• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអង់គ្លេសចុះផ្សាយព័ត៌មានជាច្រើនអំពីការដែលអ្នកជំងឺ COVID - 19 នៅវៀតណាមត្រូវបានចាកចេញពីមន្ទីរពេទ្យ


លោក Stephen Cameron (អ្នកជំងឺ COVID - 19 ទី ៩១) (រូបថត៖ TTXVN)
 

ក្រោយពីពេលលោក Stephen Cameron (អ្នកជំងឺ COVID - 19 ទី ៩១) បានធ្វើដំណើរតាមជើងហោះហើរពីវៀតណាមទៅកាន់អាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៏ កាលពីថ្ងៃទី ១២ ខែកក្កដានោះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នេះ។
 
កាសែត The Guardian បានសរសេរថា អាកាសយានិក ជនជាតិអង់គ្លេសម្នាក់ ដែលបានឆ្លង COVID - 19 ប្រើប្រាស់ម៉ាស៊ីនជំនួយដកសង្ហើម ក្នុងរយៈពេលជាង ២ ខែនៅវៀតណាម ត្រូវបានចាកចេញពីមន្ត្រីពេទ្យ ហើយបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់អង់គ្លេសវិញហើយ។ នោះគឺលោក Stephen Cameron ដែលមានអាយុ ៤២ ឆ្នាំគឺជាអ្នកឆ្លងជំងឺ COVID - 19 ដ៏ធ្ងន់ធ្ងរបំផុតនៅវៀតណាម។អត្ថបទកាសែតនេះបានធ្វើអត្ថាធិប្បាយថា វៀតណាមមិនទាន់មានករណីស្លាប់ដោយសារជំងឺរាតត្បាត COVID - 19 ឡើយ ដោយសារវៀតណាមានការឆ្លើយតបនឹងជំងឺយ៉ាងឆាប់រហ័ស និងសកម្មបំផុត។
 
នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្សាយព័ត៌មានអំពីអ្នកជំងឺទី ៩១ ។ ក្នុងនោះ អ្នកជំងឺទី ៩១ បានសម្តែងការដឹងគុណចំពោះប្រជាជន និងគ្រូពេទ្យវៀតណាម ដែលបាននិយាយថា “ប្រសិនបើខ្ញុំនៅកន្លែងណាផ្សេងទៀតនៅលើពិភពលោក គឺខ្ញុំពិជាស្លាប់ទៅហើយ”ហើយលោកថែមទាំងបានកោតសរសើរការប្តេជ្ញាចិត្តរបស់គ្រួពេទ្យវៀតណាមផងដែ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនោះ  ប្រព័ន្ធផ្សព្វផ្សាយធំ ៗ និងភ្នាក់ងារសារព័ត៌មាននានានៅសហរដ្ឋអាមេរិកដូចជា វ៉ាស៊ីនតោនប៉ុស្តិ៍ USA Today និង AP ក៏បានផ្សាយព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នេះផងដែរ៕

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម


ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top