• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

កម្រាលព្រំឡែនសាយហ្គន

ជាសហគ្រាសមួយក្នុងចំណោមសហគ្រា​សមាន​បទពិសោធន៍​យូរ​ឆ្នាំ ក្នុង​ការ​ផលិត​កម្ម​និង​អាជីវ​កម្ម​កម្រាល​ព្រំ កម្រាល​ព្រំឡែន​សាយ​ហ្គន (SAGOCA) ​អង្គភាព​នាំមុខ​ក្នុងវិស័យ​រចនាក​ម្រាល​ព្រំ ទទួល​បាន​ការ​ទំនុក​ចិត្ត និង​ពេញនិយម​នៃអតិថិជន​ក្នុង​និង​ក្រៅ​ប្រទេស​។

SAGOCA បង្កើតតាំងពី​ឆ្នាំ១៩៩២ ដែលមានឈ្មោះហៅថាសហគ្រាសឯកជន​កម្រាល​ព្រំឡែន​សាយ​ហ្គន ផ្គត់​ផ្គង់​តែ​កម្រាល​ព្រំសម្រាប់​តុប​តែង ត្បាញដោយដៃគុណភាពខ្ពស់ ធ្វើអំពីវត្ថុធាតុ​ធម្មជាតិជិតស្និទ្ធ ជាមួយ​បរិស្ថាន។ នៅ​ដំណាក់​កាល​នោះ SAGOCA មានទុក​ចិត្តវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងឆា​ប់រហ័សក្តាប់​ជាប់​ទីផ្សារ ដោយ​សារ​ប្រៀបខ្លាំ​ង​នៃប្រភេទ​ផលិត​ផល មានលក្ខណៈវប្បធម៌​ប្រពៃណី និងសិល្បៈរបស់​កម្រាល​ព្រំតុប​តែង។

ក្រៅពីវត្ថុធាតុដើមដែលមានស្រាប់​នៅក្នុងប្រទេស​ដូច​ជា៖ សូត្រនាង អំបោះកប្បាស អំបោះ​ក្រចៅ SAGOCA បាន​នាំចូល​វត្ថុធាតុឡែន​រោមចៀម​ពី New Zealand និងអូស្រ្តាលី។ ដោយមានវត្ថុធាតុ​គុណភាព​ខ្ពស់ ទើប​ធ្វើឲ្យ​កម្រាល​ព្រំឡែន​សាយ​ហ្គន ដែល​រៀបដាក់​ក្នុង​បរិយាកាស​រស់​នៅ បានស្រស់ស្រាយ កក់​ក្តៅនៅ​រដូវ​រងា​និង​ត្រជាក់​នៅ​រដូវ​ក្តៅ​។


ផលិផលកម្រាលព្រំឡែនសាយហ្គនបានត្បាញដោយដៃមានគុណភាពរលោងនិងស្រស់ស្អាត។

ជាងផ្ចិតផ្ចង់ត្បាញនូវសសៃសូត្រអំបោះនិមួយៗ ដើម្បីសម្រេចបានកម្រាលព្រំស្អាតនិងមាំ។

ដំណាក់កាលធ្វើកម្រាលព្រំរលោង។

ពណ៌ឡែនតម្បាញសម្បូរបែបតាមតម្រូវការនៃលិខិតកកទំនិញ។

SAGOCA ជាពាណិជ្ជសញ្ញាមានកម្រាលព្រំគំរូជាច្រើនសម្រាប់អតិថិជនជ្រើសរើស។


លោកម៉ាយឌិញគិម ជានាយក SAGOCA ឧទ្ទេសនាម ពីផលិតផល​កម្រាល​ព្រំឡែន​ដែលធ្វើ​អំពីវត្ថុធាតុ​ធម្មជាតិ​សុទ្ធសាធ​និងជិត​ស្និទ្ធ​ជាមួយបរិស្ថាន។

ឆ្នាំ២០១៥ បូក​សរុប​បរិមាណ​ផល​របស់ SAGOCA គឺ១០.០០០ម៉ែត្រ​ការេ ក្នុង​នោះ​មាន២០%​នាំចេញ​(២០០០ម៉ែត្រការេ)​។
លោកម៉ាយ​ឌិញគិម នាយក SAGOCA។

មកដល់សព្វថ្ងៃ កម្រាល​ព្រំឡែនសាយហ្គនបាន​យកជំនះ​ចិត្ត​អតិថិជន ដោយ​មាន​ផលិត​ផល​យ៉ាង​ពិសេស ដែល​ពោរ​ពេញ​ទៅដោយ​លក្ខណៈ​វប្បធ​ម៌​វៀ​ត​ណាម​។ ក្បូរ​ក្បាច់រ​ចនានៅលើកម្រាល​យ៉ាងសម្បូរ​បែប​ដូច​ជា៖ ស្នាម​ក្រយៅឈើ រូប​សត្វ​ទាំង​១២ឆ្នាំ ឬក្បាច់នៅលើស្គរ​ស្ពាន់។ល។ ស្លាកស្នាមនិមួយ​ៗសុទ្ធ​តែ បង្កើត​បានភាព​ស្រទន់ ភាព​អង់អាច​និងមាន​គម្រោង​ជាក់​ច្បាស់។

ដើម្បីត្បាញ​បាន១ម៉ែត្រ​ការេកម្រាល​ព្រំ សិប្បកររបស់ SAGOCA ត្រូវ​ខិត​ខំត្បាញ​ពេញ​មួយ​ខែ។ ដោយ​ឡែក​ការ​ជ្រល​ក់​ពណ៌​ឡែន​តែង​តែទាម​ទារ​បទ​ដ្ឋាន​ម៉ឹង​មាត់​។ ពណ៌​និមួយៗ អ្នកបច្ចេកទេសរចនា និងជ្រលក់​ពណ៌ពី​៥ដល់​៧ពណ៌​គំរូ ហើយ​បន្ទាប់​មក ប្រៀប​ធៀបដើម្បី​ជ្រើសរើស​ម៉ូដ​ពណ៌ណាសម្រេច​បាន​ស្តង់​ដា។

ហេតុនេះ​ហើយផលិត​ផលរបស់ SAGOCA រក្សាបានភាពស្រទន់និង​ស្រស់​ស្អាត​តាម​ពេល​វេលា និង​មាន​គុណ​ប្រយោជន៍​ជានិច្ច​ដូច​ជា​៖ មានកម្រិតយឺតខ្ពស់ មិន​ទក់ឬម៉ត់ មានសមត្ថភាព​ស្អិត​មិន​រអិល បន្ថយបាន​សូរសម្លេង និង​បាំង​សូរសម្លេង​យ៉ាង​អស្ចារ្យ។ ជាពិសេស ដោយមានជាតិ​ប្រូតេអិន ក្នុងអំបោះ​សូត្រ​ធម្មជាតិ​ធ្វើឲ្យ​ផលិត​ផល​មាន​គុណប្រយោជន៍​ បង្ការអគ្គីភ័យដោយមាន​ប្រសិទ្ធ​ភាព។

ផលិត​ផលយ៉ាង​សម្បូរ​បែប ប៉ុន្តែ SAGOCA សុទ្ធតែមានគោល​បំណង​តែមួយ នោះគឺ​ជួយ​អតិថិជន​ប្រើប្រាស់​អស់នូវ​គុណប្រយោជន៍​ នៃបរិយាកាសរស់នៅ និងសមស្របជាមួយគ្រឿងសង្ហារឹម​គុណភាព​ខ្ពស់។ ផលិត​ផល​នៃ SAGOCA មិនត្រឹមតែក្តាប់យក​ទីផ្សារក្នុងប្រទេស នៅទាំងនាំចេញទៅកាន់ប្រទេស​នានាដូច​ជា៖ រុស្ស៊ី បារាំង អាល្លីម៉ង់ អាមេរិក ហុងគ្រី​។ល។


ផ្ទាំងកម្រាលព្រំឡែនរូបថតពណ៌លោកប្រធានតូងដឹកថាំងធំបំផុត បានត្បាញដោយដៃពីឡែនរោមចៀមនិងអំបោះកប្បាសរបស់ SAGOCA។

លោកម៉ាយឌិញគិម ជានាយក SAGOCA ឧទ្ទេសនាមផ្ទាំងកម្រាលឡែនប្រពៃណីមានរូបភាព “នាគទាំងបូនប្រដេញចាប់ចន្ទ”។

ក្បូរក្បាច់លើស្គរស្ពាន់មានលក្ខណៈវប្បធម៌វៀតណាម បានតុបតែងនៅលើកម្រាលព្រំឡែនសាយហ្គន។

សម្រស់ស្រស់ស្អាតនៃផលិតផលកម្រាលព្រំឡែនសាយហ្គនបង្ហាញពីថ្វីដៃដ៏ប៉ិនប្រសប់នៃសិប្បករតម្បាញកម្រាលព្រំ។

ស្នាមតុបតែងលម្អិតលើផលិតផលកម្រាលព្រំឡែនរបស់ SAGOCA។

កម្រាលព្រំឡែនសាយហ្គនមួយផ្ទាំងតុបតែងតាមវិចិត្រសិល្បៈទំនើប។

កម្រាលព្រំឡែនសាយហ្គនយកជំនះចិត្តអតិថិជនដោយផលិតផលពិសេស មានលក្ខណៈវប្បធម៌វៀតណាម។
 

អត្ថបត៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top