• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

​នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ថ្នាក់​​រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តាមសេចក្ដី​​អញ្ជើញរបស់ព្រះមហាក្សត្រ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម​ សីហមុនី។​ ដំណើរទស្សនកិច្ចបាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២​០ដល់ថ្ងៃទី២២ ខែកក្កដា​ មានអត្ថន័យ​ប្រវត្តិសាស្ត្រ​ពិសេស និងជាព្រឹត្តិការណ៍គូស​​សញ្ញា​សំខាន់ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំន​ងវៀតណាម-កម្ពុជា​កាន់តែ​​​ជាក់ស្ដែង​និងប្រសិទ្ធ​​ភាពថែម​ទៀត។
 


 ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាលើកទីពីរ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងតំណែង​ជាអគ្គ​លេខាបក្ស បន្ទាប់​ពីដំណើរទស្សនកិច្ចលើកដំបូង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១។ ដំណើរ​ទស្សនកិច្ច​លើកនេះបាន​ប្រព្រឹត្តទៅ  ក្នុងសភាពការណ៍ដែលវៀតណាម និងកម្ពុជា រៀបចំ​សកម្មភាព​សំខាន់​ជា​ច្រើន ​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៥​០ នៃទិវាបង្កើត​ទំនាក់ទំនងការទូត។

វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងជិតខាង មិត្តភាពជាមួយកម្ពុជា

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានប្រព្រឹត្តទៅ​ក្នុង​ឱកាស​​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវាបង្កើតទំនាក់ទំនង​ការទូត វៀតណាម-កម្ពុជា។ ពិសេស មុន​នោះ ក្នុង” ឆ្នាំ​មិត្តភាពវៀតណាម-កម្ពុជា២០១៧” នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញ​ទៅបំពេញទស្សនកិច្ច​នៅកម្ពុជា (ខែមេសាឆ្នាំ២០១៧) ដូចជាការអះអាងនូវគោលជំហរមុន ក៏ដូចជា​ក្រោយ របស់វៀតណាម គឺគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង រវាងប្រទេស​ទាំងពីរ និងម្ចាស់ការរួមវិភាគទានដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនេះ។

ប្រការនេះក៏​បានបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ឆ្លើយតបតាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ដូច ជាដំណើរ​ទស្សន​កិច្ច របស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល​កម្ពុជា ស​ម្ដេចតេជោហ៊ុនសែន​ និងប្រធាន​រដ្ឋសភា​សម្ដេច​ហេង​សំរិន នាខែមិថុនាក​ន្លងទៅ។

តាមរយៈដំណើរ​ទស្សន​កិច្ច​នានា ថ្នាក់​ដឹកនាំវៀត​ណាមនិង​កម្ពុជា ជានិច្ច​កាលអះអាង​នូវទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ រវាង​​ប្រទេសទាំង​ពីរ ជាទ្រព្យ​សម្បត្តិ​​ដែល​មិន​​អាចកាត់​ថ្លៃបាន​ និង​ត្រូវបាន​​ពង្រឹង​និង​ពង្រីក​ជានិច្ច​។ ប្រធាន​​រ​ដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាង​ថា៖ “ ទោះបីជា​ជួបឧបសគ្គ​ជា​ច្រើន​ថែម​ទាំង និង​មានការឡើង​ចុះក្នុងប្រវត្តិ​សាស្ត្រក្តី​ ប៉ុន្តែចំណង​សាមគ្គីភាព​ មិត្តភាពប្រពៃណី ​និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ ​រវាងវៀតណាម​និង​កម្ពុជា បាន​ពង្រឹងនិង​ពង្រីក​ជានិច្ច។ នេះ​ជាទ្រព្យសម្បត្តិ​មិនអាចកាត់ថ្លៃដ៏​ពិសិដ្ឋ និងនិរន្តរភាព រវាងប្រជាជាតិ​ទាំងពីរ​។ យើងជឿជាក់​ថា ទោះ​បី​ជាស្ថាន​​ភាពក្នុងតំ​បន់ និងលើពិភពលោកមានបំរ៉ែបំរួ​លយ៉ាង​ណាក្តី ប៉ុន្តែ វៀតណាម-កម្ពុជានៅ​បន្តបង្កើន​ទំនាក់ទំនង​សាមគ្គីភាព ​មិត្តភាព​ជាប្រពៃណី ​និងកិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ ពូនជ្រុំ​អោយទំនាក់​ទំនងនេះកា​ន់តែអភិវឌ្ឍន៍​ល្អប្រសើរថែមទៀត។”

 

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong  

កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅលើគ្រប់វិស័យ

ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា មានខ្សែព្រំដែនលើដីគោកប្រវែង ១១៣៧គីឡូម៉ែត្រ ផឹក​ទឹក​ទន្លេ​មេគង្គ​​ជាមួយគ្នា វៀតណាម​និងកម្ពុជា មិនគ្រាន់​តែជួយឧបត្ថម្ភគ្នា​ទៅវិញទៅមក ​ក្នុងបុព្វហេតុ​តស៊ូ​រំដោះ​ប្រទេស​​ជាតិ​ប៉ុណ្ណោះទេ​ ថែមទាំង ​ជួយឧបត្ថម្ភគ្នាទៅវិញ​ទៅមក ក្នុងបុព្វហេតុ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​​ជាតិទៀត​ផង។

នៅវិស័យសេដ្ឋកិច្ច វៀតណាមជាដៃគូសេដ្ឋកិច្ចជួរមុខរបស់កម្ពុជា។នាបច្ចុប្បន្ន វៀតណាម​មាន​គំរោងការណ៍​ចំនួន​២០០​នៅកម្ពុជា​ ដោយមានទុនចុះបញ្ជីវិនិយោគទទួលបានជិត៣ពាន់លាន​ដុល្លារអាមេរិក​។ ទំហំពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរជាម​ធ្យមទទួលបាន៣ពាន់លានដុល្លារអាមេរិក/ឆ្នាំ ក្នុងរយៈពេលប៉ុ​ន្មាន​ឆ្នាំថ្មីៗ​នេះ ​និងកំពុងខំប្រឹងប្រែងទទួលអោយបាន៥ពាន់លានដុល្លារអាមេរិក​ នាពេលខាង​មុខនេះ។ តាម​ការតម្រង់ទិស​គឺដល់ឆ្នាំ​ ២០២០ ប្រភពទុនវិនិយោគរបស់វៀតណាមនៅ​កម្ពុជា ទទួលបាន​៦ពាន់លាន​ដុល្លារអាមេរិក។ ដើម្បីសម្រេចគោលដៅទាំងនោះ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោ​ក ​Thach Du បានអោយដឹង​ថា៖

“ បណ្ដាសហគ្រាសត្រូវជំរុញ​ខ្លាំងថែមទៀត សកម្មភាពម៉ាឃីតធីង ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីទំនិញ និង​សេវាកម្ម​របស់សហគ្រាស។ ជំរុញខ្លាំងថែម​ទៀតសកម្មភាព​ជំរុញពាណិជ្ជកម្ម​ ដូចជា៖ ផ្គត់ផ្គង់ព័ត៌មានអំពី​ទីផ្សារ មិត្តទំនិញ​សក្ដានុភាព​ រៀបចំផ្សារណាត់ បង្កលក្ខណះងាយស្រួ​លសំរាប់សកម្មភាពអាជី​វកម្ម របស់ សហគមន៍​ សហគ្រាសនៃប្រទេសទាំង​ពីរ។”

ភាគីទាំងពីរបានរួមសហការអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីការពារជាតិសន្តិសុខ ធានា​រក្សាសណ្ដាប់​ធ្នាប់ នយោបាយ ​សង្គមនៅប្រទេសនី​មួយៗ។ វៀត​ណាម​និងកម្ពុជា ​ក៏បានសកម្ម​រួម​សហការ​អនុវត្ត​ការ​ងារខ័ណ្ឌ​សីម៉ា បោះបង្គោលព្រំដែនលើដីគោកផ​ងដែរ។

៥០ឆ្នាំកន្លងទៅ ​ចាប់ពីពេល​បង្កើតទំនាក់ទំនង​ការទូតមក ​ទោះបីជាជួប​ឧបសគ្គជាច្រើន​ក្តី ប៉ុន្តែ​ចំណង​សាមគ្គី​​ភាព មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការលើគ្រប់​វិស័យដ៏ល្អ​ប្រសើរ រវាង​វៀត​ណាម ​និងកម្ពុជាត្រូវ​បាន​ពង្រឹង​និងពង្រីក​ដោយឥត​ឈប់​ឈរ​។ ដំណើរ​ទស្សនកិច្ច​លើកនេះរបស់​អគ្គលេខាបក្ស ​បានអះអាង​ជាថ្មីម្តងទៀត ​នូវសុឆន្ទៈរបស់​វៀតណាម និង​កម្ពុជា អំពីការ​ពង្រឹងនិង​ពង្រីកទំនាក់​ទំនងជិត​ខាងមិត្ត​ភាព​ សាមគ្គី​ភាពដ៏ល្អប្រសើរជំរុ​ញទំនាក់ទំនងវៀតណា​ម-​កម្ពុជាកាន់តែស៊ីជំ​រៅនិង​និរន្តរភាព៕ 

 

 តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top