• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួប (រូបថតៈ VOV5)

អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតមុននឹងប្រារព្ធកិច្ចប្រជុំ លើកទី​៣ រដ្ឋសភាវៀតណាម​នីតិកាលទី១៤ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ ប្រធា​ន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang រួមជាមួយ​ក្រុម​សមាជិក​​សភា​ទីក្រុង​ហូជីមិញ បានអញ្ជើញទៅ ជួបប្រាស្រ័យ​ជាមួយ​អ្នកបោះឆ្នោតស្រុក Can Gio សំដៅ​ជូន​ដំណឹង​នូវខ្លឹមសារសំខាន់ៗ​ ក្នុង​កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត​ណាម​នីតិកាលទី​១៤។ តាមនោះ ក្នុង​កិច្ចប្រជុំ នាពេល​ខាងមុខ រដ្ឋសភា​នឹងពិនិត្យ​អនុម័ត​លើគំរោង​ច្បាប់ចំនួន១៣ សេចក្តី​សម្រេចចិត្តចំនួន៣ និង​ផ្តល់​មតិ​​ទៅលើគំរោងច្បាប់​ចំនួន៤ ជាពិសេសគឺ​ផ្តោត​សំខាន់លើបញ្ហាទាក់​ទិននឹង​​ជីវភាពរស់នៅប្រចាំថ្ងៃ និង​សុខភាព​របស់អ្នកបោះ​ឆ្នោត។ ទទួល​យករាល់​មតិរបស់អ្នក​បោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang​ បាន​សង្កត់ធ្ងន់ថា៖
 
“ខ្ញុំយល់ព្រមចំពោះមតិជាច្រើនរបស់អ្នកបោះឆ្នោត នោះគឺមុនបង្អស់ យើង​ត្រូវ​ប្រមូលផ្តុំលើការ​កែលម្អហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន។​ មជ្ឈឹមនិងទីក្រុងបាន​ពន្លឿន​ ដើម្បីសម្រេចឲ្យបានឆាប់ៗស្ពាន Can Gio-Nha Be ហើយ​ទន្ទឹម​ជាមួយ​គ្នា​នោះគឺស្ពាន Binh Chanh-Nha Be ព្រោះថា សម្រេច​បាន​ស្ពាន​ទាំង​អស់នេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​​រស់នៅ របស់ប្រជាជនមានការផ្លាស់ប្តូរដែរ។ ហេតុដូច្នេះបានជា បញ្ហា​វិនិយោគអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដឹកជញ្ជូនជាបញ្ហាចាំបាច់ណាស់”៕
 
នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ​និង​ក្រុ​មសមាជិកសភាទីក្រុង​ហូជីមិញ បាន​អញ្ជើញ​ជួប​ប្រាស្រ័យជាមួយ ​អ្នកបោះ​ឆ្នោត​ខ័ណ្ឌទី១ ទី៣និងទ៤ ទីក្រុងហូជីមិញ។ អញ្ជើញថ្លែង​មតិនៅ​ទីនេះ​ លោក Tran Dai Quang បានគូសបញ្ជាក់ថា៖
 
“វៀតណាមជាប្រទេសនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន​ ​គ្រប់គ្រង​​រដ្ឋដោយ​ច្បាប់តាម​ស្មារតីយក​ច្បាប់ជាធំ ដោយហេតុនេះ យើង​ត្រូវ​ពង្រឹង​ប្រព័ន្ធច្បាប់លើគ្រប់វិស័យ។ ហើយការ​កសាង​ច្បាប់ក៏ត្រូវ​យោង​​តាម​អាណត្តិ​ របស់​ខ្លួនដើម្បីកសាងឲ្យបានសមស្រប”។
 
ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ ​នឹង​ចំណាយពេលវេលាជូនដំណឹង អំពីការងារ​ប្រឆាំងអំពើពុករលួយ។ ឈរលើ​ស្មារតីនោះ លោក Tran Dai Quang មានបំណងថា មនុស្សគ្រប់រូប ជាពិសេស​គឺ​បក្ខជន ត្រូវចូលរួមយ៉ាងសកម្មទៅ ក្នុងការស៊ូរកឃើញ និងដាក់ជូនស្ថាប័នមាន ​សមត្ថកិច្ច​​ជំនុំ​ជំរះ​​មុខសញ្ញាពុក​​រលួយតាមច្បាប់៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top