• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រី ឡេធីគ្វៀន (Le Thi Quyen) - សិប្បករម្នាក់ ក្នុងរយៈពេល ៧០ ឆ្នាំភ្ជាប់ជាមួយមុខរបរកាត់ដេរអាវផាយ

អស់រយៈពេលជាង ៣០ ឆ្នាំមកហើយដែលប្រជាជននៅវិថីបុរាណហាណូយ​ (Ha Noi) នៅតែធ្លាប់​នឹងរូបរាងរបស់យាយ​ដែលមានសក់ស្កូវម្នាក់​​ធ្វើ​ការ​យ៉ាង​យកចិត្ត​ទុក​ដាក់​ ដោយ​ដេរអាវផាយ​​វៀតណាម​ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​​អតិថិជនទាំងក្នុងស្រុក និងបរទេស។ លោកស្រី ឡេធីគ្វៀន (Le Thi Quyen) (អាស័យដ្ឋានលេខ ២៣ វិថី លឿងវ៉ាន់កាន (Luong Van Can) ហាណូយ) ដែលមានរយៈ​ពេល​ជាង ៧០ ឆ្នាំភ្ជាប់​នឹង​របប​កាត់ដេរអាវ​ផាយ ដោយ​តែងតែរក្សាបច្ចេកទេសដេរ តាមបែបបុរាណរបស់ភូមិដេរអាវ​ផាយ​ ត្រាចស្វា ( Trach Xa )(ស្រុក ថាញអាយ (Thanh Oai)  ហាណូយ) (Ha Noi)

អាថ៌កំបាំងនៃហាងកាត់ដេរដែលឆ្លងកាត់ពីរសតវត្សរ៍
 

ហាងកាត់ដេរ វិញត្រាច ( Vinh Trach ) (វិថី លឿង វ៉ាន់កាន (Luong Van Can) ខណ្ឌ ហ័នគៀម (Hoan Kiem) ហាណូយ) (Ha Noi) របស់លោកស្រី ឡេធីគ្វៀន (Le Thi Quyen)  និងស្វាមី គឺជាហាងកាត់ដេរអាវផាយដំបូងបង្អស់ដែលបានបើកដំណើរការ នៅដើមទសវត្សទី ៩០ នៃសតវត្សរ៍មុខនេះ។

អស់រយៈពេលជាង ៣០ ឆ្នាំហើយ ទោះបីមានហាងកាត់ដេរអាវផាយទំនើប ៗ ជាច្រើនបានរីកដុះដាលពេញផ្លូវកណ្តាលទីក្រុងហាណូយក៏ដោយ ក៏ហាងកាត់ដេរតូច និងសាមញ្ញរបស់លោកស្រី គ្វៀន (Quyen) នៅតែបើកជាប្រចាំចាប់ពីម៉ោង ៨ ព្រឹកដល់យប់ជ្រៅ ដើម្បីស្វាគមន៍ភ្ញៀវ។

អតិថិជនរបស់លោកស្រី គ្វៀន (Quyen) មានភាពចម្រុះ ពីអតិថិជនវៀតណាមរហូតដល់អតិថិជនជាជនបរទេសដែលធ្វើដំណើរទេសចរណ៍ ឬរស់នៅ និងធ្វើការនៅវៀតណាម។ ជាពិសេស លោកស្រី គ្វៀន ( Quyen) ក៏បានទទួលការបញ្ជាទិញជាច្រើនដែលត្រូវបានបញ្ជូនទៅប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង ... នេះជាអ្វីដែលហាងកាត់ដេរអាវផាយជាច្រើនមិនធ្វើបានទេ។

ដោយបានធ្វើការជិត ៧០ ឆ្នាំ មើលឃើញពីការផ្លាស់ប្តូរស្ទីល និងការរចនាម៉ូដរបស់អាវផាយវៀតណាម លោកស្រី ឡេធីគ្វៀន (Le Thi Quyen) តែងតែរៀនមិនចេះឈប់ទេ។ នោះហើយវាជាមូលហេតុដែលលោកស្រីអាចធ្វើបានអាវផាយគ្រប់ប្រភេទ ទាំងសម័យបុរាណ រហូតដល់សម័យទំនើប។

 


ដោយបានធ្វើការជិត ៧០ ឆ្នាំ មើលឃើញពីការផ្លាស់ប្តូរស្ទីល និងការរចនាម៉ូដរបស់អាវផាយវៀតណាម លោកស្រី ឡេធីគ្វៀន (Le Thi Quyen) តែងតែរៀនមិនចេះឈប់ទេ។ នោះហើយវាជាមូលហេតុដែលលោកស្រីអាចធ្វើបានអាវផាយគ្រប់ប្រភេទ ទាំងសម័យបុរាណ រហូតដល់សម័យទំនើប។


អស់រយៈពេលជាច្រើនទសវត្ស ហាងកាត់ដេរដែលមានទីតាំងនៅ ២៣ វិថី លឿវ៉ាន់កាន ( Luong Van Can) នៅតែត្រូវបានបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់យប់ជ្រៅ ដើម្បីស្វាគមន៍ភ្ញៀវ។

ហាងកាត់ដេរតូចរបស់លោកស្រី ឡេ ធីគ្វៀន (Le Thi Quyen) កាត់ដេរអាវផាយពីក្រណាត់គ្រប់ប្រភេទ។ 


ហាងកាត់ដេរអាវផាយ វិញត្រាច (Vinh Trach) មានអាវផាយសម្រាប់មនុស្សគ្រប់វ័យ។


អតិថិជនជាច្រើនមករកលោកស្រីជាទៀងទាត់។ អាវផាយបែបបុរាណ ដល់បែបទំនើបកំពុងដាក់តាំងបង្ហាញនៅហាង។

អាថ៌កំបាំងដែលអតិថិជនជាច្រើនបានត្រឡប់ទៅហាងកាត់ដេររបស់លោកស្រី គ្វៀន (Quyen) គឺៈ “ការកាត់ដេរអាវផាយត្រូវបានលោកស្រីយកចិត្តទុកដាក់ និងដេរដោយដៃ។
យោងតាមលោកស្រី ឡេ ធីគ្វៀន (Le Thi Quyen) ការដេរអាវផាយដោយដៃ ធ្វើឱ្យអាវផាយ មាន“ព្រលឹង” ។ វាក៏ជាបច្ចេកទេស និងចំណេះដឹងពិសេសនៃភូមិសិប្បកម្ម ត្រាចសា ( Trach Xa) ដែលជាស្រុកកំណើតរបស់លោកស្រីផងដែរ។ ដូច្នោះហើយ អាវផាយនីមួយៗនៃហាងកាត់ដេរ វិញត្រាច ( Vinh Trach) ត្រូវបានដេរដោយយកចិត្តទុកដាក់។

ទោះបីជាហាងតូចក៏ដោយ ក៏អតិថិជននៅតែ "ពេញចិត្ត" ចំពោះអាវផាយដែលត្រូវដេរតាមស្តង់ដារបុរាណផង និងទំនើបផង។ ដើម្បីឱ្យហាងកាត់ដេរអាចរស់រាន និងឆ្លងកាត់បាន ២ សតវត្សនោះ លោកស្រី គ្វៀន (Quyen) តែរៀនរាល់ថ្ងៃដើម្បីស្វែងយល់ពីនិន្នាការសង្គម និងចិត្តសាស្ត្ររបស់អតិថិជន។

ក្នុងនាមជាមនុស្សម្នាក់មានរយៈពេលជាង ៧០ ឆ្នាំដោយមើលឃើញពីការផ្លាស់ប្តូរម៉ូដ និងការរចនាម៉ូដនៃអាវផាយវៀតណាមហើយនោះ លោកស្រី គ្វៀន (Quyen) ក៏អាចដេរតាមបែបបុរាណផង និងបែបទំនើបផង។ ម៉ូដថ្មីនេះវាពិតជាល្អមែន ប៉ុន្តែអតិថិជនដែលនៅតែវិលត្រឡប់មកហាងរបស់លោកស្រីវិញគឺភាគច្រើនត្រូវការអាវផាយបែបប្រពៃណី។

ទោះបីបច្ចុប្បន្ន របបកាត់ដេរជាទូទៅ និងរបបកាត់ដេរអាវផាយជាដោយឡែក  មានម៉ាស៊ីនជាច្រើនដើម្បីជំនួសការដេរដោយដៃហើយនោះ ប៉ុន្តែលោកស្រី គ្វៀន (Quyen) នៅតែព្យាយាមរក្សាការដេរអាវផាយដោយដៃវិញ។


អ្នក "រក្សាមុខរបប" របស់គ្រួសារ
 

បច្ចុប្បន្ន ទោះបីមានអាយុជិត ៨០ ឆ្នាំហើយក្តី អតិថិជននៅតែមានការភ្ញាក់ផ្អើលចំពោះភាពប៉ិនប្រសប់របស់លោកស្រី គ្វៀន (Quyen) ខណៈដែលលោកស្រីនៅតែវាស់ កាត់ និងដេរអាវនីមួយៗ ដោយខ្លួនឯង។ “ដោយបានធ្វើការជាច្រើនឆ្នាំហើយនេះ របបនេះវាបានស្រូបចូលទៅក្នុងឈាមខ្ញុំហើយ។ នៅពេលដែលភ្នែករបស់ខ្ញុំនៅច្បាស់ ហើយដៃខ្ញុំនោះរឹងមាំ ខ្ញុំនៅតែធ្វើវាដដែល” នេះជាការចែករំលែករបស់លោកស្រី គ្វៀន (Quyen )

សព្វថ្ងៃនេះ ដោយសារគុណភាពនៃក្រណាត់ និងខ្សែស្រឡាយដែលមានគុណភាពកាន់តែប្រសើរឡើងហើយនោះ ការដេរងអាវផាយមានភាពងាយស្រួលជាង។ ទោះយ៉ាងណា លោកស្រី គ្វៀន (Quyen) នៅតែចងចាំអនុស្សាវរីយ៍នាពេលមុន នាពេលដែលបច្ចេកទេសធ្វើម្ជុល ខ្សែស្រឡាយ និងក្រណាត់វាមិនល្អដូចសព្វថ្ងៃនេះទេ ដើម្បីដេរបានអាវផាយមួយ ដៃរបស់លោកស្រីមានរបួសច្រើនណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអតិថិជន គេពាក់អាវផាយដែលសមនឹងខ្លួនគេនោះ ខ្ញុំវាពិតសប្បាយណាស់។ មានប្តីប្រពន្ធវ័យចំណាស់មួយគូរដែលជាអតិថិជនរបស់ហាងខ្ញុំជិតមួយទសវត្សហើយ។ រាល់ថ្ងៃខួបកំណើត ឬខួបអនុស្សាវរីយ៍ណាមួយ គឺពួកគេនាំគ្នាជិះកង់មកទីនេះដើម្បីដេរអាវផាយ ” នេះជាការចែករំលែកលោកស្រី គ្វៀន (Quyen)  ។

 

លោកស្រី គ្វៀន (Quyen) នៅតែអាចដោតម្ជុលដោយមិនត្រូវការវ៉ែនតា។


លោកស្រី ឡេធីគ្វៀន (Le Thi Quyen ) បានចែករំលែកថា៖ “គ្រួសារខ្ញុំមាន ៤ ជំនាន់ដេរអាវផាយ។ តាំងពីអាយុ ១២ ឆ្នាំ ខ្ញុំបានទៅតាមឪពុកខ្ញុំដើម្បីកាត់ដេរអាវផាយនៅជុំវិញទីក្រុងហាណូយ។ ”


លោកស្រីនៅតែប្រើម៉ាស៊ីនដេរម៉ាក់ Butterfly ដែលមានអាយុកាលច្រើនទសវត្សរ៍ហើយដំណាក់កាលទាំងអស់សុទ្ធតែត្រូវបានធ្វើដោយដៃ។


ដំណាក់កាលនិមួយៗនៃការកាត់ដេរអាវផាវដែលលោកស្រី គ្វៀន (Quyen ) ធ្វើដោយដៃ ដូចជា៖ វាស់ កាត់និងម្ជុលអាវផាយ។


ម្ជុលនីមួយៗនៅតែដេរដោយដៃ។


លោកស្រី គ្វៀន (Quyen) បាននិយាយថា អាវផាយដ៏ស្រស់ស្អាតបំផុតត្រូវតែបានដេរដោយយកចិត្តទុកដាក់។ ទោះជាមានអាយុជាង ៨០ ឆ្នាំហើយ ប៉ុន្តែការដោតម្ជុល ឬវាស់អាវ ដូចជាការរើសបន្លែមួយបាច់ដូច្នេះដែរ។
 

លោកស្រី ឡេធីគ្វៀន (Le Thi Quyen) គឺជាកូនចៅជំនាន់ទី ៤ នៅក្នុងគ្រួសារមួយដែលមាន ៤ ជំនាន់ធ្វើការជាអ្នកដេរអាវផាយនៅភូមិ ត្រាចស្វា( Trach Xa) (ឃុំ អ៊ឹងហ័រ (Ung Hoa) ទីក្រុងហាណូយ) ។ បន្ទាប់មក ដោយសារសង្គ្រាម គ្រួសារទាំងមូលរបស់លោស្រីត្រូវផ្លាស់ទៅទីក្រុងហាណូយ ហើយបន្តធ្វើការជាជាងកាត់ដេរនៅទីនេះ។

ចាប់ពីអាយុ ១២ ឆ្នាំ លោកស្រី គ្វៀន (Quyen) បានទៅតាមឪពុករបស់នាងទៅគ្រប់ទីកន្លែងទីក្រុង ហាណូយ (Ha Noi) ដើម្បីកាត់ដេរឲ្យអតិថិជន។ ជាកូនក្នុងគ្រួសារមានប្រពៃណីដេរអាវផាយហើយនោះ មិនយូរប៉ុន្មានទេ លោស្រីអាចដេរអាវផាយមួយដោយខ្លួនហើយ។

ដូច្នេះ លោកស្រីបានស្នងរបបឪពុករបស់លោកស្រីជាផ្លូវការ។ ក្នុងរយៈពេលជាង ៧០ ឆ្នាំនៅក្នុងអាជីពនេះ ដែលជួបប្រទះនូវការឡើងចុះជាច្រើននៅក្នុងជីវិត លោកស្រី  គ្វៀន  (Quyen)  ក៏បានមើលឃើញនូវការផ្លាស់ប្តូរជាច្រើននៃអាវផាយវៀតណាម ទាំងអាវផាយបែបបុរាណ និងអាវផាយបែបទំនើបដូចបច្ចុប្បន្ន។

សម្រាប់លោកស្រី អាវផាយវាមិនគ្រាន់តែជាសំលៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាជាតម្លៃដ៏ពិសិដ្ឋដែលជាប្រពៃណីរបស់គ្រួសារទៀតផង។ នៅចំកណ្តាលក្រុងបុរាណ ហាងកាត់ដេរវិញត្រាច (Vinh Trach) របស់គ្រួសារលោកស្រី ជាសក្ខីភាពយ៉ាងជ្រាលជ្រៅបំផុតអំពមរតក និងការពង្រីកសិប្បកម្មប្រពៃណីរបស់ប្រទេសជាតិ./.

 

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត
បែសម្រួលដោយង្វៀនយ៉ាង

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top