• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូបានប្រារព្ធយ៉ាងឧិឡារិក

នាព្រឹកថ្ងៃទី៧ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មា ធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម និងខេត្ត Dien Bien បានប្រារព្ធពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។ នេះគឺជាព្រឹត្តិការណ៍ផ្លូវការ និងមានសារៈសំខាន់បំផុតក្នុងព្រឹត្តិការណ៍ និងសកម្មភាពជាបន្តបន្ទាប់រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

 រថយន្តដង្ហែរូបលោកប្រធានហូជីមិញចូលវេទិកាពិធី (រូបថត៖ VNA)

អញ្ជើញចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh, លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោកស្រី Truong Thi Mai, ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan និងថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម  ក្រសួង ស្ថាប័នមជ្ឈឹម បណ្តាខេត្ត ទីក្រុងនានា។ ពិធីនេះក៏មានការចូលរួមពីគណៈប្រតិភូអន្តរជាតិ រួមមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamose Chanyalath; ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន; រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង លោក Sébastien Lecornu និងរដ្ឋលេខាធិការបារាំងទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំសង្គ្រាម Patricia Miralles...។

កម្មវិធីអបអរសាទរបានចាប់ផ្តើមជាមួយនឹងការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ អមដោយភ្លេងជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់មក មានការសម្តែងឧទ្ធម្ភាគចក្រ កាន់ទង់បក្ស និងទង់មាតុភូមិ ហោះលើវេទិកាពិធី។

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu គឺជាព្រឹត្តិការណ៍សំខាន់ មិនត្រឹមតែមានន័យចំពោះបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាវីរភាពអមតៈ ជំរុញចលនាតស៊ូរំដោះប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖  VNA)

“ជ័យជម្នះជាប្រវត្តិសាស្ត្រ  Dien Bien Phu គឺជាការប្រមូលផ្តុំនៃកម្លាំងដែលមិនអាចកាត់ថ្លៃបាននៃផែនមហាសាមគ្គីប្រជាជាតិទាំងមូល ជ័យជំនះនៃយុត្តិធម៌ ទឹកចិត្តប្រជាជន មនសិការ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលដឹកនាំតាមមាគ៌ាបដិវត្តន៍ត្រឹមត្រូវ និងមានការច្នៃប្រឌិត; ចាប់ប្រភពចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ពីប្រពៃណីស្នេហាជាតិ  និងស្មារតីសាមគ្គីភាពដែលបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ត្រូវបានប្រជាជននៃបណ្តាជនជាតិវៀតណាម តំបន់ទាំងអស់នៃប្រទេសកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង  និងដោយយកចិត្តទុកដាក់ ដោយរួមចំណែកជាធ្លុងមួយ រួមកម្លាំងកាយចិត្ត និងសម្ភារៈសម្រាប់យុទ្ធនាការនេះ”។

នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីប្រទេស ចិន អតីតសហភាពសូវៀត បណ្តាប្រទេសសង្គមនិយម មិត្តអន្តរជាតិ និងប្រទេសដ៏ទៃទៀតដែលកំពុងរីកចម្រើន ស្រឡាញ់សន្តិភាពជុំវិញពិភពលោក ជាពិសេសប្រទេសឡាវ និងប្រទេសកម្ពុជាក្នុងសម្ព័ន្ធភាពសាមគ្គីភាពនៃប្រទេសឥណ្ឌូចិនទាំងបី សម្រាប់យុទ្ធនាការ Dien Bien Phu និយាយដោយឡែក និងបុព្វហេតុនៃការតស៊ូរំដោះប្រទេសជាតិរបស់ប្រជាជនវៀត ណាម និយាយរួម។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៤០ឆ្នាំនៃកំណែទម្រង់ និងសមាហរណកម្មអន្តរជាតិ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ។ នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថានឹងបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន នាយករដ្ឋមន្រ្តីបានស្នើឱ្យប្រជាជនទូទាំងប្រទេសខិតខំប្រឹងប្រែងជំនះការលំបាក និងប្តេជ្ញាចិត្តឱ្យខ្ពស់បំផុតដើម្បីបន្តបង្កើតឡើងវិញ អព្ភូតហេតុនៃ "Dien Bien Phu ថ្មី" ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

“នាពេលខាងមុខ យើងប្តេជ្ញារួមកម្លាំងកាយ ស្រុះចិត្តគំនិត ពង្រឹងផែនមហាសាមគ្គីប្រជាជាតិទាំងមូល  ដោយផ្តោតលើ៖ ការកសាងប្រជាធិបតេយ្យសង្គមនិយម កសាងរដ្ឋនីតិរដ្ឋសង្គមនិយម ដោយប្រជាជន ដើម្បីប្រជាជន និងកសាងសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម។ អនុវត្តឱ្យបានល្អនូវគោលនយោបាយ៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមជ្ឈមណ្ឌល។ ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងវិញ្ញាណ; ធានាការពារជាតិ និងសន្តិសុខជាកត្តាសំខាន់ និងស្ថិតស្ថេរដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានៃការកសាងសង្គមនិយមវៀតណាមដែលកាន់តែសម្បូរបែប ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល”។

បន្ទាប់ពីពិធីមិទ្ទីង គឺពិធីក្បួនព្យុហយាត្រារយោធារំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ដោយមានការចូលរួមពីប្រជាជនប្រហែល ១២.០០០ នាក់ រួមទាំងកងកម្លាំងទាំងអស់នៃកងទ័ព កងជីវពល កងស្វ័យការពារ ប៉ូលីស និងមន្ទីរអង្គភាពនានា។

ក្បួនដង្ហែ និងព្យុហយាត្រារបង្កើតឡើងវិញនូវស្មារតីវីរភាពនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់ Dien Bien Phu "ល្បីល្បាញ់ក្នុងទ្វីបទាំងប្រាំ កក្រើកភពផែនដី"; បង្ហាញពីភាពក្លាហាន និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល; ប្រពៃណីស្នេហាជាតិ ការពឹងលើខ្លួនឯង; លើកតម្កើងប្រពៃណីជាតិជាវីរភាព ស្មារតីប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ” ដោយ បំណងចង់អភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងមានសុភមង្គល។

បន្ទាប់ពីព្យុហយាត្រាយោធានៅពហុកីឡដ្ឋានខេត្ត Dien Bien ក្រុមបានបន្តទៅផ្លូវនានានៃទីក្រុង Dien Bien Phu៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។

Top