• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ស្វែងយល់អថេរ "X" ជាមួយអ្នកដឹកនាំរបាំសហសម័យ ង ថាញភឿង ( Ngo Thanh Phuong)

ក្រៅពីជាសមាជិកនៃក្រុមអ្នកនិពន្ធនៃផលិតកម្ម Lune Production - សិល្បករ សិល្បការិនីជាល្បីឈ្មោះៗ  ដែលរួមចំណែក​ក្នុងភាពជោគជ័យនៃការសម្តែង ដូចជា ការសម្តែង អេអូ show ភូមិខ្ញុំ ព្រឹកព្រលឹម Teh Dar Palao…អ្នកដឹកនាំរបាំសហសម័យ លោកស្រី ង ថាញភឿង ( Ngo Thanh Phuong) ជាសិល្បការិនីល្បីម្នាក់នៃលិល្បៈសហសម័យ ផងដែរ។ នាពេលថ្មីៗនេះ អ្នកដឹកនាំរបាំសហសម័យដ៏ល្បីល្បាញរូបនេះបាន "បង្ហាញ" កម្មវិធីសម្តែងរបាំសហសម័យ ដោយឧទ្ទេសនាមអំពី "គម្រោង X-project" - ការស្តែងដែលបង្ហាញពីគំនិតលើអត្ថិភាព។

ស្នាដៃ "គម្រោង X ” - អថេរនិម្មិតនៃអត្ថិភាពហាក់ដូចជាទាក់ទាញទស្សនិកជន ដោយការទាក់ទាញនៃការរកឃើញអថេរ" X "រាងកាយ" X "។ ការសម្តែងនេះដូចជាការសាកល្បងនៃការរួមបញ្ចូលភាសារាងកាយ ដោយផ្អែកលើតន្ត្រីតាមបែប HipHop /Popping/ Breaking រួមជាមួយនឹងរបាំសហសម័យ។ កាយវិការរាងកាយដ៏រឹងមាំនិងដាច់ស្រាច់ ប៉ុន្តែនៅតែទន់ភ្លន់ ដែលអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់លាស់ រវាងអ្នកដឹកនាំរបាំនិងអ្នករាំនេះ។

ប្រាកដណាស់នឹងមានសំណួរជាច្រើនសម្រាប់ ”គម្រោង X ដូចជា "តើរាងកាយតាំងពីកំណើតរហូតដល់ស្លាប់គឺជាអ្វី?" "តើយើងពិតជាមានវត្តមានទេ?" "យើងទទួលយកអ្វីគ្រប់យ៉ាងដែលមាននៅក្នុងខ្លួនយើង សូម្បីតែក្តីសុបិន្តអារម្មណ៍មិនច្បាស់ និងរបៀបដែលយើងឆ្លើយតបចំពោះខ្លួន យើងមានអាកប្បកិរិយានិងការប្រាស្រ័យទាក់ទងជាមួយគ្នា?”, …ដូច្នោះហើយ អ្នកដឹកនាំរបាំលោកស្រី ង ថាញភឿង (Ngo Thanh Phuong) បានបង្ហាញឲ្យយើងឃើញថា នូវការសម្តែងនេះគួរឱ្យចាប់អារម្មណ៍ដែលមានអត្ថន័យជាច្រើន ដែលបង្កើតអារម្មណ៍ចង់ដឹង ចង់ឈ្នះនិងស្វែងយល់របស់មនុស្ស។


"គម្រោង X" - ការសម្តែងបង្ហាញពីគំនិតអំពីអត្ថិភាព។


ការសម្តែងចាត់ទុកដូចជាការសាកល្បងនៃការរួមផ្សំរវាងភាសារាងកាយនឹងរបាំសហសម័យ។


អ្នកដឹកនាំរបាំ ង ថាញភឿង (Ngo Thanh Phuong) ទទួលជោគជ័យក្នុងការកសាងទំនាក់ទំនងល្អប្រសើររវាងកាយវិការនៃរាងកាយជាមួយទីស្ថានវប្បធម៌និងទីស្ថាននៃរូបវន្តខុសគ្នា។


គម្រោង X មានសំណួរថា "តើរាងកាយពីកំណើតដល់ស្លាប់គឺជាអ្វី?"


អថេរនិម្មិតនៃអត្ថិភាពហាក់ដូចជាទាក់ទាញទស្សនិកជន ដោយការទាក់ទាញនៃការរកឃើញអថេរ "X" ។


សិល្បករ សិល្បការិនីដែលសម្តែងរបាំ ដោយផ្អែកលើតន្ត្រីតាមបែប HipHop/Popping/Breaking ។


គម្រោង X បង្កើតសំណួរអំពីរបៀបដែលយើងឆ្លើយតបចំពោះខ្លួនយើង។


គម្រោង X បង្កើតសំណួរថា តើយើងទទួលយកអ្វីដែលមាននៅក្នុងខ្លួនយើងដែរឬទេ។


កាយវិការរាងកាយរឹងមាំនិងដាច់ស្រាច់ដែលបានសម្តែង។


គម្រោង X ប្រើសម្រស់រូបកាយដែលជាលក្ខណៈពិសេសនៃរបាំសហសម័យ។


ការសម្តែងមានអត្ថន័យជាច្រើនដែលធ្វើឱ្យមនុស្សចង់ដឹងច ង់ឃើញ ចង់ឈ្នះនិងចង់ស្វែងយល់។
 

នៅក្នុងការសម្តែង គម្រោង X ក្រៅពីការមិនប្រើការសន្ទនា ដោយប្រើតែភាពស្រស់ស្អាតនិងរស់រវើកដែលជាលក្ខណៈពិសេសនៃរបាំសហសម័យនោះ អ្នកដឹកនាំរបាំ  ង ថាញភឿង (Ngo Thanh Phuong) ក៏បានកសាងទំនាក់ទំនងរវាងកាយវិការរាងកាយនិងទីស្ថានវប្បធម៌និងទីស្ថានរូបវន្តផ្សេងៗ នៃការសម្តែង។

គេដឹងថា អ្នកដឹកនាំរបាំ លោកស្រីង ថាញភឿង (Ngo Thanh Phuong ) សគឺជាសិល្បការិនីអនុវត្តវិជ្ជាជីវៈនិងជាស្ថាបនិកនៃគម្រោង Open Stage ។ ក្នុងឆ្នាំ ២០១២ លោកស្រីបានទទួលរង្វាន់ទីមួយនៃការប្រកួតប្រជែងទេពកោសល្យអ្នកដឹកនាំរបាំអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូងនិងឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍វប្បធម៌ដាណឺម៉ាកសម្រាប់ការសម្តែង " Erasable " ។ ក្នុងឆ្នាំ ២០១៥ លោកស្រីបានដឹកនាំការសម្តែង“ អាអូ show ” និងចូលរួមក្នុងការដឹកនាំការសម្តែង“ ពេលព្រឹកព្រលឹម” របស់ផលិតកម្ម Lune Production./
.

អត្ថបទនិងរូបភាព៖ ង្វៀនឡន់

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top