• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

មេរៀនផ្តើមធ្វើអាជីវកម្ម ពីលោក Oren Simanian

លោក Oren Simanian ជាអ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ជីវសាស្រ្ត​ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ប្រ​ទេស​អ៊ី​ស្រា​អែល​។ ប្រព័ន្ធ​ជីវសាស្រ្ត​ផ្តើម​ធ្វើអាជីវកម្ម គឺ​ជាប្រព័ន្ធ​ដែល​មាន​ច្រើន​វិស័យ មាន​ការ​ទំនាក់​ទំនង​ទៅ​វិញទៅ​មក  ដើម្បី​ផលិត​ផល​របស់​សហគ្រាស បាន​ទីផ្សារ​ទទួល​ស្គាល់។ លោក Oren បាន​ជួយ​ពាណិជ្ជករ​អ៊ីស្រាអែល​រាប់ពាន់​នាក់ បង្កើត​អាជីវកម្ម​បានជោគ​ជ័យ។ កន្លង​ទៅ​ថ្មីៗ​នេះ ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​វៀត​ណាម បាន​រៀប​ចំនូវ​សកម្មភាព​ជា​ច្រើន ដើម្បី​ឧបត្ថម្ភគាំ​ទ្រ​បណ្តា​ពាណិជ្ជករ​វៀតណាម​ផ្តើមអាជីវកម្ម លោក Oren បាន​មក​ពិភាក្សា​និង​ផ្តល់​មតិ​យោបល់​ជូន​សហគមន៍​ពាណិជ្ជករ​វ័យ​ក្មេង នូវបណ្តា​មេ​រៀន​ដ៏មាន​អត្ថប្រ​យោជន៍។

បានដំណឹងថា លោក Oren Simanian គឺជា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ជាគន្លឹះ​សំខាន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ជីវសាស្រ្ត ផ្តើមធ្វើអាជីកម្ម​នៅប្រទេស​អ៊ីស្រាអែល ហើយ​មាន​ប្រសិទ្ធនាម​ថា “ពាណិជ្ជករ​របស់​ពាណិជ្ជករ​ទាំង​ឡាយ”។  លោក Oren ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ របស់​វិទ្យាស្ថាន​មណ្ឌិត​សភា​ភាសា Hebrew សម្ព័ន្ធ​ក្រុម​ហ៊ុន Technion និង​បណ្តាមហា​វិទ្យាល័យ Hebrew Univ Univ of Haifa ។ល។ អំពី​ការស្រាវជ្រាវ​ផ្លាស់​ប្តូរ​ថ្មី នៅ​ក្នុង​កិច្ចការ​កសាង​ប្រព័ន្ធ​ជីវសាស្រ្ត​ផ្តើមធ្វើ​អាជីវកម្ម។ ក្រៅពីនេះ លោក​នៅជាអ្នក​ឧបត្ថម្ភ​ធំ អ្នក​តំណាង​ឲ្យ​សម្ព័ន្ធ​ក្រុម​ហ៊ុន Indiegogo និង​ជាអ្នក​ផ្តើម​គំនិត​បង្កើត​វិបសាយសំរាប់​ផ្តល់​ពត៌មាន​ផ្ទាល់ ស្តីពី​ប្រព័ន្ធ​ជីសាស្រ្ត​ផ្តើម​ធ្វើ​អាជីវកម្ម (Start Israel)។ លោក Oren Simanian បាន​បង្កើត​មជ្ឈ​មណ្ឌល​ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ក្រោម​ចំណុះ​មហាវិទ្យា​ល័យ Tel Aviv។


​​​​​លោក Oren Simanian ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធជីវសាស្រ្តផ្តើមធ្វើអាជីវកម្មនៅប្រទេសអ៊ីស្រាអែល។​​




លោក Oren Simanian ណែនាំយុវវ័យវៀតណាម ពេលផ្តើមធ្វើអាជីកម្ម គឺត្រូវចេះប្រាថ្នាប៉ុន្តែស្មារតីត្រូវនឹងនរ ។
 
 
លោកនាយកប្រតិបត្តិ ង្វៀនហាយទ្រីវ ក្រុមហ៊ុនសកលអំពីបណ្តាញសង្គម(www.Younetmedia.com)

លោក Oren បាន​បង្រៀន​ខ្ញុំ​ថា ត្រូវ​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​មុន​ពេល​​ផ្តើម​ធ្វើ​អាជីវកម្ម ជ្រើស​រើស​​ផ្នែក​ពាណិជ្ជកម្ម​ដែល​មាន​កម្រិត​សកល  និង​មាន​សហការី​ជា​អ្នក​មូល​ដ្ឋាន។ ដោយ​​សារ​ទ្រឹស្តី​នេះ យើង​ខ្ញុំ​បាន​​អភិវឌ្ឍន៍ Younetmedia ជា​​សហ​គ្រាស​បណ្តាញ​សង្គម​ធំ​បំ​ផុត​នៅវៀត​ណាម មាន​អតិថិជន​អន្តរជាតិ​ដូច​ជា​៖ Samsung Vietjet Air Yamaha Fonterra​។ល។ ពេល​ខាង​មុខ​នេះ Younet​media នឹង​អភិវឌ្ឍន៍​​ទីផ្សារ​ទៅ​កាន់​ប្រ​ទេស​​សឹង្ហ​បូរី”​។

កន្លងមក​ថ្មីៗនេះ ក្រសួង​ការបរទេសនៃប្រ​ទេស​អ៊ីសា្រអែល​និង​ទីក្រុងTel Aviv បានរៀបចំពិធីប្រឡង ផ្តើម​ធ្វើ​អាជីវកម្ម Start Tel Aviv ២០១៥។ ដោយ​មាន​តួនា​ទី​ជាទីប្រឹក្សានៃ​ពិធី​ប្រឡង​នេះ លោក Oren បាន​អញ្ជើញ​មក​ប្រទេសវៀ​តណាម ដើម្បី​ជួយ​បណ្តា​នាយក​ប្រតិបត្តិ​ ដែល​ចូលរួម​ការ​ប្រឡង។ បណ្តា​ពាណិជ្ជករ​វ័យ​ក្មេង​របស់​វៀត​ណាម បាន​ជ្រើស​រើស​ទៅ​ប្រទេស​អ៊ីសា្រ​អែល ហ្វឹក​ហាត់ និង​បាន​ពាណិជ្ជករ​ Oren ណែនាំ​ដោយ​ផ្ទាល់។

ក្នុង​ការជំនួប​និងជួបប្រាស្រ័យ​ជាមួយសហគមន៍ ផ្តើម​ធ្វើ​អាជីវកម្ម​វៀត​ណាម នៅហាណូយ លោក Oren ចែក​រំលែក​បទ​ពិសោធន៍​ពីការ​កសាង ប្រព័ន្ធ​ជីវសាស្រ្ត​ផ្តើម​ធ្វើអាជីវកម្ម (Startup Ecosystem)។ បណ្តាអ្នកធ្វើ​អាជីវកម្ម​ជានិច្ច​ត្រូវ​មាន​ប្រព័ន្ធ​ជីវសាស្រ្ត​មួយ សហគមន៍​មួយសម្រា​ប់ចែក​រំលែក ទទួល​បាន​ការ​ឧបត្ថម្ភ​និង​បង្កើត​ចេញ​តម្លៃ​ផលិត​ផល​ដែល​មាន​ប្រយោជន៍​ជូន​សង្គម។ ពេលបាន​អនុវត្ត​ប្រព័ន្ធ​ជីវសាស្រ្ត​ផ្តើម​ធ្វើអាជីវកម្ម​អ៊ីស្រាអែល នៅ​ក្នុង​បរិស្ថាន​វៀត​ណាម។ អ្នកផ្តើម​ធ្វើអាជីវកម្ម​នឹង​រៀនយក​នូវបណ្តា​គំនិត​តក្កវិជ្ជា​ដែល​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម គឺតាំង​ពីការស្វែង​រក​វិនិយោ​គិន សហការ​ជាមួយ​អ្នក​វិទ្យាសាស្រ្ត តភ្ជាប់​ព័ត៌មាន​ចេញ​ទៅទីផ្សារ ស្វែង​រកការ​ឧបត្ថម្ភ​គាំទ្រ ពីរដ្ឋា​ភិបាល​និងបង្កើត​ចេញផលិតផល ដែល​មាន​កម្រិត​ជាសកល។
 
លោក Oren Simanian ចែករំលែក​ជាមួយពាណិជ្ចករវ័យក្មេងវៀតណាម អំពីរបៀបផ្តើមធ្វើអាជីវ​កម្ម តាំង​ពីមាន​គោល​គំនិត​ទៅដល់​ជំហាន​អនុវត្ត​គោល​គំនិត​នោះ ប្រកប​ដោយ​មាន​ប្រសិទ្ធភាព។ ក្នុង​នោះ​រួម​មាន​របៀប​បង្កើត​សំណុំបែប​បទ គម្រោង​ការ បទ​បង្ហាញ បង្កការ​ចំណាប់​អារម្មណ៍​ជាមួយ​វិនិយោគិន​។ល។

ក្នុងបទ​បង្ហាញនេះ បានជួយនាយកប្រតិបត្តិវ័យក្មេង របស់វៀតណាម​ចំនួន​៥០​នាក់ យល់​ដឹង​បាន​របៀប​ចាប់​ផ្តើម​បង្កើត​ធ្វើ​អាជីវកម្ម។ បង​ង្វៀន​ហ៊ូបាំង ជា​នាយករង​នៃក្រុមហ៊ុន Mictec ឲ្យដឹងថា៖ “Mictec ជំនាញ​ផ្គត់​ផ្គង់​តែ​ខាង​គ្រឿង​បរិក្ខារ​សំរាប់​ម៉ាស៊ីន​ឧស្សហកម្ម ការ​អនុវត្តចំណេះដឹង​ដែលពាណិជ្ជករ Oren បង្រៀន ធ្វើឲ្យ​ខ្ញុំបង្កើត​បន្ថែម​នូវគោល​គំនិត  និងភាពជឿជាក់ ដើម្បី​អះអាង​នៅផលិត​ផល​របស់​ក្រុម​ហ៊ុន​ដែល​កំពុង​ដំណើរ​ការ គឺ​ជាទិសដៅ​អភិវឌ្ឍន៍​ល្អ”។

បងង្វៀន​ថាញកុង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LC tech.vn បែរជាមានចំណូលចិត្ត ពេល​បាន​រៀន​អំពី​បញ្ហា​ប្រភព​ដើម​ទុន និងបទពិសោធន៍ ពេលដែលផ្តើមធ្វើ​អាជីវកម្ម។ បងកុង​ឲ្យដឹង​ថា៖ “ខ្ញុំបាន​ផ្តើម​ធ្វើ​អាជីវកម្ម​មុ​ន​នេះ៤​ឆ្នាំហើយ ក៏ធ្លាប់​មាន​បរាជ័យ​ដែរ។ លោក Oren ក្នុងទីនេះ ចាត់​ទុកដូច​ជាដៃគូមួយ សហការី​មួយ​សម្រាប់​​ជួយខ្ញុំអភិវឌ្ឍន៍​និង​បំពេញ​បន្ថែម នូវបណ្តាផែនការ​ដែលកំពុង​ធ្វើអាជីវកម្ម​របស់​ខ្លួន។ សព្វ​ថ្ងៃ យើងខ្ញុំ​មាន​អតិថិជនធំៗ​ដូចជា៖ IBM, Le Brothes…”៕

 


អត្ថបទ៖ ប៊ិចវឹន  រូបថត៖ ទ្រីញវ៉ាន់ប៊ូ

thachdicon

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top