ផ្សារណាត់សានថាង (San Thang) គឺជាផ្សារធំបំផុតមួយនៅខេត្តឡាយចូវ (Lai Chau) និងមានសកម្មភាពលក់ដូររបស់បងប្អូនជនជាតិយ៉ាវ (Dao) ជនជាតិម៉ុង (Mong) ជនជាតថៃ (Thai) ជនជាតិយៃ (Giay) ជនជាតិលឺ (Lu) ... រស់ក្នុងភូមិសាស្ត្របីស្រុកដូចជា៖ស្រុកតាមដឿង (Tam Duong) ស្រុងផុងថូ (Phong Tho) និងទីក្រុងឡាយចូវ (Lai Chau)។ ផ្សារណាត់សានថាង (San Thang) មិនត្រឹមតែជាទីកន្លែងលក់ដូរតែប៉ុណ្ណោះទេ ថែមទាំងគឺជាទីកន្លែង ដើម្បីបងប្អូនបណ្តាជនជាតិរស់ក្នុងតំបន់នោះជួបប្រាស្រ័យនិងផ្លាស់ប្តូរមនោសញ្ចេតនាផងដែរ។
ផ្សារណាត់សានថាង (San Thang) មានឈ្មោះចាស់គឺផ្សារតាមដឿង (Tam Duong) ដី។ តាមដឿង (Tam Duong) តាមភាសារបស់ជនជាតិយៃ (Giay) មានន័យថាផ្លូវបែកជាបី។ ក្នុងសម័យបារាំងឈ្លានពានប្រទេសវៀតណាម ស្រុកតាមដឿង (Tam Duong) គឺជាទីកន្លែងកណ្តាលនៃខេត្តឡាយចូវ (Lai Chau)។ នៅសម័យនោះ ស្រុកតាមដឿង (Tam Duong) មានខ្សែផ្លូវសំរាប់សត្វសេះដឹកជញ្ជូនឥវ៉ាន់និងតភ្ជាប់នឹងស្រុកផុងថូ (Phong Tho) ស្រុកប៊ិញលឺ (Binh Lu) និងល្រុកថានអៀន (Than Uyen) ដូច្នេះបងប្អូនប្រជាជនក្នុងតំបន់បានជ្រើសរើសតំបន់នេះគឺជាទីកន្លែងដែលប្រមូលផ្តុំ និងលក់ដូរ។
តាមពេលវេលាកន្លងផុត បណ្តាខ្សែផ្លូវថ្មីត្រូវបានកសាង ដូច្នេះ តំបន់ប្រមូលទីផ្សារនៅស្រុកតាមដឿង (Tam Duong) ដី មិនមែនជាមជ្ឈមណ្ឌលនៃតំបន់នោះទៀតទេ បងបង្អូនបានយកឈ្មោះផ្សារសានថាង (San Thang) ដើម្បីរំលឹកនឹកដល់ផ្សារណាត់ នាសម័យមុន។
ផ្សារណាត់សានថាង (San Thang) ប្រមូលផ្តុំនៅថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យជារៀងសប្តាហ៍។ តាំងពីព្រលឹម បងបង្អូនប្រជាជនលឺ (Lu) ប្រជាជនយៃ (Giay) ប្រជាជនយ៉ាវ (Dao) ប្រជាជនថៃ (Thai) ...និងប្រជាជនរស់ក្នុងតំបន់ជុំវិញមកប្រមូលផ្តុំគ្នាទីផ្សារ ដើម្បីលក់ដូរនិងផ្លាស់ប្តូរ។ ក្នុងសម្លៀកបំពាក់ស្អាតបំផុត ប្រជាជនយកកសិផល ឬបណ្តាវត្ថុប្រើប្រាស់ប្រចាំថ្ងៃទៅដល់ផ្សារ។ ក្នុងវាលដីធំស្ថិតក្បែរជ្រោះសានថាង (San Thang) ផ្សារណាត់កាន់តែអ៊ូអរនិងយ៉ាងច្រើនកុះករ ហើយអូសបន្លាយដល់នាថ្ងៃត្រង់។
ទីផ្សារនេះមិនត្រឹមជាទីកន្លែងលក់ដូរ ផ្លាស់ប្តូរឥវ៉ាន់តែប៉ុណ្ណោះទេ ថែមទាំងនោះគឺជាឱកាស ដើម្បីប្រជាជន ជួបប្រាស្រ័យ និយាយយ៉ាងសំណេះសំណាលផងដែរ។ ប្រហែលជាដូច្នោះ បណ្តាការប្រមូលផ្សារណាត់ នៅក្នុងតំបន់ជាប់ព្រំដែនតែងតែចាប់ចិត្តនិងមិនអាចបំភ្លេចបានទេសំរាប់អ្នកណាដែលមានឱកាសមកទស្សនាតំបន់នេះ./.