• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ ដំណើរចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ \
ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០

 

នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីមានីល ប្រទេសហ្វីលីពីន វិលត្រឡប់មកមាតុប្រទេសវិញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣០និងសន្និសីទពាក់ព័ន្ធនានា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte។ មុននោះ ក្នុងថ្ងៃដដែល​នៅទីក្រុងមានីល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte។ ​នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយល់ព្រមបើកកិច្ចប្រជុំគណៈកម្មាធិការ សហប្រតិបត្តិការទ្វេភាគីយ៉ាងឆាប់ៗ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរឲ្យបានខ្លាំងថែមទៀត។ លោកប្រធានាធិបតីហ្វីលីពីនបានអបអរសាទរនូវដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឆ្នាំ២០១៧។ ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានាធិបតី Duterte បានសន្យានឹងខិតខំជម្រុញដើម្បីសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត COC ផងដែរ។

មុននោះ ពិធីបិទបញ្ចប់សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០បានប្រព្រឹត្តទៅនា ថ្ងៃទី២៩ ខែមេសា នៅទីក្រុងមានីលប្រទេសហ្វីលីពីន។  ក្នុងថ្ងៃដដែលនាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ានបានចូលរួមពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីតួនាទីរបស់ការងារ​សាធារណៈ​ធ្វើជាកាតាលិករក្នុងការទទួលបានទស្សនវិស័យសហគមន៍អាស៊ាន២០២៥”។ 

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៅលើតួនាទីនិងការរួមចំណែករបស់កាតព្វកិច្ចក្នុងការទទួលបានទស្សនៈ​វិស័យ ២០២៥ និងដាក់ចេញទិសដៅនិងវិធានការជាក់ស្តែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារសាធារណៈរវាងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាននាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំចង្អៀតនារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង ១០ បានពិភាក្សាអំពីការបង្កើនទំនាក់ទំនងកិច្ចការបរទេសនិងពង្រឹងតួនាទីរបស់អាស៊ាន ព្រមទាំងផ្លាស់ប្តូរមតិលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការ​យកចិត្តទុកដាក់ដូចគ្នា។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ​នាយករដ្ឋមន្ត្រី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានចែករំលែកការព្រួយបារម្ភចំពោះបម្រែបម្រួលនៃស្ថានភាពពិភពលោក ក៏ដូចជាឥទ្ធិពលលើគ្រប់ជ្រុងជ្រោយទៅលើអាស៊ាននិងប្រទេសសមាជិក។ លោក Nguyen Xuan Phuc  បានសង្កត់ធ្ងន់ថា អាស៊ានគប្បី លើកកំពស់គោលការណ៍ជាសារវ័ន្តនិងគោលជំហររួមស្តីពីការដោះស្រាយជម្លោះ ដោយ
សន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ភាគីនានាត្រូវអនុវត្តគ្រប់គ្រាន់ត្រឹមត្រូវនូវសេចក្តីថ្លែងការរួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC) ប្រកបដោយប្រសិទ្ធភាព៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top