• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

សៅថៃយឿង (Sao Thai Duong) លើមាគ៌ាស្ថាបនាពាណិជ្ជសញ្ញាសកលលោក

២០ឆ្នាំមានវត្តមាននៅលើទីផ្សារ សៅថៃយឿង (Sao Thai Duong) ជាពាណិជ្ជសញ្ញាមួយ ក្នុងចំណោមពាណិជ្ជសញ្ញា ដែលនាំមុខទីផ្សារវៀតណាម អំពីផលិតកម្ម អាជីវកម្មគ្រឿងសម្អាងឱសថ មានប្រភពមកពីរុក្ខជាតិឱសថ។ មិនត្រឹមតែជាពាណិជ្ជសញ្ញា ដែលបង្កប់នៅក្នុងអារម្មណ៍អ្នកប្រើប្រាស់ ជា​មួយនឹង​ផលិតផលជាច្រើន បានក្លាយទៅជាទម្លាប់ជិតដិតនឹងសង្គមគ្រួសារនីមួយៗនៃប្រទេសវៀតណាម សព្វថ្ងៃ សៅថៃយឿង (Sao Thai Duong) កំពុងស្ថាបនាស្លាកសញ្ញាសកលលោក ឈានជំហានថ្មីនៅលើមាគ៌ា​ស្ថាបនាកសាងពាណិជ្ជសញ្ញាសកលលោក។

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)  មានពិធីតាំងបង្ហាញផលិតផល Nature Queen  នៅផ្សារទំនើបឡុងដាន (Long Dan) ប្រព័ន្ធទីផ្សារទំនើបវៀតណាមធំបំផុត នៅប្រទេសអង់គ្លេស ស្ថិតនៅតំបន់ស្តុកស្តម្ភទីក្រុងឡុងន៍។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់ការផលិតផលគ្រឿងសម្អាងឱសថ ដែលមានប្រភពពីរុក្ខជាតិឱសថវៀតណាម មានវត្តមាននៅលើទីផ្សារប្រទេសអង់គ្លេសជាផ្លូវការ។

ទោះបីទើបមានវត្តមាននៅលើទីផ្សារចាប់ពីឆ្នាំ២០១៧ក្តី ប្រភេទផលិតផលNature Queen បាននាំចេញទៅកាន់ប្រទេសចំនួន១២ ក្នុងនោះមានទីផ្សារពិបាកដូចជា៖ អាមេរិកនិងអ៊ឺរ៉ូប។ នេះជាប្រភេទផលិតផលលំដាប់ខ្ពស់ បានសៅថៃយឿង (Sao Thai Duong)  ចុះបញ្ជីស្លាកសញ្ញានៅរាប់សិបប្រទេស ជាមួយនឹងទិសដៅក្លាយទៅស្លាកសញ្ញាសកលលោក។

តាមលោកស្រី ង្វៀន ធីហឿងឡៀន (Nguyen Thi Huong Lien) សហស្ថាបនិក និងជានាយករងនៃក្រុមហ៊ុនសៅថៃយឿង (Sao Thai Duong) ឆ្នាំ២០១៥ ក្រុមហ៊ុនលើកដំបូង នាំយកផលិតផលពាណិជ្ជសញ្ញាសៅថៃយឿង (Sao Thai Duong) ចូលរួមផ្សារណាត់គ្រឿងសម្អាងអន្តរជាតិ។ “ពេលចូលរួមផ្សារណាត់ ឃើញ​ថាអតិថិជនយកចិត្តទុកដាក់ ដល់ផលិតផលសាប៊ូកក់សក់។ ពិសេសមានអតិថិជនខ្លះ បន្ទាប់ពីប្រើសាក ក៏បានត្រឡប់មកផ្សារណាត់ ទិញផលិតផល៣លើកក្នុង៣ថ្ងៃបន្តបន្ទាប់” លោកស្រីហឿងឡៀន (Huong Lien) នឹកឃើញមូលហេតុដំបូង ដែលប្រភេទផលិតផលលំដាប់ខ្ពស់ Nature Queen បានប្រសូតចេញ។



ទិសដៅវិអភវឌ្ឍន៍មាំរបស់ក្រុមហ៊ុន សព្វថ្ងៃ នោះគឺក្រុមហ៊ុនផ្តោតសហការនឹងប្រជាកសិករ ដាំ ប្រមូលផល និងប្រមូលទិញរុក្ខជាតិឱសថ សម្រេចស្តង់ដាគុណភាព។


ការដែលមានប្រភពរុក្ខជាតិឱសថស្អាត គឺជាកក្តាស្នូល សម្រាប់ផលិតចេញផលិតផលគុណភាព។


ពិធីចុះហត្ថលេខាលើការបង្វែបច្ចេកវិទ្យាប្រឆាំងស្នាមអាចម៍រុយ Beta - White រវាងវិទ្យាស្ថានស្រាវជ្រាវ Lucas Meyer និងសៅថៃយឿង (Sao Thai Duong) បានប្រព្រឹត្តិទៅនៅហាណូយ។


ពិនិត្យរកឃើញកោសិកាស្បែកសារធាតុមេឡានិក ដើម្បីពិនិត្យបញ្ជាក់ពីប្រសិទ្ធភាពនៃ β-White បានប្រព្រឹត្តិនៅក្នុងពិធី។


ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅក្រសួងសុខាភិបាល អនុរដ្ឋមន្រ្តី ដោ ស្វឹនត្វៀន (Do Xuan Tuyen) ទទួលជំនួយបន្ទះតេស្ត virus SARS – COV - 2 ចំនួន៥០.០០០គ្រឿង ដែលក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong) ប្រគល់ជូនសម្រាប់បម្រើបង្ការប្រឆាំងជំងឺកូវិដ - ១៩។
 

ពីរឆ្នាំក្រោយមក Nature queen បានប្រសូតចេញ។ នេះជាប្រភេទផលិតផលលំដាប់ខ្ពស់ដំបូងរបស់ក្រុមហ៊ុន បានផលិតតាមស្តង់ដា organic ហ្មត់ចត់របស់អាមេរិកនិងទ្វីបអ៊ឺរ៉ុប។

តាមលោកស្រី ហឿងឡៀន (Huong Lien) ការមានប្រភពរុក្ខជាតិឱសថស្អាត ជាកក្តាស្នូល សម្រាប់ផលិតចេញផលិតផលគុណភាព ពិសេសគឺផលិតផលនាំចេញទៅអន្តរជាតិដូច Nature Queen។ ដូច្នេះ ទិសដៅអភិឌ្ឍន៍រឹងមាំរបស់ក្រុមហ៊ុន សព្វថ្ងៃ នោះគឺផ្តោតលើសហការជាមួយនឹងប្រជាកសិករ ដាំ ប្រមូលផល និងប្រមូលទិញរុក្ខជាតិឱសថ សម្រេចស្តង់ដាគុណភាព។

បច្ចុប្បន្ន សៅថៃយឿង (Sao Thai Duong)  កំពុងវិនិយោគគម្រោងការ “ធ្វើអាជីវកម្មរុក្ខជាតិឱសថធម្មជាតិ អភិរក្សសហការការពារព្រៃឈើ អភិរក្សប្រភពហ្សែន ដាំរុក្ខជាតិឱសថ និងច្នៃរុក្ខជាតិឱសថ” នៅខេត្តទិសពាយព្យមួយចំនួន ដើម្បីម្ចាស់ការប្រភពផ្គត់ផ្គង់ នឹងរំពឹងអភិវឌ្ឍន៍ប្រភពរុក្ខជាតិឱសថស្អាត នៅប្រទេសវៀតណាម។

ឆ្នាំ២០០២ អ៊ឺរ៉ុបពង្រាយកម្មវិធីជំនួយអាស៊ានបង្កើតសហគមគ្រឿងសម្អាងអាស៊ាន។ ចូលរួមសិក្ខាសាលា លោកស្រីហឿងឡៀន (Huong Lien) ឃើញថាអតិថិជនបរទេស ពេលនោះពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងលើរុក្ខជាតិឱសថ។ ក្នុងពេលនោះ វិស័យឧស្សាហកម្មគ្រឿងសម្អាងរបស់វៀតណាម ខណៈពេលនោះ “មិនទាន់មានអ្វីសោះ”។

ដូចនេះ ពេលអ៊ឺរ៉ុបជំនួយឱ្យអាស៊ាន វគ្គសិក្សាមួយអំពីគ្រឿងសម្អាងតាមស្តង់ដាអ៊ឺរ៉ុប ក្នុងក្របខណ្ឌកម្មវិធីសហប្រតិបត្តិការ លោកស្រីហឿងឡៀន (Huong Lien) បានចុះបញ្ជីចូលរួមវគ្គសិក្សា។ នេះជាវគ្គសិក្សាបណ្តុះបណ្តាល អំពីគ្រឿងសម្អាងតាមស្តង់ដាអ៊ឺរ៉ុបដំបូង សម្រាប់សហគ្រាសទាំងឡាយនៅអាស៊ាន។ សៅថៃយឿង (Sao Thai Duong) ជាសហគ្រាសមួយមួយក្នុងចំណោមសហគ្រាសទាំងពីរវៀតណាមដំបូង បានទៅចូលរួមវគ្គសិក្សានេះ។

 

- ឆ្នាំ២០១៧ សៅថៃយឿង (Sao Thai Duong)  ទទួលបានរង្វាន់ជាន់ខ្ពស់ APEC (វេទិកាសហការសេដ្ឋកិច្ចទ្វីបអាស៊ី - ប៉ាស៊ីហ្វីក)។
- ឆ្នាំ២០១៨ សៅថៃយឿង (Sao Thai Duong) ទទួលរង្វាន់កិត្តិនាមផលិតផល សេវាកម្មទំនុកចិត្តនិងប្រើប្រាស់លំដាប់ជួរមុខ។

បន្ទាប់ពីចូលរួមវគ្គសិក្សាមួយទៀត អំពីគ្រឿងសម្អាងទីពីរ រៀបចំដោយ WB ជំនួយឱ្យអាស៊ាន លោកស្រីហឿងឡៀន (Huong Lien) បានពឹងលើអ្នកឯកទេសអ៊ឺរ៉ុប ណែនាំកសាង រចនារោងចក្រ ផ្តើមពីការស្រាវជ្រាវរហូតដល់ការគ្រប់គ្រងគុណភាពផលិតកម្ម សុទ្ធតែតាមស្តង់ដាអ៊ឺរ៉ុបចាប់ពីថ្ងៃនោះ។

ហេតុដូច្នេះ សៅថៃយឿង (Sao Thai Duong) ជាក្រុមហ៊ុនដែលមានរោងចក្រដំបូងនៅវៀតណាម សម្រេចស្តង់ដា GMP ASEAN អំពីការផលិតគ្រឿងសម្អាង។ សៅថៃយឿង (Sao Thai Duong) ជាសហគ្រាសដំបូងវិនិយោគប្រព័ន្ធរោងចក្រសម្រេចស្តង់ដា GMP ផលិតផលឱសថ រោងចក្រសម្រេច GMP គ្រឿងសម្អាង ស្តង់ដា ISO 14000 លិខិតទទួលស្គាល់ HALAL លិខិតទទួលស្គាល់ FDA នាំចេញទៅកាន់ទីផ្សារអាមេរិក។

ប្រភេទគ្រឿងសម្អាងរបស់សៅថៃយឿង (Sao Thai Duong) មិនត្រឹមតែឆ្លើយតបភាពហ្មត់ចត់អំពីកម្រិតសុវត្ថិភាព ព្រមទាំងមានគុណភាពអាចប្រៀបផ្ទឹមនឹងផលិតផលគ្រឿងសម្អាងនៃក្រុមហ៊ុនពហុប្រទេស។

ជាមួយនឹងខ្សែសង្វាក់ផលិតបច្ចេកវិទ្យាទំនើប សម្រេច GMP សហការនឹងកសិដ្ឋានដាំរុក្ខជាតិឱសថស្អាត សៅថៃយឿង (Sao Thai Duong)  ជាសហគ្រាសរុក្ខជាតិឱសថមួយ ក្នុងចំណោមសហគ្រាសរុក្ខជាតិឱសថចំនួនតិច ដែលមានប្រភេទផលិតផលជាច្រើននាំចេញ និងបានទទួលការទទួលស្គាល់នៅលើទីផ្សារធំដូចជា៖ បារាំង អាល្លីម៉ង់ អ៊ូស្រ្តាលី អាមេរិកជាដើម។



តំបន់តាំងបង្ហាញរុក្ខជាតិឱសថរបស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


រុក្ខជាតិឱសថធម្មជាតិបានតាំងបង្ហាញ នៅតំបន់តាំងពិព័រណ៍ នៃក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


ទោះបីទើបមានវត្តមាននៅលើទីផ្សារចាប់ឆ្នាំ២០១៧ ប្រភេទផលិតផល Nature Queen បាននាំចេញទៅកាន់ប្រទេសចំនួន១២ ក្នុងនោះមានទីផ្សារពិបាកដូចជា៖ អាមេរិកនិងអ៊ឺរ៉ុប។.


Nature Queen  គឺជាប្រភេទផលិតផលលំដាប់ខ្ពស់ បានសៅថៃយឿង (Sao Thai Duong)  ចុះបញ្ជីស្លាកសញ្ញានៅលើរាប់សិបប្រទេស ជាមួយនឹងទិសដៅក្លាយជាស្លាកសញ្ញាសកលលោក។


អាហារូបត្ថម្ភការពារសុខភាព Collagen Tay Thi សម្រាប់នារី របស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


អាហារូបត្ថម្ភការពារសុខភាពទឹកនោមផ្អែម Nobel ជួយបន្ថយជាតិស្ករក្នុងឈាមរបស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


សាប៊ូកក់សក់ឱសថ ថៃយឿង៣ (Thai Duong) របស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


ផលិតផលប្រេងបំប៉នស្បែក ក្នុងឈុតផលិតផល Nature Queen  របស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។


ផលិតផលបំប៉នស្បែក Valentine របស់ក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)។
 

ដើមឆ្នាំ២០១៩ សមាគមប្រេង - គ្រឿងក្រអូប - គ្រឿងសម្អាងវៀតណាម (VOCA) បានជ្រើសយកសៅថៃយឿង (Sao Thai Duong) ជាសហគ្រាសសហការជាមួយនឹងសមាគមសហគ្រាសគ្រឿងសម្អាងកោះ JeJu កូរេខាងត្បូង។
ក៏ក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនសៅថៃយឿង (Sao Thai Duong)  បានទទួលស្វាគមន៍លោកស្រី Cathy Berx អភិបាលរដ្ឋ Antwerp, Belgium និងគណៈប្រតិភូសហគ្រាសបែលហ្ស៊ិកចំនួន៣៧ អញ្ជើញមកទស្សនា ដាក់គ្រឹះស្ថានសម្រាប់ការនាំចេញទំនិញរបស់ក្រុមហ៊ុនសៅថៃយឿង (Sao Thai Duong)  ទៅកាន់ Belgium Netherland និង Luxembourg។

សព្វថ្ងៃ សៅថៃយឿង (Sao Thai Duong) បានអភិវឌ្ឍន៍បណ្តាញចែកចាយ ទៅតាមខេត្តក្រុងទាំង៦៣ មន្ទីរពេទ្យ ឱសថស្ថាន និងដេប៉ូចែកចាយ ជាមួយនឹងផលិតផលចំនួន១៧៦ប្រភេទ បានទីផ្សារទទួលស្គាល់។ ផលិតផលជាច្រើនបានក្លាយជាជិតដិតនឹងសង្គមគ្រួសារវៀតណាមដូចជា ក្រែមម្សៅល្មៀតថៃយឿង (Thai Duong) សាប៊ូកក់សក់ថៃយឿង (Thai Duong)  Rocket ជាដើម។

គោលគំនិតនៃសៅថៃយឿង (Sao Thai Duong) ចាប់ពីថ្ងៃបង្កើត (ឆ្នាំ២០០០) តាមការចែករំលែករបស់លោកស្រី ហឿងឡៀន (Huong Lien) នោះគឺ “ត្រូវតែមានវិធីអភិក្រមមានលក្ខណៈសកលលោក ជាមួយនឹងវេជ្ជសាស្រ្តបុរាណជនជាតិ”។

ជាមួយនឹងគំនិតរិះគិតនេះ សៅថៃយឿង (Sao Thai Duong) បានអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យា ដើម្បីបញ្ជាក់ពីរូបមន្តវេជ្ជសាស្រ្តបូរាណ។ “មុខនោះ បានត្រឹមតែជាការបទពិសោធន៍ ប្រជាប្រិយ។ ប៉ុន្តែពេលនាំចូល បច្ចេកវិទ្យា ការស្រាវជ្រាវវិទ្យាសាស្រ្តនៃពិភពលោក ពួកគេនឹងទទួលស្គាល់រូបមន្តរុក្ខជាតិឱសថរបស់វៀតណាម” លោកស្រី ហឿងឡៀន (Huong Lien) សង្កត់ធ្ងន់។

តាមលោកស្រី ហឿងឡៀន (Huong Lien) រៀងរាល់ឆ្នាំ ចំណែកទុនវិនិយោគមួយក្នុងចំណោមចំណែកទុនដ៏ធំរបស់ក្រុមហ៊ុន សម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត។ “ជីវិតផ្លាស់ប្តូរ បរិស្ថានផ្លាស់ប្តូរ ជំងឺប្រែប្រួល ពួកយើងត្រូវផ្លាស់ប្តូរតាម” លោកស្រីហឿងឡៀន (Huong Lien) ឱ្យដឹងថា ទស្សនាទានអភិឌ្ឍន៍នៃក្រុមហ៊ុន។

ហេតុនេះ ២០ឆ្នាំរួមដំណើរនឹងសុខភាពប្រជាជនវៀតណាម សៅថៃយឿង (Sao Thai Duong) តែងស្រាវជ្រាវមិនឈបឈរ អភិវឌ្ឍន៍បង្កើតចេញផលិតផលពិសេស នាំមុខអំពីគុណភាព ឆ្លើយតបបានស្តង់ដាអ្នកប្រើប្រាស់វៀតណាមនិងពិភពលោក៕

អត្ថបទ៖ ថាវវី រូបថត៖ កុងដាតនិងឯកសារ

ប្រែសម្រួល៖ រីកើង​

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top