• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចារ​ជាមួយប្រធានរដ្ឋ​សភាកម្ពុជា​សម្ដេច ហេង សំរិន​


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន (រូបថត៖VOV)

ទទួលសេចក្ដី​អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជា​ណាចក្រកម្ពុជាដឹកនាំដោយ​ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន បាន​អញ្ជើញ​​មក​បំពេញទស្សនកិច្ចមិត្តភាព​ជាផ្លូវការ​នៅវៀត​ណាម។ ហើយចូល​រួមសកម្មភាព​រំលឹកខួបអនុស្សាវ​រីយ៍លើកទី​៥០​ទិវាបង្កើតទំនាក់ទំនង​ការទូតវៀតណាម​-កម្ពុជា និងចូល​រួមស​ន្និសីទ​ប្រធា​នរណសិរ្ស​មាតុភូមិវៀ​តណាម-ឡាវ-កម្ពុជា ចាប់ពីថ្ងៃទី​២៣ដល់​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ នារសៀ​លថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៧ នៅរដ្ឋធានីហា​ណូយ បាន​ប្រព្រឹត្ត​ទៅពិធីទទួលបដិសណ្ឋាកិ​ច្ច​ប្រធានរដ្ឋ​សភាកម្ពុជា​យ៉ាង​មហោឡារឹ​ក។

​បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាទាំងពីររូបបានដំណើរកា​រជំនួបចរចារ។ នៅទីនេះ ប្រធានរដ្ឋសភាទាំង​ពីររូបបាន​ឯកភាពលើកា​របន្តបង្កើនការផ្លា​ស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នា​ក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថា​ប័ននិងតំបន់ ចែករំលែកព័​ត៌មាន ផ្លាស់ប្ដូរបទ​ពិសោធន៍និ​ងវិធានកា​រជាក់ស្ដែង​ដើម្បី​ដោះស្រាយ​ទាន់​ពេល​វេលានូវបញ្ហា ដែលកើតមានឡើងក្នុងទំនាក់ទំនងរវាងប្រទេ​សទាំងពីរ ដោយឈរលើស្មារតីយល់ដឹង​ ជឿទុ​ក​ចិត្តគ្នា ហើយសមស្របជាមួយ​នឹងច្បាប់វៀតណាម ច្បាប់ក​ម្ពុជានិងទំនៀមទំលាប់អន្ត​រជាតិ។


ភាគីទាំងពីរឯកភាពលើការរក្សាទំនាក់ទំនង តាមរយៈកាណាល់ទាក់ទងកិច្ចការបរទេស រវាងបក្ស រដ្ឋ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ ជំរុញដោយឥតឈប់​ឈរសកម្មភាពមិត្តភាពនិង​ជំរុញខ្លាំង​ការឃោសនា អប់រំអំពី​ប្រពៃណី​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្តការលើ​គ្រប់វិស័យវៀតណាម-កម្ពុជាក្នុង​ប្រជាជនគ្រប់ស្រទាប់ ជាពិសេស​ គឺជំនាន់វ័យក្មេង។ ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ​ភាគីទាំងពីរ​បន្តចរចារដើម្បី ឆ្ពោះទៅការចុះហត្ថលេខាលើកិ​ច្ចព្រមព្រៀងពាណិជ្ជកម្ម​ព្រំដែន​វៀត​ណាម-កម្ពុជា​ឲ្យបាន​ឆាប់​រហ័ស។ លោកស្រីក៏​បានស្នើឲ្យ​រដ្ឋសភាកម្ពុជា​បង្កលក្ខណៈ​ងាយស្រួ​លលើបែបប​ទស្ដីពីការផ្ដល់​លិខិតអនុញ្ញត្តិ​ទាក់ទិន​ដល់គំរោងការណ៍នា​នា របស់សហគ្រាសវៀតណាមដែលកំពុងវិនិយោ​គនៅកម្ពុជា៕

 

 តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top