• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម

ក្នុងនាមជាជនជាតិវៀតណាមម្នាក់ដំបូងបង្អស់ដែលកាន់តំណែងជាប្រធានតំណាងនៃ ACIAR (មជ្ឈមណ្ឌលអូស្ត្រាលីសម្រា​ប់​ការ​ស្រា​វ​ជ្រា​វ​ក​សិ​ក​ម្ម​អ​ន្តរ​ជា​តិ) នៅប្រទេសវៀតណាម លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) កំ​ពុង​ប​ន្តដំណើរឆ្ពោះទៅជាស្ពាន និងនាំយកចំណេះដឹងនៃកសិកម្មអូស្ត្រាលី​រួម​ចំណែក​ធ្វើឱ្យប្រសើរឡើង​នូវជីវភាពរស់នៅរបស់កសិករវៀតណាម

ពីការធ្វើដំណើរ " field " ជាមួយកសិករ

ឥឡូវនេះយីហោ”បន្លែសុវត្ថិភាពម៉ុកចូវ” (Moc Chau) បានមានវត្តមាននៅក្នុងផ្សារទំនើបធំៗ មួយចំនួន នៅទីក្រុងហាណូយ (Ha Noi)ហើយ។ សក្តានុពលនៃតំបន់កសិកម្មនេះត្រូវបានមើលឃើញ ដំបូង ដោយ ACIAR ហើយតំបន់ពាយព្យនេះនៃប្រទេសវៀតណាមបានក្លាយជាតំបន់អភិវឌ្ឍន៍អាទិភាពរបស់ ACIAR ចាប់តាំងពីឆ្នាំ២០០៨ ដែលក្នុងនោះគម្រោងអភិវឌ្ឍតំបន់ដាំបន្លែមានសុវត្ថិភាពជាច្រើន នៅភាគពាយព្យត្រូវអនុវត្តដោយ ACIAR ។

“អាកាសធាតុអំណោយ កសិករមានការខិតខំធ្វើការណាស់ ហើយយើងដាក់សំនួរថា ហេតុអ្វីមិនអាចអភិវឌ្ឍកន្លែងនេះទៅជាដាឡាត (Da Lat) ទី ២។ នេះជាការចែករំលែករបស់លោកស្រីថាញអាន (Thanh An) អំពីប៉ុន្មានថ្ងៃដំបូងដែលលោកស្រី និងសហការមកនិងអនុវត្តគំរោងស្រាវជ្រាវបន្លែក្រៅរដូ វនៅស្រុកម៉ូចចូវ (Moc Chau) និងស្រុកវ៉ាន់ហូ (Van Ho)(ខេត្តសើនឡា) (Son La) ។ នេះគ្រាន់តែជាគំរោង មួយ ក្នុងចំណោមគំរោងជិត ២០០ ដែល ACIAR បានអនុវត្ត នៅទូទាំង ប្រទេសក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ ដែលគ្របដណ្តប់លើវិស័យកសិកម្មផ្សេងៗ ដូចជា សិដ្ឋកិច្ចកសិកម្ម ការដាំដំណាំ ចិញ្ចឹមសត្វ ការគ្រប់គ្រងដីធ្លី និងអាហារូបត្ថម្ភនៃដំណាំ ផលកសិជលផល ផលកសិកម្ម ...

ការធ្វើដំណើរទៅទីវាលស្រែជាមួយកសិករ ហើយលោកស្រីថាញអាន (Thanh An) ក្នុងនាមជាជនជាតិវៀតណាមម្នាក់ គាត់យល់ពីបុគ្គលិកលក្ខណៈ ក៏ដូចជាស្ថានភាពលំបាកនិងអំណោយផលដែលកសិករ វៀតណាមត្រូវប្រឈមមុខ។ “ យើងបានឃើញដោយផ្ទាល់ភ្នែកនូវភាពឧស្សាហ៍ព្យាយាម ការខិតខំនិងការបន្សាំរបស់កសិករ រនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើអ្វីមួយដើម្បីពួកគេ”  នេះជាការចែករំលែក និងការព្រួយបារម្ភ របស់លោកស្រីអាន (An) នៅពេលគាត់ជាមួយកសិករធ្វើការស្រាវជ្រាវនៅក្នុងវាលស្រែរបស់ពួកគេ។


លោកស្រី ង្វៀ ធីថាញអាន (Nguyen Thi Thanh An) ប្រធានតំណាងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ប្រចាំនៅប្រទេសវៀតណាម។

លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងបុគ្គលិកនៃ ACIAR ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅខេត្តឡាវកាយ (Lao Cai) ...
រូបថត៖ ឯកសារ


.... ពីដំណើរទាំងនេះ លោកស្រីអាន (An) និងសហការីរបស់លោកស្រីបានឃើញផ្ទាល់ភ្នែកនូវការលំបាក និងគុណសម្បត្តិរបស់កសិករវៀតណាម។
រូបថត៖ ឯកសារ



លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងអគ្គនាយកប្រតិបត្តិ ACIAR លោកសាស្ត្រាចារ្យ Andrew Campbell (ខាងឆ្វេង) និងសហការីក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់តីង្វៀន (Tay Nguyen) នាខែកក្កដា ឆ្នាំ២០១៩ ដើម្បីចា ប់ផ្តើមកម្មវិធីសហប្រតិបត្តិការរបស់ ACIAR ជាមួយតំបន់នេះ។ រូបថត៖ ឯកសារ
 


ACIAR បានរួមចំណែកក្នុងការផ្តល់ជូនកសិករវៀតណាមនូវអ្វីដែលពួកគេខ្វះខាត រួមមានចំណេះដឹង ព័ត៌មាន គំនិត និងឱកាសទីផ្សារ។ គម្រោងបន្លែសុវត្ថិភាពម៉ុកចូវ (Moc Chau) គឺជាគំរូមួយ។ ដោយមើលឃើញថាលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់នេះមានលក្ខណៈអំណោយផលដែលអាចដាំបានបន្លែផ្សែងៗ ACIAR បានវិភាគពីឱកាសសម្រាប់ប្រជាជននៅទីនេះ។

វៀតណាមមានកិច្ចសហប្រតិបត្តិការ ប្រកប ដោយជោគជ័យជាមួយ ACIAR ក្នុងរយៈពេល ២៧ ឆ្នាំ លើសកម្មភាពស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ 

បន្ទាប់មក ACIAR ផ្តល់បច្ចេកវិទ្យា និងបណ្តុះបណ្តាល ដើម្បី ប្រជាកសិករអាចដាំដុះស្របតាមស្តង់ដារទីផ្សារដែលត្រូវការ។ ជាពិសេស បុគ្គលិកនានានៃគម្រោងក៏បានណែនាំដល់កសិករអំពីលក្ខខណ្ឌស្តង់ដារនៃផ្សារទំនើប ការវេចខ្ចប់ និងប្រភេទបន្លែដែលគេពេញនិយមនៅក្នុងបណ្តាញចែកចាយនេះដែរ។

“មានគ្រាលំបាកណាស់ ដោយកសិករខ្លះមិនចេះអក្សរ ហើយមិនមានទម្លាប់កត់ត្រាទៀត ដូច្នេះវាពិបាកក្នុងការទទួលបានវិញ្ញាបនប័ត្រស្តង់ដារ។ បុគ្គលិកនៃគម្រោងត្រូវរួមដំណើរជាមួយពួកគេយ៉ាងលម្អិតតាំងពីដំបូងរហូតដល់ពេលដែលផលិតផលត្រូវបាននាំយកមកលក់នៅលើទីផ្សារ” ។ នេះបើតាមការចែករំលែករបស់លោកស្រីអាន (An)។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ ACIAR និងដៃគូនានា កសិករដែលចូលរួមក្នុងគម្រោង នាពេលបច្ចុប្បន្ននេះកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងបច្ចេកទេសផលិតកម្មបន្លែដែលមានសុវត្ថិភាព  ក៏ដូចជាការភ្ជាប់ទៅនឹងទីផ្សារ ហើយប្រាក់ចំណូលរបស់ពួកគេបានកើនឡើងពី ៧ ទៅ  ១០ ដងប្រៀបធៀបនឹងការដាំស្រូវឬពោតនៅលើផ្ទៃដីតែមួយនោះ។ តំបន់ម៉ុកចូវ (Moc Chau) វ៉ាន់ហ (Van Ho) ឥឡូវនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារអភិវឌ្ឍន៍ និងអង្គភាពអាជីវកម្មយកចិត្តទុកដាក់លើការវិនិយោគ និងអភិវឌ្ឍតំបន់ដាំបន្លែ  ដោយបន្តពីការទទួលបានជោគជ័យនៃកម្មវិធីនានារបស់ ACIAR។

... រហូតដល់អាណត្តិពិសេសនៅ ACIAR និងចក្ខុវិស័យក្នុងរយៈពេល ១០ ឆ្នាំសម្រាប់គម្រោងនានា

លោកស្រីថាញអាន (Thanh An) ចាប់ផ្តើមធ្វើការឲ្យរដ្ឋាភិបាលអូស្រ្តាលី តាំងពីឆ្នាំ ២០០៤ ក្នុងតួនាទីជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)  ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងហាណូយ (Ha Noi)។
នៅពេលធ្វើការឱ្យ DFAT ក្នុងជាក្នុងតួនាទីជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ លោកស្រី ថាញអាន (Thanh An) បានរកឃើញថា អ្នកវិទ្យាសាស្ត្រវៀតណាមនិងអូស្រ្តាលីនៅក្នុងក្របខ័ណ្ឌកម្មវិធីរបស់ ACIAR បានចូលរួមវិភាគទានមានប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករវៀតណាម។

"ប្រកានេះបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ ហើយខ្ញុំបានសម្រេចចិត្តចុះឈ្មោះប្រឡងចូលធ្វើឲ្យ ACIAR " លោកស្រី ថាញអាន (Thanh An) រំលឹកពីពេលវេលាដែលលោកស្រីសម្រេចចិត្តផ្លាស់ទៅធ្វើការឲ្យ ACIAR ចាប់តាំងពីចុងឆ្នាំ ២០០៧ និងបានធ្វើការឲ្យ ACIAR ចាប់តាំងពីពេលនោះមក។ ក្នុងឆ្នាំ ២០១៥ លោកស្រី ថាញអាន (Thanh An) គឺជាជនជាតិវៀតណាមដំបូងគេដែលទទួលតួនាទីជាប្រធានតំណាង ACIAR ប្រចាំនៅប្រទេសវៀតណាម។

 


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ( Nguyen Xuan Phuc )និងគណៈប្រតិភូវៀតណាមបានថតរូបអនុស្សាវរីយ៍នៅស្តង់របស់ ACIAR នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៨ ។ រូបថត៖ ឯកសារ

ដោយបានធ្វើការឲ្យ ACIAR ចាប់តាំងពីឆ្នាំ ២០០៧ មក លោកស្រី ង្វៀនធីថាញ់អាន (Nguyen Thi Thanh An)បច្ចុប្បន្ននៅតែបន្តដំណើរជាស្ពានដើម្បីនាំចំណេះដឹងកសិកម្មរបស់អូស្ត្រាលី ដែល ចូលរួមចំណែកក្នុងការលើកកម្ពស់ ជីវភាពកសិករវៀតណាម។


លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងសហការីរបស់បងស្រីនៅការិយាល័យ ACIAR ប្រចាំនៅប្រទេសវៀតណាម។


លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាម Robyn Mudie  និងលោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An)  ក្នុងកិច្ចប្រជុំនៅឯក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម។ រូបថត៖ ឯកសារ


កាលពីខែកក្កដាកន្លងទៅលោកស្រី ង្វៀន ធីថាញអាន(Nguyen Thi Thanh An)  ត្រូវបានទទួលគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីចំពោះការចូលរួមចំណែករបស់លោកស្រីក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។ ក្នុងរូបភាព លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី Robyn Mudie បានទទួលការអនុញ្ញាតពីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីគ្រឿងឥស្សរិយយសជូនលោកស្រី ង្វៀនធីថាញអាន(Nguyen Thi Thanh An)។ រូបថត៖ ឯកសារ

លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី Robyn Mudie លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងបណ្ឌិត ង្វៀន វ៉ាន់បូ (Nguyen Van Bo) បានពិភាក្សាអំពីវិស័យកសិកម្មរបស់វៀតណាម ជាមួយអ្នកជំនាញអូស្ត្រាលីដើម្បីកសាងចក្ខុវិស័យសម្រាប់ការស្រាវជ្រាវរួមគ្នា។ រូបថត៖ ឯកសារ


លោកស្រីង្វៀនធីថាញអាន (Nguyen Thi Thanh An) និងសហការីរបស់គាត់កំពុងធ្វើការឱ្យ ACIAR នៅបណ្តាប្រទេស។ រូបថត៖ ឯកសារ


និយាយអំពីចំណុចលេចធ្លោនៃអាជីពរបស់ខ្លួននៅ ACIAR លោកស្រី ថាញអាន (Thanh An) បានឲ្យដឹងថា “អនុស្សាវរីយ៍អំពី ACIAR គឺមានច្រើន ប៉ុន្តែខ្ញុំចងចាំបំផុតជាពេលវេលាដែលរួមជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងនៃប្រទេសវៀតណាម និងអូស្ត្រាលីកសាងយុទ្ធសាស្ត្រក្នុងរយៈពេល ១០ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើវិស័យស្រាវជ្រាវកសិកម្ម។ យុទ្ធសាស្រ្តនេះត្រូវបានបង្កើតឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ដែលឆ្លុះបញ្ចាំងពីតម្រូវការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃតំបន់ និងវិស័យស្រាវជ្រាវផ្សេងៗគ្នា។ ” លោកស្រីស្រីអាន (An) និងសហការីរបស់គាត់នៅ ACIAR បានរួមបញ្ចូលគ្នានូវតម្រូវការអភិវឌ្ឍន៍របស់កសិកម្មវៀតណាមជាមួយភាពខ្លាំងនៃជំនាញរបស់អូស្ត្រាលី ដើម្បីកសាងទស្សនវិស័យក្នុងរយៈពេល ១០ ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាង ACIAR និងវៀតណាម។
 

កាលពីខែកក្កដាកន្លងទៅ លោកស្រីង្វៀន ធីថាញអាន (Nguyen Thi Thanh An) បានទទួលគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីអគ្គទេសាភិបាល​នៃប្រទេសអូស្រ្តាលីចំពោះការចូលរួមចំណែករបស់លោកស្រី ក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។  

ជាពិសេស ការស្រាវជ្រាវរបស់ ACIAR មានការសម្របសម្រួលជាមួយភាគីជាច្រើន ដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុតដល់កសិកម្មវៀតណាម។

យោងតាមលោកស្រីអាន (An) ការផ្បព្វផ្សាយព័ត៌មានដែលទាក់ទងវិទ្យាសាស្ត្រពិតជាចាំបាច់សម្រាប់កសិករ ប៉ុន្តែវាមិនងាយស្រួលទេ ដើម្បីធ្វើការ ងារនេះ។ អ្នកវិទ្យាសាស្ត្រតែងតែចង់អនុវត្តចំណេះដឹងផ្នែកវិទ្យាសាស្ត្រក្នុងជីវិភាពរស់នៅប្រចាំថ្ងៃដើម្បីជួយកសិករធ្វើឱ្យជីវភាពប្រសើរឡើង។ កសិករតែងតែដាំដុះតែផ្អែកលើបទពិសោធន៍ ហើយមានឱកាសតិចតួចក្នុងការរៀនសូត្រ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកទេស។ “ ដូច្នេះបញ្ហាប្រឈមធំបំផុតសម្រាប់ ខ្ញុំនិងសហការីរបស់ខ្ញុំគឺការស្វែងរកឲ្យបាននូវការចាប់អារម្មណ៍រួមគ្នារបស់ភាគីទាំងពីរ”។ នេះជាការសង្កត់ធ្ងន់របស់លោកស្រីថាញអាន (An)។ 

ក្នុងបរិបទទំនាក់ទំនងរវាងប្រទេសទាំងពីរអូស្ត្រាលីនិងវៀតណាមបានដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលក្នុងនោះកសិកម្មគឺជាអាទិភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការ។ នេះគឺជាឱកាស ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់លោកស្រីអាន (An) និងសហការី របស់ គាត់ដែរ។ លោកស្រីថាញអាន (Thanh An) បានមានប្រសាសន៍ថា បំណងប្រាថ្នាធំបំផុតរបស់ខ្ញុំគឺថាធ្វើយ៉ាងណាដើម្បី ACIAR អាចបំពេញបានល្អថែមទៀតនូវតម្រូវការនៃការអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម និងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់នៅរបស់កសិករ” ./.

 

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿងនិង​ឯកសារ

 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top