• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីមានគោលបំណងបើកទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម


 រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop (រូបថត៖ Xinhua/TTXVN)

តាមសេចក្ដីថ្លែងការណ៍​សារព័ត៌មាន របស់ក្រសួងការ​បរទេសនិង​ពាណិជ្ជកម្មអូស្ត្រាលី ចេញនាថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ​២០១៨ បាន​ឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស​លោកស្រី Julie Bi​shop អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម ចា​ប់ពីថ្ងៃទី២៦​ដល់ទី២៨ ខែឧសភា ដើម្បីចូលរួ​មពិធីបើក​​សម្ពោធ​ស្ពាន Cao Lanh និង​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំរដ្ឋមន្រ្តីការប​រទេសវៀតណាម-​អូស្ត្រលីទៀ​តផ​ង។

តាម​សេចក្ដីថ្លែងការណ៍សារព័ត៌​មានខាងលើថា អូស្ត្រាលីបានចូលរួមផ្ដល់​ហិរញ្ញប្បទាន ដល់​ការគូ​សប្លង់​និង​កសាង​ស្ពាន Cao Lanh ដែលជាចំណែក​មួយក្នុងគម្រោងការណ៍​គមនាគមន៍ថ្មី សំដៅជួយ​តភ្ជាប់ប្រជាជន​ទាំង១៨លាន​នាក់​នៅតំបន់ដី​សណ្ដទន្លេ Cuu Long ជា​មួយនឹងទីផ្សារផ្សេងៗក្នុង​តំបន់ ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទៀត​ផង។ លោកស្រី Bishop អះ​អាងថា ស្ពាន Cao L​anh ជានិមិត្ត​រូប​ដ៏ច្បាស់​លាស់​នៃទំនាក់​ទំនង​យ៉ាង​​ជ្រាល​ជ្រៅរវាងអូស្ត្រាលីនិ​ងវៀតណាម ដែលត្រូវ​បាន​លើក​កម្រិត​ឡើង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​នា​បច្ចុប្បន្ន​។
 
រដ្ឋមន្រ្តីលោកស្រី​ Julie Bishop ក៏សម្ដែងគោលបំណងថា​ ក្នុងដំណើរទស្សនកិ​ច្ចលើក​នេះ នឹងជួប​ពិភាក្សា​ជាមួយ​​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការ​បរទេសវៀតណាមលោ​ក Pham Binh Minh អំពីវិធាន​ការនានា​ដើម្បី​បើក​​ទូលាយ​ថែម​ទៀត នូវទំនាក់ទំនងសហ​ប្រតិបត្តិការទ្វេភាគី៕ ​​

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top