• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាស្ដីអំពីសហគមន៍អាស៊ាន


ជំរុញតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាស្ដីអំពីសហគមន៍អាស៊ាន (http://infonet.vn/)

នាថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងការបរទេស​វៀត​ណាមបានប្រារព្ធឡើងកម្មវិធី “ជំរុញតួនា​ទីរបស់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងការ​ឃោសនា​ស្ដីអំពីសហគមន៍អាស៊ាន” សំដៅឧទ្ទេសនាម​ដល់​បណ្ដា​ស្ថាប័ន​​សារ​ព័ត៌មាននូវប្រភពឯកសារ ព័ត៌មាន កសាងប្រធានបទ​អត្ថបទស្ដី​អំពីផល​ប្រយោជន៍​ជាក់ស្ដែង​របស់​សហគមន៍​អាស៊ាន ។​ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung និង​ជាប្រធាន SOM អាស៊ានវៀតណាមបានសង្កត់ធ្ងន់ថា បណ្ដាក្រសួង​ស្ថាប័ន​គប្បី​កំណត់​កិច្ច​សហប្រតិបត្តិការ​អាស៊ានជា-អាទិភាព ។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយ​ដើរ​តួនាទីយ៉ាង​សំខាន់និង​ជាស្ពានតភ្ជាប់​ ដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីអំពីផល​ប្រយោជន៍​ នៃសហគមន៍អាស៊ាន ។
 
នៅសន្និសីទនេះ វាគ្មិនជាច្រើនរូប មកពីបណ្ដាក្រសួងដូចជា៖​ឧស្សាហពាណិជ្ជកម្ម គមនាគមន៍ដឹកជញ្ជូន វប្បធម៌កីឡានិងទេសចរណ៍ ការងារយុទ្ធជនពិការ និងសង្គមកិច្ច បានរាយការណ៍អំពី៖ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​​សេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការ លើវិស័យ​គមនាគមន៍ដឹក​ជញ្ជូនអាស៊ាន កិច្ច​សហប្រតិ​បត្តិការ​ លើវិស័យ​ទេសចរណ៍​ក្នុង​តំបន់អាស៊ាន កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ​ចំពោះបណ្ដា​របរ​របស់​អាស៊ាន និងបញ្ហាពលករចំណាកស្រុកក្នុងតំបន់អាស៊ាន៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top