• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ទស្សនវិស័យរបស់វៀតណាមនិងសហភាពអឺរ៉ុប​ពេល FTA មានសុពលភាព

ក្រសួង​ឧស្សហកម្ម​និងពាណិជ្ជកម្ម ឲ្យ​ដឹងថ្មី​ៗ​ថា ក្រោយ​ជិត​បី​ឆ្នាំ​ចរចា នឹង​ប្រជុំ​ជា​ផ្លូវ​ការ​ចំនួន១៤​​លើ​ក និង​កិច្ច​ប្រជុំ​ពាក់​កណ្តាល​អាណតិ​ជា​ច្រើន​ថ្នាក់​រដ្ឋមន្រ្តី ថ្នាក់​ប្រ​ធាន​គណៈ​ប្រតិ​ភូ​និង​បណ្តា​ក្រុម​បច្ចេក​ទេស​វៀត​ណាម និង EU បាន​ពិភាក្សា​លក្ខន្តិកៈ​ ស្តីពី​បណ្តា​ខ្លឹម​សារ​មូល​ដ្ឋាន​នា​នា​ របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាងវៀត​ណាម​និង EU (EVFTA)។

បំពេញការងារនឹងលោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង នៅហាណូយ (ខែមេសាឆ្នាំ២០១៥)
លោក​ប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិនៃរដ្ឋសភាអ៊ឺរុប Bernd Lange បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​និង​សន្យា​ក៏ដូច​ជា​មាគ៌ា​ជាក់​ស្តែង​ដែល​ប្រទេស​វៀត​​ណាម​បានដាក់ចេញក្នុងបទដ្ឋានចរចា និងដំណើរការកិច្ចព្រមព្រៀង EVFTA ក្រោយ​ពេល​បាន​ចុះហត្ថ​លេខា​និង​អនុម័ត​។ រូប​ថត៖ ឌឺកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមក្រ​សួង​ឧស្សហកម្ម​និងពាណិជ្ជ​កម្ម ក្រោយពី​កិច្ចព្រម​ព្រៀងនេះ​មាន​សុពល​ភាព EU នឹង​លុប​ចោល​ពន្ធ​នាំ​ចូល ចំពោះ​ប្រភេទ​ពន្ធ​ចំនួន​៨៥,៦% ប្រហាក់​ប្រហែល ៧០,៣% នៃ​តម្លៃនាំ​ចេញ​របស់​វៀត​ណាម ឆ្លង​ទៅ EU​។

ក្រោយ៧​ឆ្នាំ ចាប់​ពីកិច្ចព្រម​ព្រៀងមាន​សុពលភាព EU​នឹង​លុប​ចោល​ពន្ធ នាំ​ចូល​៩៩,២%នៃ​បន្ទាត់​ពន្ធ​នាំ​ចូល  ប្រ​ហែល​៩៩,៧% នៃ​តម្លៃ​នាំចេញ​របស់​វៀត​ណាម។ ចំពោះ​តម្លៃ​នាំចេ​ញ​ដែល​នៅសេស​សល់​គឺ០,៣% EU សន្យា​ផ្តល់​ឲ្យវៀត​ណាម​នៅកម្រិត​តម្លៃ​ពន្ធ ជា​មួយ​នឹងកម្រិត​ពន្ធ​នាំចូល​ក្នុង​តម្លៃគឺ​០%។

ចំពោះ​បណ្តាក្រុ​ម​ទំនិញ​សំខាន់​ដូច​ជា៖ វាយ​នភ័ណ្ឌ ស្បែក​ជើង និង​ជល​ផល(ក្រៅ​ពី​ត្រី​ធូណាកំ​ប៉ុង​និង​ប្រហិត​ត្រី) EU នឹង​លុបចោល​ពន្ធនាំ​ចូល​ទាំង​អស់ ចំពោះ​ផលិត​ផល​របស់​វៀត​ណាម​ក្នុង​រង្វង់​៧​ឆ្នាំ ចាប់​ពី​ពេល​កិច្ច​ព្រម​ព្រៀង​មាន​សុពលភាព។ ចំពោះ​ត្រីធូណាកំ​ប៉ុង  EU ​យល់​ព្រម ផ្តល់​ឲ្យ​វៀត​ណាម នៅ​កម្រិត​តម្លៃ​ពន្ធ​នាំ​ចូលមួយ​ចំនួន​ដែល​សម​ស្រប។

ចំពោះ​ទំនិញអង្ករ EU ផ្តល់ឲ្យវៀត​ណាម នៅ​កម្រិត​តម្លៃពន្ធ​មួយ​ចំនួន​ដែល​សម​គួរ ចំពោះ​អង្ករ​កិន​ហើយ​ធ្វើ​ឲ្យ​អង្ក​រភ្លឺ អង្ក​រកិនដែល​មិនទាន់​ធ្វើឲ្យ​អង្ករភ្លឺ និង​អង្ករ​ក្រអូប។ អង្ករ​នាំចូល​តាម​កម្រិត​តម្លៃ​នេះ គឺមិន​គិត​ពន្ធ​ទាំង​អស់​។ ដោយ​ឡែក​អង្ករ​ម៉ដ្ឋឬ​អង្ករ​មានគ្រាប់​តូច ពន្ធ​នាំចូល​នឹងបាន​លុបចោល​ទាំង​ស្រុង។ ចំពោះ​ផលិត​ផល​ធ្វើចេ​ញ​ពីអង្ករ  EU នឹង​ដាក់​បញ្ចូល​ពន្ធនាំ​ចូល​ស្មើនឹ​ង០% ក្នុង​រង្វង់​៧ឆ្នាំ។

EU នឹងលុប​ពន្ធភ្លាម​ៗ  ចំពោះ​មុខ​ទំនិញ​ទឹក​ឃ្មុំ ពេល​កិច្ចព្រម​ព្រៀង​មាន​សុពល​ភាព និង​មិន​អនុវត្ត​កម្រិត​តម្លៃ​ពន្ធ​។ បណ្តា​ទំនិញ​បន្លែ មើម ផ្លែ និង​បន្លែ មើម ផ្លែ បាន​កែ​ច្នៃ ទឹក​ផ្លែឈើ​ផ្សេងៗ កាបូប​កាន់​ដៃ វ៉ាលី ផលិត​ផល​ធ្វើ​អំពី​ជ័រ ផលិត​ផល​សេរ៉ាមិច កែវ ជាសារវ័ន​នឹង​បំបាត់​ពន្ធ​ភ្លាមៗ ក្រោយ​ពីកិច្ច​ព្រម​ព្រៀង​មាន​សុពល​ភាព។


លោករដ្ឋមន្រ្តីក្រសួងឧស្សហកម្មនិងពាណិជ្ជកម្ម វូហ្វីហ្វាង និងលោក Franz Jenssen ឯកអគ្គរដ្ឋទូត
និង​ជាប្រធានគណៈប្រតិភូ EUប្រចាំនៅវៀតណាម ប្រជុំអ្នកកាសែតប្រកាសបញ្ចប់កិច្ចចរចាជាសារវ័ន
ស្តីពីកិច្ចព្រមព្រៀងសេរីរវាងវៀតណាមនិងEU។ រូបថត៖ ត្រឹងវៀត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកន្លងទៅ របស់លោកនាយករដ្ឋមន្រ្តី នៃប្រទេសអង់គ្លេស David​ ​Cameron​ ក្រុម​​ហ៊ុន​​ផលិត​​​ម៉ាស៊ីន​Rolls-Royce​​របស់​​​អង់​គ្លេស​និង Vietnam Airlines បាន​ចុះហត្ថ​​លេខា​​លើកិច្ច​សហការ​​​ថែទាំ​​ម៉ាស៊ីន​ឲ្យ​យន្ត​ហោះ​​​សម័យ​ថ្មី Airbus A350 XWB​​ចំនួន១៤​គ្រឿង​របស់​ក្រុមហ៊ុន Vietnam Airlines។ រូបថត៖យ័នតឹន-ទីភ្នាក់​​ងារ​សារ​ព័ត៌មាន​វៀតណាម

ពេល EVFTA មានសុពលភាពជាផ្លូវការ EUនឹងផ្តល់ជូនវៀតណាម កម្រិតតម្លៃសមរម្យមួយចំនួន ចំពោះមុខ​ទំនិញ
អង្ករកិន។ រូបថត៖ ក្វាងមិញ


EUនឹងលុបចោលទាំងស្រុងនូវពន្ធនាំចូល ចំពោះបណ្តាផលិតផលស្បែកជើងរបស់វៀតណាម
ក្នុង​រង្វង់៧ឆ្នាំ ចាប់តាំងពីកិច្ចព្រមព្រៀង EVFTA មានសុពលភាព។ រូបថត៖ ត្រុងចិញ


EUនឹងលុបចោលទាំងស្រុងនូវពន្ធនាំចូល ចំពោះបណ្តាផលិតផលជលផល(ក្រៅពីត្រីធូណាកំប៉ុង
និងប្រហិតត្រី) របស់វៀតណាមក្នុងរង្វង់៧ឆ្នាំ ចាប់តាំងពីកិច្ចព្រមព្រៀង EVFTA មានសុពលភាព។ រូបថត៖ឡេមិញ

ផ្ទុយ​ទៅវិញ ចំពោះមុខទំនិញ រថយន្ត និងទោច​ក្រយានយ​ន្ត​របស់ EU វៀត​ណាម​សន្យានាំ​កម្រិត​ពន្ធ នាំ​ចូល​ចុះ​ស្មើនឹង​ ០% ក្រោយពី​៩ដល់១​០ឆ្នាំ។ ដោយ​ឡែក​ទោចក្រ​យាន​យន្ត​ដែលមា​នទំហំស៊ី​ឡាំង លើស​ពី១៥០សែន​​ទីម៉ែត្រ​​គូប  មាន​​ដំណើរ​​លុប​​ចោល​​ពន្ធ​នាំ​​ចេញ​​គឺ​៧​​ឆ្នាំ។ ឯចំពោះ​​ស្រា ស  ស្រា​ខ្លាំង ស្រា​បៀ សាច់​ជ្រូក​និង​សាច់​មាន់ វៀត​ណាម​យល់​ព្រម​លុប​ចោល​ពន្ធនាំ​ចូល​យ៉ាង​យូរ​បំផុត​គឺ១០​ឆ្នាំ។ អំពី​ពន្ធនាំ​ចេញ វៀត​ណាម​សន្យា​លុបចោល​ពន្ធនាំ​ចេញ​មួយ​ចំនួន​ធំ ក្រោយ​ពេលមាន​ការ​កំណត់​ជាក់​ស្តែង។ រក្សា​ទុក​តែ​ពន្ធ​នាំ​ចេញ​ចំពោះ​ផលិត​ផល​សំខាន់​មួយ​ចំនួន ក្នុង​នោះមាន​ប្រេងឆៅ​និង​ធ្យុងថ្ម។

បណ្តា​ខ្លឹមសារ​ផ្សេងៗ​ដែលពាក់ព័ន្ធ​ដល់​ពាណិជ្ជកម្ម​ទំនិញ វៀត​ណាម​និង EU ក៏​ឯក​ភាព​តាម​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​សំណុំ​បែប​បទ​គយ SPS TBT បង្ការ​ការពារ​ពាណិជ្ជកម្ម។ល។ បង្កើត​ក្របខណ្ឌ​ច្បាប់ ដើម្បី​ភាគី​ទាំង​ពីរ​សហការ ហើយ​បង្ក​ភាព​ងាយ​ស្រួលឲ្យ​កា​រនាំចេញ និង​នាំចូល​របស់​សហគ្រាស​ទាំង​ឡាយ។

យោងតាម​ក្រសួងឧស្សហកម្ម​និងពាណិជ្ជ​កម្ម ដែល​ពាក់ព័ន្ធ​ដល់វិស័យ​ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ ការ​សន្យារ​បស់វៀត​ណាម​និង​EU អំពី​ពាណិជ្ជកម្ម សេវាកម្ម វិនិយោគ ដើម្បី​បង្កើត​ចេញ​បរិស្ថាន​វិនិយោគ​បើក​ទូលាយ​មួយ ងាយ​ស្រួល​ឲ្យសកម្មភាព​របស់​សហគ្រាស​ទាំង​ពីភាគី។ សន្យា​របស់​វៀត​ណាម​បោះ​ជំហាន​ឆ្ងាយ​ជាង​កិច្ច​សន្យា​ក្នុង WTO កិច្ច​សន្យា​របស់ EU ខ្ពស់​ជាងក្នុង​កិច្ច​សន្យា​ក្នុង WTO ហើយ​ប្រហាក់​ប្រហែល​នឹង​កម្រិត​កិច្ច​សន្យា​ខ្ពស់​បំផុត​របស់ EU ក្នុង​បណ្តា​កិច្ចព្រម​ព្រៀង FTA ថ្មីៗ​នេះរបស់​ EU។

បណ្តា​វិស័យដែល​វៀត​ណាម​សន្យា​បង្កភាព​ងាយ​ស្រួល​ឲ្យ​វិនិយោគិន​របស់ EU រួម​មាន៖ សេវាកម្ម​ជំនាញ សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​ទូរគមនាគមន៍ សេវាកម្ម​ដឹកជញ្ជូន សេវាកម្ម​ចែក​ចាយ។ ភាគី​ទាំង​ពីក៏​បណ្តាក់​ចេញ​កិច្ច​សន្យា ស្តីពីប្រព្រឹត្ត​របស់រដ្ឋ​ក្នុងវិស័យ​វិនិយោគ ព្រម​ទាំង​ពិភាក្សា​អំពី​ខ្លឹម​សារ​ដោះ​ស្រាយ​ការ​វិវាទ​រវា​ង​វិនិយោគិន​និង​រដ្ឋ។

អំពីការទិញដូររបស់រដ្ឋាភិបាល វៀតណាមនិង EU ឯកភាព​បណ្តា​ខ្លឹម​សារ​ប្រហាក់​ប្រហែល​នឹង​កិច្ច​ព្រម​ព្រៀង​ទិញ​ដូរ​របស់​រដ្ឋាភិបាល (GPA) ​របស់ WTO។ ជាមួយ​ភារកិច្ច​មួយ​ចំនួន​ដូច​ជា៖ ដេញ​ថ្លៃនៅលើ​បណ្តាញ បង្កើត​វេបសាយ​ផ្តល់​ព័ត៌មាន​អេឡិច​ត្រូនិច ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ដេញ​ថ្លៃ។ល។ វៀត​ណាម​មាន​មាគ៌ា​ដើម្បី​អនុវត្ត EU​ក៏សន្យា​ជួយ​ឧបត្ថម្ភ​បច្ចេក​ទេសដល់​វៀត​ណាម ដើម្បី​អនុវត្ត ភារកិច្ច​ទាំង​ឡាយ​នេះ។ វៀត​ណាម​រក្សា​មាន​ពេល​កំណត់ សិទ្ធិ​ផ្តល់​ដោយ​ឡែក​នូវអត្រាត​ម្លៃជាក់​ស្តែង​មួយ នៃ​កញ្ចប់​ដេញ​ថ្លៃជូន​អ្នក​ម៉ៅ​ការ ទំនិញ​សេវាកម្ម​និងពលករ​ក្នុង​ប្រទេស។

ចំពោះកម្មសិទ្ធិបញ្ញា សន្យារួមមានកិច្ចសន្យា ពីសិទ្ធិអ្នកនិពន្ធ រកឃើញ ច្នៃប្រឌិត កិច្ច​សន្យា​ដែល​ពាក់​ព័ន្ធ​ដល់​ឱសថ និង​ណែនាំភូមិសាស្រ្ត។​ល។ ជា​សារវ័ន បណ្តា​កិច្ចសន្យា​ស្តីពីកម្ម​សិទ្ធិ​បញ្ញា​របស់​វៀត​ណាម គឺ​សម​ស្រប​នឹង​លក្ខន្តិកៈរបស់​ច្បាប់ធរមាន​។

អំពី​ការណែនាំ​ភូមិសាស្រ្ត ពេល​កិច្ចព្រមព្រៀងមាន​សុពលភាព វៀត​ណាម​នឹង​ការពារ​គាំទ្រការ​ណែនាំ​១៦០ភូមិ​សាស្រ្ត​របស់ EU (រួមមាន​២៨​សមាជិក) ហើយ EU នឹង​ការពារ​គាំទ្រការ​ណែនាំ​ចំនួន​៣៩ភូមិ​សាស្រ្ត​របស់​វៀត​ណាម។ បណ្តា​ការណែនាំ​ភូមិ​សាស្រ្ត​របស់​វៀត​ណាម សុទ្ធតែ​ពាក់ព័ន្ធ​ដល់​កសិផល អា​ហារ បង្ក​លក្ខណៈ​ឲ្យប្រ​ភេទ​កសិផល​មួយ​ចំនួន​របស់​វៀត​ណាម កសាង​នឹង​អះអាង​បាន​ពាណិជ្ជ​សញ្ញា​របស់​ខ្លួន​នៅ​ទីផ្សារ​ EU​។

កិច្ចព្រម​ព្រៀង EVFTA ក៏រួមមានបណ្តាជំពូក​ដែលពាក់​ព័ន្ធដល់​ការប្រកួត​ប្រជែង សហ​គ្រាស​រដ្ឋ អភិវឌ្ឍន៍​រឹងមាំ សហការ​និងកសាង​សមត្ថភាព ច្បាប់-របប។ បណ្តា​ខ្លឹម​សារ​នេះ​សម​ស្រប​នឹង​ប្រព័ន្ធ​ច្បាប់​របស់​វៀត​ណាម បង្កើត​ក្រប​ខណ្ឌ​ច្បាប់ ដើម្បី​ភាគីទាំង​ពីរបង្កើន​សហប្រតិបត្តិ​ការ ជម្រុញ​ការអភិវឌ្ឍន៍​របស់ពាណិជ្ជ​កម្ម និង​វិនិយោគរ​វាងភាគី​ទាំង​ពីរ៕



EU រួមមានប្រទេសជាសមាជិកចំនួន២៧ សព្វ​ថ្ងៃ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម​ធំ​លេខ​២របស់​វៀត​ណាម។ ឆ្នាំ​២០១៤ បូក​សរុប​តម្លៃ​ទ្វេ​ទិស​រវាង​វៀត​ណាម​និង EU សម្រេច​បាន៣៦,៨ពាន់​លានដុល្លា​អាមេរិក កើន​៩%បើ​ប្រៀប​នឹង​ឆ្នាំ២០១៣។ ក្នុង​នោះវៀត​ណាម​នាំចេញ​ទៅ EU សម្រេច​ជិត​២៨​ពាន់​លាន​ដុល្លាអាមេរិក និង​នាំចូល​ពី EU សម្រេច​បាន​ជិត​៩ពាន់​លាន​ដុល្លាអាមេរិក។ EU ជាអ្នក​វិនិយោគ​ធំ ចូល​វៀត​ណាម​ដោយ​មាន​គម្រោង​ការ​ចំនួន​២០៣០ និង​សរុប​ដើម​ទុន​វិនិយោគ​បាន​ចុះ​ឈ្មោះ​សម្រេច​លើស​៣៦​ពាន់​លាន​ដុល្លា​អាមេរិក។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

thachdicon

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top