• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់អំពី កាតព្វកិច្ចដោះស្រាយជំលោះដោយសន្តិវិធី


 ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Phuong Nga
ប្រធានគណប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

កាតព្វកិច្ចរបស់ប្រទេសទាក់ទិន​នានា គប្បីដោះស្រាយជំលោះដោយសន្តិវិ​ធី ហើយនេះគឺជាគោលការណ៍ ​សារវន្ត​នៃច្បាប់​អន្តរជា​តិ។

នាថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅទី​ស្នាក់ការអង្គការសហប្រជាជាតិ​នៅទី​ក្រុងញូវយ៉ក ក្រោម​អធិបតីយ​ភាព របស់​ប្រធានាធិបតី ប៉ូឡូញ​ ដែលជា​ប្រទេសប្រធានក្រុម​​ប្រឹក្សាសន្តិសុខ​សម្រា​ប់ខែ​​ឧស​ភា​​ឆ្នាំ ​២០១​៨នោះ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហ​ប្រជាជាតិ បានរៀបចំកិច្ចពិភាក្សា​បើកទូលាយដោយមូលបទ ​“លើកកម្ពស់​ច្បាប់​អន្តរជាតិ​ក្នុងការរក្សាសន្តិភាព និងសន្តិសុខអ​ន្តរជាតិ”។ ​កិច្ចប្រជុំនេះ​មានការ​ចូលរួមរ​បស់​ប្រទេសជា​សមាជិក​ទាំង​ ៧០ នៃអង្គការសហប្រ​ជាជា​តិ។​
 
អញ្ជើញថ្លែងមិតនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀត​ណាមលោកស្រី Nguyen Phuo​ng Nga ប្រធានគណប្រតិភូ​អចិន្ត្រៃយ៍​វៀត​ណាមប្រចាំនៅអង្គការសហ​ប្រជាជាតិបានសង្កត់ធ្ងន់​ លើកាតព្វកិច្ចរបស់ប្រទេសទាក់ទិន​នានា គប្បី​ដោះស្រាយជំលោះដោ​យសន្តិវិធី ហើយនេះគឺជាគោលការណ៍​ សារវន្តនៃច្បាប់អន្តរជាតិ។​ លោកស្រី​ក៏បានលើកត្រដែត​អំពីតួនាទី និងការរួមចំណែករ​បស់អាស៊ានក្នុងការ​រក្សាបរិយាកាសសន្តិភាព ​កិច្ចសន្ទនា កិច្ចសហប្រតិ​បត្តិការ នៅក្នុងតំបន់ ជំរុញស​ន្តិភាព ដោះស្រាយជំលោះ​នៅសមុទ្រ​ខាងកើត​ដោយសម​ស្រប​នឹងច្បាប់​អន្តរជាតិ​ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ​អនុសញ្ញាស្ដីពីច្បាប់សមុទ្រនៃអង្គការសហប្រ​ជាជាតិ និងជំ​រុញការអនុវត្តដោយពេញលេញ ​និងគ្រប់គ្រាន់នូវសេចក្តី​ថ្លែងការណ៍​ស្តីអំពីការ​ប្រតិបត្តិ​របស់ភាគីនានា​នៅសមុទ្រ​ខាងកើត​ (DOC) កសាងក្រមប្រតិបត្តិសំរាប់ភា​គីនានានៅសមុទ្រខាងកើត ​(COC) ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ចាប់បង្ខំផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top