• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កាលៈទេសៈក្រោយរាល់ពេលធ្វើដំណើរបេសកកម្ម

ក្រៅពី​ដំណើរ​បេសក​កម្ម​ក្នុង​ប្រទេស អ្នក​យក​ព័ត៌មាន​ការ​សែត​រូបភាព​វៀត​ណាម ក៏មាន​ឱកាស​ចេញ​ទៅ​បរទេស សកម្មភាព នៅ​ប្រទេសមួយ​ចំនួន លើពិភព​លោក។ បណ្តា​អ្នក​ថត​រូប​ការ​សែត​រូប​ភាព​វៀត​ណាម ដែលបានធ្វើដំណើរឆ្លងកាត់នូវប្រទេសនីមួយៗ    បាន​ថត​រក្សា​ទុក​នូវ​បណ្តា​ជ្រុង​នៃ​រូបថត​ដ៏សាមញ្ញស្តី​អំពី ទឹកដី មនុស្ស វប្បធម៌ កន្លែងដែលទៅដល់។ល។ នៅ​តាម​ដង​ផ្លូវ​ក្រៅ​ពី​ផ្លូវ ដែល​មាន​រូបសណ្ឋាន​អក្សរ S។

រូបថត​មួយ​ចំនួ​ន​ដែល​បាន​ជ្រើស​រើស​តាំង​​ក្នុង​បទយក​ការណ៍មួយ​​ច្បាប់​នេះ​ បាន​ពាំនាំ​យក​​នូវ​រឿង​​រ៉ាវ​​រូបថត ដែល​មាន​​អារម្មណ៍​រំ​ភើប​​របស់​អ្នក​​យក​ព័ត៌​មាន​ការ​​សែត​រូបភាពវៀតណាម​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​​លើក​ទី​៦១ឆ្នាំ​ នៃ​ទិវា​បង្កើត​​មជ្ឈដ្ឋាន​​កាសែត ​(​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​១៩៥៤ - ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៥)។


រៀងរាល់ថ្ងៃមានកប៉ាល់ដឹកជញ្ជូនភ្ញៀវទេសចរណ៍រាប់រយគ្រឿង ពីមណ្ឌល Mahattan ទៅទស្សនារូបសំណាក  នារីសេរីភាព។ រូបថត៖ ង្វៀនថាំង

តាមវិថីនៅរដ្ឋធានី Caracas ប្រទេសវេណេហ្ស៊ុយអេឡា។ រូបថត៖ ង្វៀនថាំង

ពិធីបុណ្យពាក់សម្លៀកបំពាក់ក្លែងបន្លំ នៅទីក្រុង Zacatecas នៃប្រទេសម៉ិកស៊ិក។ រូបថត៖ ង្វៀនថាំង

តំបន់វិថីបូរាណមួយ នៅទីក្រុង La habana ប្រទេសគុយបា។ រូបថត៖ ង្វៀនថាំង

ក្នុងសួនឱទ្យានជាតិ Tanzania។ រូបថត៖ មិញក្វឹក

ដើម Adansonia ជានិមិត្តរូបឲ្យភាពរីកចម្រើនមិនចេះឈប់ឈរ របស់តំបន់ដីនៃប្រទេសអាហ្វ្រិក។ រូបថត៖ មិញក្វឹក

ផ្តើមធ្វើដំណើរ ពីស្ថានីយ៍រថភ្លើង Belgrave នៃទីក្រុង Melbourne រទេះភ្លើងដំណើរការដោយចំហាយទឹក Puffing Billy បានធ្វើដំណើរក្នុងទេសភាព របស់ស្ថានីយ៍រថភ្លើងនៅប្រទេសអូស្រ្តាលី ក្នុងបណ្តាឆ្នាំដើមសតវត្សរ៍ទី២០។ រូបថត៖ ត្រុងចិញ

មណ្ឌលជិះស្គី Mt Buller នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ជាទីកន្លែងដែលមានព្រិលធ្លាក់ច្រើន អូសបន្លាយពីចុងខែមិថុនា ដល់ដើមខែតុលាជារៀងរាល់ឆ្នាំ ទាក់ទាញបានភ្ញៀវទេសចរណ៍ជាច្រើន នៅតំបន់អឌ្ឍគោលខាងត្បូង។ រូបថត៖ ត្រុងចិញ

សោភ័ណភាពដ៏ស្រស់បំព្រងរបស់ដងភ្នំ Dandenong មានកម្ពស់៦៣៣ម៉ែត្រ ជា ទីកន្លែង​សម្រាប់​ជ្រើន​រើសឲ្យការធ្វើវនភោជន៍ របស់បណ្តាគ្រួសារដែលរស់នៅ ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅរៀងរាល់រដូវស្លឹកឈើជ្រុះមកដល់។ រូបថត៖ ត្រុងចិញ

វាលដំណាំស្ត្រប៊េរីក្នុងរដូវផ្លាស់សន្លឹក នៅតំបន់ជាយក្រុង  Melbourne ប្រទេសអូស្ត្រាលី។ រូបថត៖ ត្រុងចិញ

ប្រព័ន្ធប្រឡាយដែលហូរជ្រែកក្នុងទ្រូងរដ្ឋធានី Amsterdam បានតភ្ជាប់នូវបណ្តាដងផ្លូវផង ហើយ​ក៏​ជា​ទី​កន្លែង​សម្រាប់​ទេសចរណ៍ល្បីឈ្មោះនៅប្រទេសហូឡង់ផងដែរ។ រូបថត៖ ត្រុងចិញ

ជ្រោះ Niagara ជាដងជ្រោះដ៏អស្ចារ្យបំផុត នៅតំបន់អាមេរិកខាងជើង ដែល​ស្ថិត​នៅ​កណ្តាល​ព្រំដែន​នៃ​ប្រទេស​អាមេរិក​
​និង​កាណា​ដា។​ ​រូបថត៖ ថាញហ្វា


បណ្តាម៉ាស៊ីនកិនដើរដោយកម្លាំងខ្យល់ ជានិមិត្តរូបរបស់ប្រទេសហូឡង់ នៅក្នុងភូមិមួយនៅជាប់ជាយរដ្ឋធានី Amsterdam។​
រូបថត៖ ត្រុងចិញ


បានជួបប្រទះកីឡាកររហ័សសកម្មម្នាក់ នៅរដ្ឋធានី Amsterdam ប្រទេសហូឡង់។ រូបថត៖ ត្រុងចិញ

វិថីនៃរដ្ឋធានី Madrid ប្រទេសអេស្បាញ។ រូបថត៖ ង្វៀនថាំង

ទេសចរណ៍នៅលើទន្លេសែន នៅរដ្ឋធានីបារីស ប្រទេសបារាំង។ល។ រូបថត៖ ង្វៀនថាំង

និង Venice “ជាទីក្រុងនៃបណ្តាព្រែកជីក” ប្រទេសអ៊ីតាលី។ រូបថត៖ ត្រុងចិញ

ថ្ងៃអស្តង្គតនៅទីក្រុង Moskva ប្រទេសរុស្ស៊ី។ រូបថត៖ ហ្វាងហា

យុវតី Tarta ក្នុងពិធីបុណ្យប្រពៃណី Sabantui នៅប្រទេសរុស្ស៊ី។ រូបថត៖ ត្រឹងវ៉ាន់ហ៊ីវ

តុត្កតា Matryoska ល្បីឈ្មោះ របស់ប្រទេសរុស្ស៊ី។ រូបថត៖ ង្វៀនថាំង

Venice គឺជាទីក្រុងទេសចរណ៍ល្បីឈ្មោះ របស់ប្រទេសអ៊ីតាលី។ រូបថត៖ ង្វៀនថាំង

បណ្តាតំបន់ទីប្រជុំជន នៅរដ្ឋធានី Caracas ប្រទេសវេណេហ្ស៊ុយអេឡា។ រូបថត៖ ង្វៀនថាំង


 
 

thachdicon

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top