• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំពស់ថ្មី


 
ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖TTXVN)

តាមសេចក្ដី​​អញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម ​លោក Pham Binh Minh រដ្ឋមន្រ្តីការ​បរទេសនូវែលហ្សេឡង់ លោក ​Murray McCully បាន​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម ចាប់ពី​ថ្ងៃ​ទី​២៤​ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ នារសៀលថ្ងៃទី២៤ ខែមេសា នៅរដ្ឋធានី​ហាណូយ ​រដ្ឋមន្រ្តី​ការបរ​ទេស​ទាំងពីរ​​រូប បានដំណើរការចរចារ។
 
ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀត នូវសារសំខាន់នៃទំនាក់ទំនងវៀតណាម​​-នូវែលហ្សេឡង់​ ហើយ​សំដែង​គោលបំណង​បន្តអភិវឌ្ឍន៍ឡើង កំពស់ថ្មី ធ្វើឲ្យ​ស៊ីជំរៅ​ថែម​ទៀតទំនាក់ទំនងដៃគូ លើគ្រប់វិស័យ ឆ្ពោះ​ទៅដៃគូ​យុទ្ធសាស្ត្រ​។ ភាគី​ទាំង​ពីរអះអាងនូវ​ការប្ដេជ្ញាចិត្ត​បង្កើនទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីឡើង​កំរិត១ពាន់៧​រយ​លាន​ដុល្លា​​អាមេរិកនា​ឆ្នាំ២០២០។ 

រដ្ឋមន្ត្រីទាំងពីររូប​បានអះអាងលើការ បន្តបង្កើន​ថែមទៀតកិច្ចសហប្រតិបត្តិ​ការប្រកប​ដោយ​ប្រសិទ្ធភាព​នៅវេទិកា​នានា ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក​ក៏ដូចជា​នៅ​អ.ស.បផងដែរ។ ភាគីទាំងពីរក៏បាន​អះអាង​នូវសារ​សំខាន់​ នៃការ​ដោះស្រាយ​​ជំលោះ​អន្តរជាតិ ក្នុងនោះ​មានជំលោះនៅ​សមុទ្រខាងកើត​ ដោយ​សន្តិវិធី ឲ្យបាន​សម​ស្រប់​​​ជាមួយនឹងច្បា​ប់អន្តរជាតិ ក្នុងនោះ​មាន​អនុសញ្ញា​អ.ស.ប ស្ដីអំពីច្បាប់​សមុទ្រឆ្នាំ​១៩៨២ អនុវត្តយ៉ាង​ពេញ​លេញ នូវសេចក្ដី​ថ្លែងការណ៍ ស្ដីអំពីការប្រតិបត្តិ របស់ភាគី​នានានៅ​សមុទ្រខាងកើត (DOC) ហើយឆ្ពោះ​ទៅ​សំរេច​ក្រមប្រតិបត្តិ នៅសមុទ្រ​ខាងកើត (COC) យ៉ាងឆាប់ៗ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top