• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Dien Bien៖ បើកសប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

តាមរយៈស្នាដៃភាពយន្ត សំដៅព្វផ្សាយ និងអប់រំអំពីទំនៀមទម្លាប់ប្រវត្តិសាស្ត្រ វប្បធម៌ បដិវត្តន៍ ព្រមទាំងពង្រីកស្មារតីស្នេហាជាតិ វីរភាព សាមគ្គីភាព មោទនភាព និងឆន្ទៈពឹងផ្អែកលើខ្លួនឯង របស់ប្រជាជនវៀតណាម។
បើកសប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (រូបថត៖ qdnd.vn)

នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien សប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) បានបើកជាផ្លូវការ។ តាមរយៈស្នាដៃភាពយន្ត សំដៅព្វផ្សាយ និងអប់រំអំពីទំនៀមទម្លាប់ប្រវត្តិសាស្ត្រ វប្បធម៌ បដិវត្តន៍ ព្រមទាំងពង្រីកស្មារតីស្នេហាជាតិ វីរភាព សាមគ្គីភាព មោទនភាព និងឆន្ទៈពឹងផ្អែកលើខ្លួនឯង របស់ប្រជាជនវៀតណាម។ លើកកម្ពស់តួនាទី ឋានៈ អត្ថន័យជាប្រវត្តិសាស្ត្រដ៏រុងរឿងនៃយុទ្ធនាការ Dien Bien Phu និងការតស៊ូប្រឆាំងនឹងបារាំង ព្រមទាំងអះអាងពីសមិទ្ធិផលរបស់បក្ស និងប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ កសាង និងការពារមាតុភូមិ។ បន្ទាប់ពីពិធីបើក គណៈចាត់តាំងបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារក្រោមចំណងជើងថា "អនុស្សាវរីយ៍វីរៈភាព" និងខ្សែភាពយន្តជូនទស្សនិកជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top