• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទទួល​ជួប ជាមួយអតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry​


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry (រូបថត៖ VOV)

ប្រធានរដ្ឋ​លោក Tran Dai Quang បានស្នើឲ្យអតីតរដ្ឋមន្រ្តីលោក John Kerry បន្តគាំទ្រទំនាក់​ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំនះពុះពារលើ​ផលវិបាក​ដោយ​សង្គ្រាមនិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

ក្នុងជំនួប​សន្ទនាជាមួយអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang បាន​វាយតំលៃ​ខ្ពស់ចំពោះ​ដំណើរ​ទស្សន​កិច្ច​ របស់អតីតរដ្ឋមន្រ្តីការបរទេសរូបនេះ ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងអំឡុង​ច្រើន​ទសវត្ស​កន្លង​ទៅហើយសង្កត់ធ្ងន់ថា ប្រទេសនិងប្រជាជនវៀត​ណាម ជានិច្ចកាលចាត់ទុក​លោក Kerry ជាមិត្ត​ភក្តិជិត​ស្និទ្ធមួយរូប​។ ប្រធានរដ្ឋលោក Tran Dai Quang ជូនដំណឹង​ថា វៀតណាម​កំពុង​ត្រៀម​រៀបចំយ៉ាង​សកម្មឲ្យសន្និសីទ​ជាន់ខ្ពស់ APEC នៅទីក្រុងដាណាំង ដែលជា​ព្រឹត្តិការណ៍​កិច្ចការ​បរទេស​សំខាន់បំ​ផុត ក្នុ​ង​ឆ្នាំ២០១៧។ លោកប្រធានរដ្ឋសំដែងក្ដីសប្បាយនៅពេ​ល ប្រធានាធិបតីអាមេរិកលោ​ក Donald Trump អះអាង​ថា នឹងចូលរួមស​ន្និសីទ APEC លើកនេះ ហើយបំពេញ​ដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម​ផង ដែរ។ ដោយ​ឈរលើស្មារតីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអតីតរដ្ឋមន្រ្តីលោក John Kerry បន្តគាំទ្រទំ​នាក់ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ជំនះពុះពារលើផលវិបាកដោយសង្គ្រាម និងទប់ទល់នឹង​បម្រែបម្រួលអាកាសធាតុ។
 
រីឯខ្លួន​វិញ អតីតរដ្ឋមន្រ្តីការបរទេសលោក John Kerry បានឲ្យដឹងថា លោកជានិច្ចកាលគាំទ្រ វៀតណាម​ក្នុង​ដំណើរ​ការ​កសាង​និងអភិវឌ្ឍន៍​ប្រទេសជាតិ តាមនោះ​រួមចំណែកកសាងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែ​អភិវឌ្ឍន៍​​​ពីមួយថ្ងៃទៅ​មួយថ្ងៃ។
 
នារសៀលថ្ងៃ​ដដែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម​ លោក Pham Binh Minh បានទទួល​ជួបសន្ទនា​ជាមួយអតីតរដ្ឋមន្រ្តី​ការបរទេស​អាមេរិកលោក John Kerry ផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top