• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក


ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh (រូបថតៈTTXVN)

គណៈប្រតិភូជាន់ខ្ពស់​នៃក្រសួងការពារប្រទេស​វៀតណាម ដឹកនាំ​ដោយ​ឧត្តមសេនី​យ៍​ឯកលោក Nguyen Chi Vinh បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារនៅ ម៉ូសំប៊ិក ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨មិនា សំដៅជម្រុញ​កិច្ច​សហប្រតិ​បត្តិការការពារជាតិទ្វេភាគី។ ក្នុងជំនួបជាមួយសមភាគី ម៉ូសំប៊ិក លោក Antanasio Salvador M’tumuke ឧត្តមសេនីយ៍​ឯកលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថាវៀតណាម យកចិត្តទុកដាក់​លើទំនាក់​ទំនង​មិត្តភាព​​ប្រពៃណី​ជាមួយ​ម៉ូសំប៊ិក និងជា​និច្ចកាល​មានបំណង​ជម្រុញ កិច្ច​សហប្រតិបត្តិការ លើគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ ក្នុងនោះមានវិស័យការពារជាតិ។ រីឯរដ្ឋ​មន្ត្រី​លោក M’tumuke បានឲ្យដឹងថា ម៉ូសំប៊ិក​គោរព​ជានិច្ចទំនាក់​​ទំនង​រវាង​ប្រទេស​ទាំងពីរ​។
 
នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Graca Tomas Chonggo អគ្គសេនាធិ​ ការកងទ័ពម៉ូសំប៊ិក  លោក Nguyen Chi Vinh បានអះអាងថា បក្ស រដ្ឋ កងទ័ព​និងប្រជាជនវៀតណាម នឹងធ្វើអស់ពីកម្លាំង​កាយចិត្ត​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាពយូរអង្វែង រវាងវៀតណាម​ជាមួយ​ម៉ូសំប៊ិក។ ភាគីទាំងពីរ​បានឯកភាព​​បង្កើនការ​ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងជម្រុញកិច្ច​សហប្រតិបត្តិការ​ លើវិស័យពេទ្យយោធា​ព័ត៌មាន​ទំនាក់ទំនង​ បណ្តុះ​បណ្តាលនិងឧស្សាហកម្មការពារជាតិជាដើម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top