• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ៖ ប្រជាជនរាប់ពាន់នាក់ទស្សនាការបាញ់កាំជ្រួចផ្កាភ្លើង​អបអរសាទរទិវាឯកភាពប្រទេសជាតិ

អាជ្ញាធរទីក្រុងហូជីមិញក៏បានរៀបចំការបាញ់កាំជ្រួចផ្កាភ្លើង រយៈកម្ពស់ទាបនៅទីតាំងចំនួន ៤ ផ្សេងទៀត។
ការបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរទិវាឯកភាពប្រទេសជាតិ (រូបថត៖ VOV)

នាយប់ថ្ងៃទី ៣០ មេសា ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលទីក្រុងហូជីមិញដើម្បីលេងកម្សាន និងទស្សនា ការបាញ់កាំជ្រួចផ្កាភ្លើង អបអរសាទរពិធីរំលឹកខួបលើកទី ៤៩ ទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៤)។

ចាប់ពីវេលាម៉ោង ២០ យប់ថ្ងៃទី ៣០ មេសា ប្រជាជនបានប្រមូលផ្តុំគ្នានៅកំពង់ផែ Bach Dang និងផ្លូវដើរថ្មើរជើង Nguyen Hue ដើម្បីរង់ចាំការបាញ់កាំជ្រួចផ្កាភ្លើង។ នេះគឺជាទីតាំងបាញ់កាំជ្រួចផ្កាភ្លើងរយៈកម្ពស់ខ្ពស់តែមួយគត់កាលពីយប់ថ្ងៃទី ៣០ មេសា។ លើសពីនេះ អាជ្ញាធរទីក្រុងហូជីមិញក៏បានរៀបចំការបាញ់កាំជ្រួចផ្កាភ្លើង រយៈកម្ពស់ទាបនៅទីតាំងចំនួន ៤ ផ្សេងទៀត។ នាវេលាម៉ោង ២១ ថ្ងៃទី ៣០ មេសា កាំជ្រួចផ្កាភ្លើងបានបំភ្លឺនៅលើមេឃទីក្រុងហូជីមិញ ដោយទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនរាប់ពាន់នាក់នៅទីក្រុងហូជីមិញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន

វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ (ថ្ងៃទី ១៣ ឧសភា) បានបន្តបើកសម័យប្រជុំបន្ទាន់ពិសេសមួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន។

Top