• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី

 
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី 

នៅក្នុងជំនួបសន្ទនាជាមួយ​បេសកជនរបស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លេខាធិការ​ក្រសួងការ​បរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី លោកស្រី Frances Adamson នាយប់ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០១៧​ នាយករដ្ឋ​មន្ត្រីវៀត​ណាម ​លោក Nguyen Xu​an Phuc បានសម្ដែងការ​ពេញចិត្ត​ចំពោះទំនាក់​ទំនងលើគ្រប់វិស័យ​រវាងវៀត​ណាម ​និងអូស្ត្រាលី ​កំពុង​អភិវឌ្ឍន៍​ខ្លាំងក្លា ​ហើយភាគី​ទាំងពិរ​បាន​ក្លាយ​ទៅជាដៃគូ​សំខាន់ របស់គ្នា​នៅលើច្រើន​វិស័យ​។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាម​មានគោលបំណងជំរុញ​ទំនាក់ទំនងរវាងប្រទេសទាំងពី​រឡើងកំរិតថ្មី។ នា​យក​រដ្ឋមន្ត្រីក៏បានវាយតំលៃខ្ព​ស់ ចំពោះប្រភពទុនជំនួយ ODA របស់​អូស្ត្រាលី ​សំរាប់វៀតណាម ក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច​ កាត់បន្ថយភា​ព​ក្រីក្រ​។ ​នាយក​រដ្ឋមន្ត្រីក៏​មានគោល​បំនង​ថា៖​ បណ្ដា​​សហគ្រាសអូស្ត្រាលី​យកចិត្តទុកដាក់ថែមទៀ​ត ចំពោះវៀតណាម និងមានគោ​លបំ​ណ​ងថាអូស្ត្រាលី​ក្លាយ​ទៅ​​ជា​ប្រទេស​មួយក្នុង​ចំណោមបណ្ដាប្រទេស វិនិយោគច្រើនជា​ង​គេនៅវៀត​ណាម៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top