• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧


 បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧  

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហូជីមិញ សន្និសីទមន្ត្រី​ជាន់ខ្ពស់ APEC (SOM 3) បន្តថ្ងៃ​ធ្វើការ​ទី២ ដោយ​មាន​​សកម្មភាព របស់ក្រុមការងារអំពី​ ការប្រយុទ្ធ​ប្រឆាំងនឹង អំពើពុក​រលួយ​និងការ​ធ្វើឲ្យមាន​តម្លាភាព​ (ACTWG)។ ក្នុងការសន្ទនាលើកនេះ បណ្ដា​អង្គសន្និសីទបានផ្លាស់ប្តូរប​ទពិសោធន៍ និង ករណីគំរូ​ក្នុង​​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង អំពើពុករលួយនិងការធ្វើឲ្យត​ម្លាភាព នៃស្ថាប័នគយនៃបណ្ដាខឿ​នសេដ្ឋកិច្ច ជា​សមាជិក​លើវិស័យជួញ​ដូរ​រុក្ខផល​​សត្វព្រៃខុសច្បាប់។​ វៀតណា​មមានគោលបំណង រួ​មចំណែក​សកម្មក្នុង​ការ​អនុវត្ត​កិច្ច​សន្យាប្រយុទ្ធប្រ​ឆាំង នឹងអំពើពុករលួ​យនៃបណ្ដាឧឿនសេដ្ឋកិច្ចជាសមាជិក​ APEC​  ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បីការកាត់បន្ថយអំ​ពើពុករលួយ​បង្កើន សកម្មភាព​សមហភាព​សំដៅ​ប្រឆាំង​ការ​​រត់​ពន្ធ និងលុបចោលបណ្តា​ញខុសច្បាប់ឆ្លងដែនក្នុងតំប​ន់ទាំង​មូ​ល។ នាថ្ងៃ​ដែល កិច្ច​ប្រជុំពេញ​អង្គរ​នៃ​អនុគណៈកម្មាធិការ​បែបបទ​គយ (SCCP) បានប្រព្រឹត្តទៅ។ ថ្លែង​មតិនៅទីនេះ លោក Vu​ Ngoc Anh អគ្គនាយ​​រងអគ្គនាយក​រដ្ឋានគយវៀតណាម បានអះអាងថា៖ ជោគជ័យរបស់កិច្ចប្រជុំពេញ​អង្គរលើក​ទី ១ ដែល​បាន​ប្រព្រឹត្ត​ទៅនាខែកុម្ភៈ​កន្លង​ទៅនៅវៀត​ណាម បាន​ជំរុញការ​អនុវត្តលើ​គ្រប់​ជ្រុង​ជ្រោយ​កិច្ច​ព្រម​ព្រៀង​​បង្កលក្ខណៈ​ងាយស្រួលពាណិជ្ជកម្មនៃអ​ង្គការពាណិជ្ជកម្មពិភ​ព​លោក  (WTO) ក៏ដូចជាការ​ពិចារណា​លទ្ធភាព​​លក្ខ័ណ្ឌ​ជាក់ស្តែង ក្នុងការអនុវត្តតភ្ជាប់យន្តការទ្វារអន្តរជាតិតែមួយ រវាងបណ្ដាខឿន​សេដ្ឋកិច្ច APEC ផង​ដែរ​។
 
នារសៀល​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហូ​ជីមិញ ភាគខាងត្បូងវៀ​ត​ណាម គណៈកម្មាធិការ​ពាណិជ្ជកម្ម​និង​វិនិយោគ (CTI) បានរៀបចំសិក្ខសា​លាអំពីការ កសាងសមត្ថភាពវិនិ​យោគ​ហេដ្ឋារចនាសម្ព័ន្ធ មាន​​គុណភាព​ក្នុង​តំបន់ APEC  ក្នុងកាលៈទេសៈនគរភាវូបនីយកម្ម​យ៉ាង​លឿន។ នេះគឺ​ជាឱកាស​ដើម្បី​ប្រទេស​ អភិ​វឌ្ឍន៍ APEC  នានាចែករំលែកបទ​ពិសោធន៍និងផ្ទៀងស្តាប់ម​តិ​ របស់មជ្ឈដ្ឋាន អ្នកជំនាញ​ការពី​បណ្ដា​​ប្រទេសកំពុ​ងអភិវឌ្ឍន៍ក្នុងសហ​គមន៍សមាជិក AP​EC   ដើម្បី​សហការ​ជាមួយគ្នា​ដោះស្រាយ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ៕ 

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top