• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ប៉ាណាម៉ាពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៨ សីហា ១៩៧៥ - ២៨ សីហា ២០២០) នាយប់ថ្ងៃទី ១៨ វិច្ឆិកា អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្និសីទតាមប្រព័ន្ធវីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប៉ាណាម៉ា លោក Federico Alfaro Boyd ។

អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្និសីទតាមប្រព័ន្ធវីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប៉ាណាម៉ា លោក Federico Alfaro Boyd (រូបថត៖ baoquocte.vn)


នៅក្នុងកិច្ចសន្ទនានេះអនុរដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាចំពោះការដែលភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនង ជំរុញដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ រក្សាយន្តការនៃគណៈកម្មាធិការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគនិងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ព្រមទាំងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីតាមរយៈការផ្លាស់ប្ដូរគណប្រតិភូធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនតាមសមុទ្រ កសិកម្ម ការអប់រំ ជាដើម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានអះអាងថានឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធិនៅបណ្ដាអង្គការអន្តរជាតិ និងវេទិការពហុភាគីជាពិសេសគឺគាំទ្រគ្នាទៅវិញទៅមកក្នុងការឈរឈ្មោះនៅស្ថាប័ន អង្គការនានារបស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top