្រោយពេលប្រដេញរួច កណ្តូបទាំងអស់ នៅមិនទាន់អាចចាប់បានភ្លាមនោះទេ អ្នកប្រមាញ់ត្រូវអង្គុយរងចាំ ដល់ព្រះអាទិត្យលិចទៅ ពីព្រោះពេលមេឃងងិតកណ្តូប នឹងហោះហើរយឺតនិងទាប ពេលនេះពួកគេទើបប្រើរំពាត់មួយចងភ្ជាប់ដោយថង់កៅស៊ូធំ រួចហើយបប៉ោះសព្វជុំវិញវាលស្រែ។ អ្នកប្រមាញ់កណ្តូប ប្រើខ្សែពួរវែង លើខ្សែចងថង់កៅស៊ូដើម្បីប្រដេញកណ្តូបប្រមូលផ្តុំចូលកន្លែងតែមួយ។ ថង់កៅស៊ូ ចងលើខ្សែពួរ ពេលចលនានឹងបង្កើតសំឡេង ធ្វើឲ្យកណ្តូបភ័យខ្លាច និងហើរទៅតាមទិសបំណងរបស់អ្នកប្រមាញ់។ រាល់លើកខ្សែពួរ របស់អ្នកប្រមាញ់បង្វិលចាប់ដល់ណា គឺហ្វូងកណ្តូបហោះហើរពេញលំហមេឃនៅទីនេះ។ លើដៃអ្នកប្រមាញ់កណ្តូបនៅស្រុកអឹងហ្វ័រ (Ung Hoa) ជាកណ្តូបញីពេញវ័យមួយក្បាល ពួកគេឲ្យដឹងថាទៅប្រមាញ់កណ្តូប ក៏ដូចជាទៅស្ទូចត្រី ពេលមានសំណាង អាចចាប់បានកណ្តូបញីច្រើន មាឌធំ ធាត់ និងលក់មានតម្លៃជាងកណ្តូបឈ្មោល។ ទំលាប់របស់កណ្តូប ពេលថ្ងៃតែងទុំនៅកំណាត់ខាងក្រោមនៃគល់ជញ្រ្ជាំង។ ពេលយប់កណ្តូបនឹងវារឡើងទៅកាន់ចុងជញ្រ្ជាំង ឬចុងស្មៅ ខណៈនេះបើវាយកណ្តូបហើរយឺតនិងទាប។ ប្រហែលម៉ោង៦រសៀល ពេលព្រះអាទិត្យលិចទៅ ក៏ជាដំណាក់កាល រំពាត់ របស់អ្នកប្រមាញ់កណ្តូបចាប់ធ្វើសកម្មភាព។ អ្នកប្រមាញ់កណ្តូបប្រើរំពាត់ ឬថង់សំពត់ ហើយបង្វិលដើម្បីទាក់យកកណ្តូបនៅលើម្តុំដីស្រែ។ ការ “ទាក់” កណ្តូបបង់កម្លាំងយ៉ាងច្រើន ពីព្រោះអ្នកប្រមាញ់តែងបង្វិលចុះឡើង ពាលពេញវាលស្មៅ អង្គុយសម្រាកយកកម្លាំងនិងប្រមូលផលិតផលចូលទៅក្នុងការុង ដើម្បីត្រៀម “ទាក់” បន្តទៀត។ លទ្ធផលក្រោយមួយយប់ “ទាក់” កណ្តូប។ អ្នកប្រមាញ់កណ្តូបម្នាក់ ឲ្យដឹង រៀងរាល់យប់ មធ្យមបងនិងមិត្តភក្តិ “ទាក់” បានប្រហែល៨-១០គីឡូក្រាម។ ក្រោយពីបញ្ចប់ការ ”ទាក់” ប្រមាញ់កណ្តូប អ្នកប្រមាញ់ជញ្ជូន កំរៃដែលទាក់បានទៅលក់ឲ្យឈ្មួញ ដោយតម្លៃ ពី៦០ដល់៨០ពាន់ដុងក្នុងមួយគីឡូក្រាម។ នៅឃុំឡេថាញ (Le Thanh) មានមនុស្សប្រកបរបរស៊ីឈ្នួលចាប់កណ្តូបច្រើនណាស់។ ការងាររបស់ពួកគេគឺកាច់ស្លាបកណ្តូប។ ក្នុងគ្រួសារលោកង្វៀនវ៉ាន់កាវ (Nguyen Van Cau) ជាឈ្មួញម្នាក់ប្រមូលទិញនិងចែកចាយកណ្តូបធំបំផុត នៅឃុំឡេថាញ (Le Thanh) មានរាប់សិបកម្មករស៊ីឈ្នួលធ្វើកណ្តូបជារៀងរាល់យប់។ ប្រភេទសត្វល្អិតបង្កមហន្តរាយដល់ស្រូវនេះ កំពុងក្លាយជាមុខម្ហូបពិសេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយ និងបំប៉ន។ មនុស្សគ្រប់គ្នានៅហៅឈ្មោះសប្បាយមួយថា “បង្គារហោះ”។ រាល់យប់ បងយ៉យ (Gioi) និងមិត្តរបស់គាត់ “ទាក់” កណ្តូបបានពី៨ដល់១០គីឡូក្រាម ព្រឹកឡើង ខ្ចប់ដាក់ក្នុងថុងផ្អាប់ទឹកកក់ ផ្ញើទៅលក់ឲ្យឈ្មួញនៅតាមស្រុកតំបន់ខ្ពស់ដូចជា សើនឡា (Son La) ហាយ៉ាង (Ha Giang) ដោយតម្លៃពី៦០ ដល់៨០ពាន់គីឡូក្រាម...។ល។ ពេលសួរពីទីកន្លែងច្នៃដំបូង និងប្រមូលទិញកណ្តូប ដែលនៅជិតនេះ បងង្វៀនហូវបា (Nguyen Huu Ba) អ្នកប្រមាញ់កណ្តូបនៅស្រុកអឹងហ្វ័រ (Ung Hoa) បង្ហាញឲ្យយើងខ្ញុំទៅកាន់ឃុំឡេថាញ (Le Thanh) ស្រុកមីឌឹក (My Duc)។ “កាលពីមុខ នៅភូមិធូ (Thu) ឃុំឡេថាញ (Le Thanh) មានតែមនុស្សមួយចំនួន តែឥឡូវនេះបុរសក្នុងឃុំស្ទើតែទាំងអស់គ្នា នាំគ្នាចេញទៅស្រែ ដើម្បី “ទាក់” កណ្តូប។ មនុស្សចាស់ នារី និងក្មេងៗ មិនទៅទាក់កណ្តូប គឺនៅផ្ទះ “កាច់ស្លាបកណ្តូប” ស៊ីឈ្នូលគេ។ បងង្វៀនហូវបា (Nguyen Huu Ba) ចែករំលែក។ ធ្វើដំណើរតាមផ្លូវថ្នល់បេតុង ជាប់ជាយទន្លេដាយ (Day) យើងខ្ញុំទៅដល់ភូមិធូ (Thu) ឃុំឡេថាញ (Le Thanh) ស្រុកមីឌឹក (My Duc) ក្រុងហាណូយ។ ទើបធ្វើដំណើរចូលទៅដល់ភូមិ សងខាងផ្លូវ គ្រូសារណាក៏មានពីរបីនាក់កំពុងអង្គុយធ្វើកណ្តូប ក្បែរកញ្ជើធំៗដាក់កណ្តូប ផ្ទុកពេញលើទីលាន។ ចាប់ពីក្មេងតូចរហូតដល់អ្នកវ័យចំណាស់ អង្គុយរៀបជាជួរ ជ្រើសរកទីភ្លឺ ដើម្បីងាយស្រួលឲ្យការងារធ្វើកណ្តូប។ តាមការណែនាំរបស់អ្នកស្រុក យើងខ្ញុំអញ្ជើញទៅកាន់ផ្ទះ លោកតាង្វៀនវ៉ាន់កាវ (Nguyen Van Cau) មួយក្នុងចំណោមឈ្មួញប្រមួលទិញនិងចែកចាយកណ្តូបធំបំផុតក្នុងឃុំ។ លោកតាឲ្យដឹងថា រៀងរាល់ថ្ងៃ លោកប្រមូលទិញប្រហែល៣០០គីឡូក្រាមកណ្តូប ហើយជួលបងប្អូនក្នុងភូមិធ្វើកណ្តូប ដោយតម្លៃពី៦ដល់៨ពាន់ដុងក្នុងមួយគីឡូក្រាម។ ក្រៅពីប្រមួលទិញពីបងប្អូនក្នុងឃុំ និងតាមស្រុកជិតខាង លោកកាវ (Cau) នៅទៅប្រមូលយកកណ្តូបពីខេត្តនានាក្នុងភូមិភាគកណ្តាល ដូចជា ង៉ែអាន(Nghe An) ក្វាងណាម (Quang Nam) ...។ល។។ ហើយចែកចាយត្រឡប់ទៅឲ្យភោជនិយដ្ឋាន នៅក្រុងហាណូយ និងខេត្ត ក្រុងក្នុងប្រទេស៕ អនុវត្ត៖ កុងដាត
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត