• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An


 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ជួបធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ Nghe An (រូបថតៈ​ VOV)

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Nghe An ស្តីអំពី​ស្ថានភាព​អភិវឌ្ឍន៍​ សេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិ លើទូទាំងខេត្ត។ ថ្លែង​​មតិ​នៅទី​នេះ លោក Tran Dai Quang បានលើកច្បាស់ថា៖
 
​“ខ្ញុំស្នើឲ្យខេត្ត គប្បីបន្តអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឲ្យផ្សាភ្ចាប់​ជាមួយការ​ផ្លាស់ប្តូររូបសណ្ឋាន​កំណើន​ តាម​ទិសអភិវឌ្ឍន៍​ឆាប់​រហ័ស​ប្រកប​ដោយ​និរន្តរភាព។ ជាពិសេស ខេត្តគប្បីប្រមូលផ្តុំ បញ្ជាណែនាំ​ជម្រុញ​​ល្បឿន​កសាង​​គម្រោងការ សំណង់សំខាន់ៗ ព្រមទាំងបង្កើន​ការត្រួត​ពិនិត្យ ឃ្លាំ​មើល​ការ​អនុវត្ត​រាល់​គម្រោង​ការ​នេះ”។

​ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម លោកប្រធានររដ្ឋបានសំណូមពរឲ្យខេត្តត្រូវ អភិវឌ្ឍន៍​តាម​ទិសក​សិកម្ម​អេកូឡូស៊ី​ អនុវត្តបច្ចេកវិទ្យាជីវៈសាស្ត្រ និង​បច្ចេកវិទ្យា​ខ្ពស់។ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តគប្បី​ផ្តោត​​​​​សំខាន់​លើការ​អភិវឌ្ឍន៍​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍​អេកូឡូស៊ី ជាដើម​៕

 

​ តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top