• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun មក​បំពេញទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម​

​ទទួលសេចក្តីអញ្ជើញ​របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន​រដ្ឋសភា​កូរ៉េ​ខាង​ត្បូង​ លោក Chung Sye –kyun និង​លោកជំទាវ​រួមទាំងគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកូរ៉េខាងត្បូង បាន​អញ្ជើញ​មក​​​បំពេញ​​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧​។ ដំណើរ​ទស្សន​កិច្ច​​​នេះ សំដៅអះអាង​នូវទំនាក់ទំនង​មិត្តភាព របស់រដ្ឋសភាកូ​រ៉េខាង​ត្បូង ចំពោះ​ប្រជាជន​វៀតណាម​និង​​ទំនាក់​​​ទំនង​មិត្តភាព រវាងប្រទេស​ទាំង​ពីរ ព្រម​ទាំងរួម​ចំណែក​ទៅក្នុង​សកម្មភាព​រំលឹក​ខួប​លើកទី២៥ នៃទិវា​បង្កើត​​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម-កូរ៉េ​ខាង​ត្បូង​ថ្ងៃទី​២២ ខែធ្នូ​ខាងមុ​ខ​ផង​ដែរ។


 ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun (រូបថតៈEPA/TTXVN )

តាមរបៀបវារៈ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៧ ពិធីទទួល​ស្វាគមន៍​ជាផ្លូវការ​ប្រធានរដ្ឋ​សភា​កូរ៉េខាងត្បូង លោក Chung Sye-kyun និងគណៈ​ប្រតិភូជាន់​ខ្ពស់ រដ្ឋសភា​នឹងបានប្រារព្ធ​យ៉ាងឱឡារិកក្រោម​អធិបតីភាព របស់​​​ប្រធាន​រដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan។ បន្ទាប់​ពីពិធី​ទទួល​បដិសណ្ឋារ​កិច្ច ភាគី​ទាំងពី​រនឹង​អនុវត្តកិច្ចចរចារ។
 
ចាប់តាំងពីរបង្កើតទំនាក់ទំនងការទូត នាខែធ្នូ ឆ្នាំ១៩៩២មក ទំនាក់ទំនងរវាង​​វៀត​ណាមនិង​កូរ៉េខាងត្បូង​កំពុង​​មានកា​រអភិវឌ្ឍន៍​គួរឲ្យកត់សម្គាល់។ វាយ​តម្លៃ​អំពី​ទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​វៀត​ណាម លោក Lee Hyuk បានឲ្យដឹងថា៖

​“ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាម រហូតមកដល់ពេល​នេះគឺ​គម្រប​២៥ឆ្នាំ​ហើយ។ ហើយទំនាក់​ទំនង​នេះ ទទួលបានផ្លែផ្កា​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ​។ ជា​ពិសេស ក្នុង​ទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យ​សេដ្ឋកិច្ច​ កូរ៉េខាង​ត្បូង​បាន​ក្លាយទៅជាវិនិយោគិន​ បរទេសធំបំផុតនៅវៀតណាម។​ ឆ្នាំ២០១៦ តម្លៃ​ប្រាក់​ពាណិជ្ជ​កម្ម​ទ្វេភាគី ទទួលបាន៤៥ពាន់លានដុល្លារអាមេរិក ជាពិសេស ការនាំចេញរបស់ កូរ៉េខាង​ត្បូងមក​វៀត​ណាម​ បានវ៉ាដាច់ការនាំ​ចេញ របស់កូរ៉េ​ខាង​ត្បូង​ទៅជប៉ុនផង​ដែរ”។
 
ក្នុងវិស័យការ​ទូតសភា ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរបានពង្រឹង និងពង្រីក​ដោយ​ឥតឈប់ឈរ។ ឈរលើ​សទ្ធិផល​ទទួល​​​បានអស់រយៈពេល២៥ឆ្នាំ​កន្លង​ទៅ​នេះ ភាគីទាំងពីរ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ចជាផ្លូវ​ការវៀត​ណាម​ លើក​នេះ​របស់​ប្រធាន​រដ្ឋសភាកូរ៉េខាង​ត្បូង លោក Chung Sye –Kyun លើកនេះ​នឹងរួមចំណែក​ជម្រុញ​ខ្លាំងទំ​នាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រវៀត​ណាម​-​កូរ៉េខាងត្បូង​ នាពេលខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top