ព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យ នៃភូមិម៉ូដសម្លៀកបំពាក់វៀតណាម អ្នករចនាម៉ូដ មិញហាញ (Minh Hanh) តែងតែជាអ្នកនាំមុខនាំយកមកជូនមហាជនស្រឡាញ់ម៉ូដសម្លៀកបំពាក់ ដែលធ្វើអំពីវត្ថុធាតុសំពត់តម្បាញ ដោយស្រ្តីតំបន់ពាយព្យវៀតណាមជាអ្នកតម្បាញ។ ថ្មីៗនេះ លោកស្រីបានប្រើប្រាស់វត្ថុធាតុថ្មីទាំងស្រុង សម្រាប់វិស័យម៉ូដសម្លៀកបំពាក់វៀតណាម នោះគឺសំពត់ធ្មៃធៀនអ៊ឹន (Thien An) (ខេត្តក្វាងង៉ាយ - Quang Ngai) និងធ្មៃអានផឿក (An Phuoc) (ខេត្តថាញហ័រ - Thanh Hoa)។ រចនាម៉ូដសម្លៀកបំពាក់នៃអ្នករចនាម៉ូដមិញហាញ (Minh Hanh) ឧទ្ទេសនាមដល់មហាជនស្រឡាញ់ម៉ូដសម្លៀកបំពាក់ ដែលសុទ្ធតែបានកាត់ដេរពីវត្ថុធាតុសំពត់ធ្មៃ បែរជាមានរចនាបទសមស្រប់នឹងតម្រូវការរបស់ទីផ្សារសម្លៀកបំពាក់ទំនើប។
អ្នករចនាម៉ូដមិញហាញ (Minh Hanh) ឲ្យដឹងថា ឱកាសថ្ងៃមួយមានសំណាងបានជួបបងត្រឹនវ៉ាន់មិញ (Tran Van Minh) លេខធិការរងនៃខេត្តក្វាងង៉ាយ (Quang Ngai) ឧទ្ទេសនាមអំពីសំពត់ធ្មៃធៀនអ៊ឹន (Thien An) ជាផលិតផលប្រចាំតំបន់ភូមិសាស្រ្តនៅទីនេះ។ ជាពិសេស ប្រភេទសំពត់ធ្មៃនេះ មានតែកីតម្បាញនៅភូមិតម្បាញណាមកៅ (Nam Cao) ទើបអាចតម្បាញជាសំពត់នេះបាន។ យ៉ាងនេះ អ្នករចនាម៉ូដមិញហាញ (Minh Hanh) មិនបង្អង់ចិត្តក៏ទិញសំពត់ធ្មៃ ទុកសម្រាប់ច្នៃបង្កើតជាសម្លៀកបំពាក់ពីវត្ថុធាតុថ្មីនេះ។ តាមមតិរបស់លោកស្រី ជនបរទេសស្ទើរទាំងអស់គ្នា ដឹងស្គាល់តែវត្ថុធាតុសំពត់សូត្រ គឺសំពត់តម្បាញ ក្នុងពេលនោះសំពត់ធ្មៃមិនមានអ្វីប្លែកចំពោះជនជាតិវៀតណាមឡើយ ប៉ុន្តែគួរឲ្យស្តាយវាត្រូវបំភ្លេចចោលយូរ។ ជាមួយការជ្រើសរើសវត្ថុធាតុនេះ សម្រាប់ការរចនាម៉ូដថ្មីបំផុតរបស់ខ្លួន លោកស្រីចង់សង្កត់ធ្ងន់ថា នៅវៀតណាមមានដើមឧស្សាហកម្មដ៏ច្រើនលើសលុបនឹងនាំមកនូវតម្លៃខ្ពស់ក្នុងវិស័យម៉ូដសម្លៀកបំពាក់ក្នុងដំណើរអភិវឌ្ឍន៍រឹងមាំ។
អ្នករចនាម៉ូដចេញបង្ហាញមហាជនក្នុងពិធីសប្តាហ៍សម្លៀកបំពាក់។ កម្រងប្រមូលផ្តុំមួយចំនួនបានអ្នករចនាម៉ូដជ្រើសរើសច្នៃពីវត្ថុធាតុប្រពៃណីហើយមានប្រភពដើមពីធម្មជាតិរបស់វៀតណាម។ |
ទន្ទឹមនឹងការស្វែងយល់ពីវត្ថុធាតុប្រពៃណី ដែលត្រូវគេបំភ្លេចបោះបង់ បានវិលត្រឡប់មកលើឆាកសម្តែង បើកចេញទិសដៅថ្មីសម្រាប់ម៉ូដសម្លៀកបំពាក់វៀតណាម ក្នុងដំណើរសមាហរណកម្ម អ្នករចនាវៀតណាម នៅតែស្មោះត្រង់ជាមួយវត្ថុធាតុធ្លាប់ប្រើប្រាស់របស់វៀតណាមដូចជា៖ អំបោះ សូត្រនាង សំពត់តម្បាញ ...។ល។ យ៉ាងណាមិញ ការប្រើប្រាស់បច្ចេកទេសទំនើបក្នុងការរចនា ពួកគេបានលើកស្ទួយវត្ថុធាតុប្រពៃណីទៅជាមានតម្លៃជាង ចំពោះចរន្តសម្លៀកបំពាក់លំដាប់ខ្ពស់ អាចអនុវត្តបានទាំងស្រុង។
ជាអ្នកដែលមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យម៉ូដសម្លៀកបំពាក់ អ្នករចនាម៉ូដក្វាងហ្វី (Quang Huy) ថ្មីនេះ បាននាំមកជូនមហាជនស្រឡាញ់ម៉ូដសម្លៀកបំពាក់ នៅរឿងរ៉ាវទិសពាយព្យមួយ តភ្ជាប់និន្នាការ chesmiss dress ជាមួយស្នាកស្នាមអាវយ៉ាយ តាមរយៈការរចនាម៉ូដសម្លៀកបំពាក់។ ដោយប្រើវត្ថុធាតុចម្បង គឺសំពត់សំណាញ់ - ren ផ្សំជាមួយសំពត់តម្បាញ បងបានបង្កើតចេញរចនានៅក្នុងកម្រងប្រមូលផ្តុំ “រឿងរ៉ាវទិសពាយព្យ” របស់ខ្លួន ដែលពោរពេញទៅភាពសម្បូរបែប តែនៅរក្សាបានភាពសាមញ្ញ។
មិនត្រឹមតែមានអ្នករចនាម៉ូដល្បី ទើបយល់ឃើញពីការប្រើប្រាស់វត្ថុធាតុប្រពៃណីក្នុងសម្លៀកបំពាក់ អ្នករចនាម៉ូដវ័យក្មេងរបស់វៀតណាមក៏ផ្តល់ក្តីស្រឡាញ់លើសំពត់ប្រពៃណីនេះដែរ។ ក្នុងនោះ អាចនិយាយដល់អ្នករចនាម៉ូដផឿងថាញ (Phuong Thanh) ថ្មីៗនេះ បានសម្តែងបង្ហាញកម្រងប្រមូលផ្តុំអំពីចំណាប់អារម្មណ៍ទីក្រុងសុបិនដាឡាត (Da Lat) ដែលពោរពេញទៅដោយផ្កា បានប្រើប្រាស់វត្ថុធាតុសូត្រនាងហាបាវ (Ha Bao) ញ៉ឹតមិញ (Nhat Minh) បាវឡុក (Bao Loc) ...។ល។ ឬអ្នករចនាម៉ូដញ៉ីហ្វាង (Nhi Hoang) ជាកញ្ញាវ័យក្មេងម្នាក់ឲ្យដឹងថា៖ ក្នុងដំណើរទៅលេងភូមិសូត្រញ៉ាសា (Nha Xa) កញ្ញាគាប់ចិត្តយ៉ាងខ្លាំង ទៅលើវត្ថុធាតុរលើប និងស្រទន់នេះ។ ដោយការបម្រែបម្រួលច្នៃដន្យមិនបានគ្រងទុកនៃពណ៌សម្បុរ រូបសណ្ឋាននៅលើវត្ថុធាតុសំពត់ បានជួយដល់ញ៉ីហ្វាង (Nhi Hoang) បង្ហាញពីឯកត្តភាព ពន្លេចភាសាសម្លៀកបំពាក់របស់ខ្លួន។
ចាប់ពីវិធីសាស្រ្តតម្បាញដោយដៃ វត្ថុធាតុសំពត់សូត្រទាក់ទាញមនុស្សចូលចិត្តយ៉ាងច្រើន។ នោះគឺហេតុផលអ្នករចនាម៉ូដវ័យក្មេងដូចរូបខ្ញុំចង់ស្វែងយល់ពីវត្ថុធាតុប្រពៃណីពីភូមិសូត្រនេះ” អ្នករចនាញ៉ីហ្វាង (Nhi Hoang) ចែករំលែក។
អាចនិយាយបានថា ពីមួយថ្ងៃទីមួយថ្ងៃវត្ថុធាតុធម្មជាតិរបស់វៀតណាមបានអ្នករចនាម៉ូដនាំចូលក្នុងការរចនាម៉ូដសម្លៀកបំពាក់។ ចាប់ពីនោះ បង្កើតនិន្នាការថ្មីសម្រាប់អ្នកប្រើប្រាស់ និងទិសដៅសម្លៀកបំពាក់លេចធ្លោ៕
ចំណាប់អារម្មណ៍ពីទីក្រុងសុបិនសម្បូរពោរពេញទៅដោយផ្កា។
ប្រើនិងបង្កើតថ្មីវត្ថុធាតុ តាំងពីរចនាបទ្ម រហូតដល់និន្នាការថ្មី។
និងលក្ខណៈរឹងមាំនៃក្បាច់រចនា 3D មានបំណងចង់យកឈ្នះលើទីផ្សារវៀតណាមទៅអនាគត។
|
|
ផ្សំនឹងសំពត់តម្បាញ ប្រពៃណី ដើម្បីបង្កើតភាពស្រស់ស្អាតឆើតឆាយសម្រាប់នារីវៀតណាម។
|
|
តាមរយៈវត្ថុធាតុមានភាពរលើប ស្រទន់ និងទាក់ទាញចិត្ត។
|
|
លើវត្ថុធាតុប្រពៃណីដូចជា៖ សំពត់ ធៀនអឹន (Thien An) អានផឿក (An Phuoc) និងសូត្រនាងញ៉ឹតមិញ (Nhat Minh)។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង