• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទទួលជួបនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលីស៊ានឡុង


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីសិង្ហបុរីលោក លីស៊ានឡុង (រូបថត៖VOV)

 នាថ្ងៃទី២៣ ខែមិនា ឆ្នាំ​២០១៧ នៅជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី សិង្ហបុរី លោក​ លីស៊ានឡុង ប្រធាន​រដ្ឋវៀ​ត​ណាម លោក Tran Dai Quang បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃកិច្ច​ចរចារ​រវាង​នាយក​រដ្ឋ​មន្រ្តី​ទាំង​ពីរ​រូប ព្រមទាំង​​លើកទឹកចិត្ត​សហគ្រាសសិង្ហបុរីបន្ត បើកទូលាយ វិនិយោគ​កសាង​មណ្ឌល​បច្ចេកវិទ្យា​ខ្ពស់​មណ្ឌល​​ឧស្សាហកម្ម​ម្ហូរអាហារ នៅខេត្ត Thanh Hoa និងមណ្ឌល software នៅទី​ក្រុង Da Nang។ រីឯ​ខ្លួន​វិញ នាយក​​រដ្ឋមន្ត្រី​លោក លីស៊ានឡុង ឲ្យដឹង​ថា សិង្ហបុរី​មាន​គោល​​បំណង​​សហប្រតិបតិ្តការ ជាមួយ​វៀត​ណាម ដើម្បី​វិនិយោគ កសាង​មណ្ឌល​បច្ចេកវិទ្យា​ខ្ពស់ និង​មណ្ឌល​ឧស្សាហកម្ម software នៅ​វៀត​ណាម។ លោក​លីស៊ានឡុង អះអាង​ថា នឹង​គាំទ្រ​យ៉ាង ខ្លាំង​ក្លា​ដើម្បី​វៀត​ណាម​រៀបចំ​ប្រកប​ដោយជោគជ័យ នូវសន្និសីទជាន់​ខ្ពស់ APEC លើក​ទី២៥ នៅ​ទី​ក្រុង Da Nang។ 


នាថ្ងៃ​ដដែល នាយករដ្ឋមន្រ្តី​លោក លីស៊ានឡុង បានអញ្ជើញទៅ​ជួប​សំដែង​ការគួរ​សមអគ្គ​លេខាបក្ស លោក Nguyen Phu Trong និង​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ នាយប់​ថ្ងៃ​ដ​ដែល​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​លោក​ជំទាវ​អញ្ជើញ​ជាអធិបតី ពិធី​ជប់​លៀង​ជូ​ន​នាយ​ក​រដ្ឋមន្ត្រីលោក លីស៊ាន​ឡុង និង​លោក ជំទាវ​រួម​ជាមួយ​គណៈប្រតិភូសិង្ហបុរី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top