• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

បណ្តាប្រៀបខ្លាំងឈានមុខគេរបស់ក្រុមហ៊ុនវាយនភ័ណ្ឌផុងភូ

ផលិតផលវាយនភ័ណ្ឌរបស់អគ្គក្រុមហ៊ុនភាគហ៊ុផុងភូទទួលបានមានគុណភាពខ្ពស់ គំរូរចនាម៉ូតសម្បូរបែប សមស្របនឹងអតិថិជនក្នុងស្រុកនិងអន្តរជាតិ។ នាបច្ចុប្បន្ននេះក្រុមហ៊ុនផុងភូគឺក្រុមហ៊ុនមួយ ដែលផ្គត់ផ្គង់ផលិតផលវាយនភ័ណ្ឌ មានគុណភាពសំរាប់ម៉ាកសម្លៀកបំពាក់អន្តរជាតិដ៏ល្បីឈ្មោះដូចជា៖ Express, Buckle, Mango...

គ្រាដំបូង ក្រុមហ៊ុនផុងភូគឺគ្រាន់តែជារោងចក្រតូចរួមមាន ៣ រោងជាង៖ រោងជាងផលិតសរសៃអំបោះ - រោងជាងត្បាញ -  រោងជាងជ្រលក់ ដែលស្ថិតក្នុងតំបន់បច្ចេកទេស - បច្ចេកវិទ្យា -  ផុងភូ ចំណុះក្រុមហ៊ុនបច្ចេកទេស - បច្ចេកវិទ្យាក្រណាត់កប្បាសវៀតណាម។ ក្រោយថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ រោងចក្រត្រូវបានផ្លាស់ប្តូរឈ្មោះគឺរោងចក្រតម្បាញ ផុងភូ ភាគច្រើនផលិតសរសៃអំបោះនិងក្រណាត់សំរាប់ពលករ ។

ក្នុងដំណាក់កាល ១៩៨៦ –  ២០០២ ក្រុមហ៊ុនផុងភូ ដែលបានកែលំអបច្ចេកវិទ្យា លើកកម្ពស់ទិន្នផល តែងតែជាអង្គភាពឈានមុខគេក្នុងផ្នែកវាយនភ័ណ្ឌវៀតណាមសំរេចបានលើសគោលដៅកំណត់ជាបន្តបន្ទាប់។

ក្រៅពីផលិតផលក្រណាត់ សរសៃអំបោះ ក្រុមហ៊ុនក៏ផលិតកន្សែងពោះគោ ក្រណាត់កោបយ ក្រណាត់ kate ថែមទាំងសហការជាមួយសម្ព័ន្ធក្រុមហ៊ុនរបស់ប្រទេសអង់គ្លេស ដែលផលិតសរសៃអំបោះដេរ ។ ក្រុមហ៊ុន​ផុង​ភូបានវិនិយោគកសាង ៨ រោងចក្រ ផលិតតាមខ្សែសង្វាក់ខាអំបោះស្វ័យប្រវត្តិទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយប្រព័ន្ធគ្រប់គ្រងមានជំនាញក្នុងទំហំដី ១៥ ហិចតានៅសង្កាត់តាំងញ៉ឹនភូ B ខណ្ឌទី៩ ទីក្រុងហូជីមិញ សំដៅជំរុញខ្លាំងផលិតកម្មនិងឈានទៅដល់សុក្រិតផលិតផល។


អគ្គក្រុមហ៊ុនភាគហ៊ុនផុងភូបានវិនិយោគកសាង ៨ រោងចក្រផលិតតាមខ្សែសង្វាក់ខាអំបោះស្វ័យប្រវត្តិទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រព័ន្ធម៉ាស៊ីនទំនើបត្រូវបានវិនិយោគព្រមៗ គ្នារបស់អគ្គក្រុមហ៊ុនភាគហ៊ុនផុងភូ

ខ្សែសង្វាក់ផលិតសរសៃអំបោះទំនើបរបស់អគ្គក្រុមហ៊ុនភាគហ៊ុនផុងភូ

បុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនផុងភូតែងតែត្រួតពិនិត្យ និងជួសជួល ដើម្បីធានាខ្សែសង្វាក់ផលិតទាំងឡាយ
មានសកម្មភាពល្អ។


ត្រួតពិនិត្យគុណភាពកប្បាស មុនពេលខាសរសៃអំបោះ

ខ្សែសង្វាក់ផលិតអំបោះពណ៌របស់ក្រុមហ៊ុនផុងភូ

ខ្សែសង្វាក់ផលិតកន្សែងពោះគោរបស់ក្រុមហ៊ុនផុងភូ

រោងចក្រផលិតកន្សែងពោះគោជូតមុខរបស់ក្រុមហ៊ុនផុងភូ

បណ្តាផលិតផលរបស់ក្រុមហ៊ុនផុងភូមានគុណសម្បត្តិអាចទប់ស្កាត់កាំរស្មី UV កំចាត់មេរោគ ល្អសំរាប់សុខភាព
អ្នកប្រើប្រាស់


ផលិតផលកន្សែងពោះគោរបស់ក្រុមហ៊ុនផុងភូសម្បូរគំរូរចនាម៉ូដ ប្រភេទ និងគុណភាពខ្ពស់

ផលិតផលវាយនភ័ណ្ឌប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនផុងភូនាបច្ចុប្បន្ននេះបានមានវត្តមានស្ទើរតែក្នុងបណ្តា
ផ្សារទំនើបលើទូទាំងប្រទស

អគ្គក្រុមហ៊ុនភាគហ៊ុនផុងភូ (PHONG PHU CORPORATION)
អាស័យដ្ឋាន៖ ៤៨ តាំង​ញ៉ឹន​ភូ B ខណ្ឌទី៩ ទី​ក្រុង​ហូជីមិញ
លេខទូរស័ព្ទ៖ (84-8) 6684 7979
ទូរសារ៖(84-8) 3728 1893
E-mail៖
info@phongphucorp.com
 

បណ្តាប្រភេទផលិតផលរបស់ក្រុមហ៊ុនផុងភូមានម៉ាក់ដូចជា៖ , Mollis Extra និង Mollis Ecol បានអតិថិជនស្គាល់ហើយ។ បណ្តាប្រភេទផលិតផលនេះត្រូវក្រុមហ៊ុនផលិតបាន ៥០០ តោនក្នុងមួយខែ។ នេះគឺជាបណ្តាផលិតផលមានគុណភាពខ្ពស់ និងគុណសម្បត្តិទាប់ស្កាត់កាំរស្មី UV កំចាត់មេរោគ ល្អសំរាប់សុខភាពអ្នកប្រើប្រាស់។

បណ្តាផលិតផលប្រើប្រាស់ដូចជា៖ អាវ កន្សែងពោះគោ ភួយ  កម្រាលពូក ស្រោមខ្នើយ…បានលក់ជាច្រើននៅបណ្តាប្រព័ន្ធផ្សារទំនើបនៅប្រទេសជប៉ុន អាមេរិក និងអឺរ៉ុប។ ផលិតផលក្រណាត់របស់ក្រុមហ៊ុនផុងភូត្រូវនាំចេញទៅដល់បណ្តាប្រទេសក្នុងពិភពលោក ព្រមទាំងក្រុមហ៊ុនក៏ផ្គត់ផ្គង់ក្រណាត់ជិត ២០ លានម៉ែត្រសំរាប់ទីផ្សារក្នុងស្រុកផងដែរ (ស្មើនឹង ៤០%នៃទីផ្សារ)។ នាបច្ចុប្បន្ននេះក្រុមហ៊ុនផុងភូកំពុងគឺជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាផលិតផលមានគុណភាពខ្ពស់ឲ្យម៉ាក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះដូចជា Express, Buckle​, Mango...

ក្រៅពីនេះ ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ម៉ាក់សម្លៀកបំពាក់ Style, Tyracop, IZ សំរាប់បំរើតម្រូវការក្នុងស្រុកប្រកបដោយជោគជ័យ។ ក្នុងនោះផ្នែកផលិតក្រណាត់របស់ក្រុមហ៊ុនផុងភូតែងតែឈានមុខគេនៅប្រទេស​វៀតណាម ពីព្រោះផលិតផលនេះត្រូវបានផលិតលើខ្សែសង្វាក់បច្ចេកវិទ្យាជឿនលឿន ជិតជុំគ្នាពីដំណាក់កាល​ផលិតសរសៃអំបោះរហូតដល់ដំណាក់កាលត្បាញ ជ្រលក់ និងដេរ។ ប្រាក់ចំណូលសរុបក្នុងឆ្នាំ​២០១៤​របស់​ក្រុមហ៊ុនផុងភូទទួលបានជាង ៧០០០ ពាន់លានដុង នេះគឺជាសមិទ្ធផលសមស្របសំរាប់កម្មាភិបាលនិងកម្មកររបស់ក្រុមហ៊ុនចំនួន ៦០០០ នាក់។ ក្រុមហ៊ុនផុងភូបានដាក់ចេញទិសដៅរហូតដល់ឆ្នាំ២០២០ នឹងក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរឹងមាំ ហើយទទួលបានប្រាក់ចំណូល ១ ពាន់លានដុល្លារអមេរិកក្នុងមួយឆ្នាំ./

អត្ថបទ៖ សើនងា រូបថត៖ ដាំងគីមភឿង

 

nguyenhuonggiang

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top