• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNESCO វាយសម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម


 លោកស្រី Irina Bokava អគ្គនាយិការអង្គការ UNESCO នៅ ក្នុង​ការ​ទទួល​ជួប​ជាមួយ​អនុរដ្ឋមន្ត្រីការ​បរទេសវៀតណាម
លោក Le Hoai Trung ប្រធាន​គណៈកម្មាធិការ​ជាតិ UNESCO វៀតណាម (រូបថតៈ TTXVN)

វៀត​ណាម​ជានិច្ចកាលជាប្រទេសនាំមុខនិងជាគំរូអំពីការអនុវត្តប្រកប​ដោយ​ជោគ​​ជ័យ នូវកម្មវិធី​សកម្មភាព​របស់​​អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់​អង្គការ​សហប្រជា​ជាតិ (UNESCO)​។ UNESCO វាយ​តម្លៃ​ខ្ពស់​ចំពោះ​​រាល់​ការ​រួម​ចំណែកជាក់​ស្តែងរបស់​វៀតណាម សម្រាប់​ការអនុវ​ត្ត​បេសកកម្ម​រួម​របស់​អង្គ​ការ​​នេះ។ នេះជា​មតិ​របស់លោក​ស្រី Irina Bokava អគ្គនាយិការអង្គ​ការ UNESCO នៅ​ក្នុងការទទួលជួប ជាមួយ​អនុរដ្ឋ​មន្ត្រី​ការបរ​ទេស​​វៀត​ណាម លោក Le Hoai Trung ​ប្រធានគណៈ​កម្មាធិការជាតិ UNESCO វៀតណាម នាព្រឹកថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ២០១៧ ក្នុង​ក្រប​ខ័ណ្ឌ​ចូលរួម​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ប្រតិបត្តិ​ UNESCO លើកទី២០ ដែល​ប្រព្រឹត្ត​ទៅនៅ​​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ លោក​ស្រីឲ្យដឹង​ថែមទៀត​ថា  UNESCO ជានិច្ច​កាល​នឹង​គាំទ្រវៀត​ណាម លើវិស័យ​​ជាប្រៀប​ខ្លាំង​របស់ខ្លួន។ រីឯខ្លួនវិញ លោក Le Hoai Trung បាន​អះអាង​ថា វៀតណាម​នឹងបន្ត​រួមចំណែកសកម្ម​ទៅក្នុងដំណើរការ កំណត់​ទិសដៅ​​សកម្មភាព ក៏ដូចជាអនុវត្តរាល់សកម្មភាពរបស់ UNESCO។ វៀត​ណាម​មានបំណង​ បន្តកិច្ចសហប្រតិបត្តិការនិងទទួលបានការ​ឧបត្ថម្ភ របស់ UNESCO លើវិស័យ​អប់រំ វិទ្យាសាស្ត្រ​ វប្បធម៌ និងព័ត៌មាន៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top