• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ

កម្មវិធីនេះបានលើកតម្កើងសមូហភាព និងបុគ្គលឆ្នើមចំនួន ២០ ដែលបានរួមវិភាគទានលើគ្រប់វិស័យនៃជីវភាព និងសង្គម។
សន្និសីទសារព័ត៌មាននៃកម្មវិធីលើកតម្កើងសមូហភាព និងបុគ្គលចំនួន ២០ នាក់ ក្នុងកម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំ ២០២៤។ រូបថត៖ qdnd.vn

រំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៩៥ នៃការបង្កើតសហជីពវៀតណាម (២៨ កក្កដា ១៩២៩ -២៨ កក្កដា ២០២៤) និងខែកម្មករឆ្នាំ ២០២៤ នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ កាសែតពលករបានរៀបចំកម្មវិធីត្រចះត្រចង់វៀតណាមដោយប្រធានបទ ២០ឆ្នាំនៃការបំផុសកម្លាំងពលំវៀតណាម។ កម្មវិធីនេះបានលើកតម្កើងសមូហភាព និងបុគ្គលឆ្នើមចំនួន ២០ ដែលបានរួមវិភាគទានលើគ្រប់វិស័យនៃជីវភាព និងសង្គម។

កម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំនេះបានរំលឹករយៈពេល ២០ ឆ្នាំ ដែលអង្គការសហជីពបានលើកតម្កើង ពង្រីកគំរូឆ្នើម រួមចំណែកដ៏សំខាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងជំរុញចលនាស្នេហាជាតិ លើកទឹកចិត្តកម្មាភិបាល បុគ្គលិក ពលករនៅទូទាំងប្រទេសច្នៃប្រឌិត និងលះបង់អស់ពីកម្លាំងកាយចិត្តកសាងប្រទេសវៀតណាមសម្បូររុងរឿង និងសុភមង្គល។ លើសពីនេះ កម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំនេះបានបន្តលើកតម្កើងសមូហភាពឆ្នើមចំនួន ១០ ដែលមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាង និងការពារមាតុភូមិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមពិធីបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមពិធីបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី១ មិថុនា នៅទីក្រុង Hue ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ដើម្បីរៀបចំពិធីបើកឲ្យដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤។

Top