• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

រូបសំណាកក្របីសេរ៉ាមិច - សត្វទេពឆ្នាំឆ្លូវត្រីស័ក២០២១

ឆ្នាំ២០២១ សត្វទេពនៃឆ្នាំ ជាមួយនឹងរូបសំណាកគឺជាសត្វក្របី ពាំនាំសារដំណឹងអំពីឆ្នាំថ្មីពោរពេញទៅដោយលាភសំណាង សុខដុមរមនា បានសិប្បករនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មីញឡុង (Minh Long) (លេខ៣៣៣ ទីប្រជុំជនហឹងឡុក - Hung Loc សង្កាត់ហឹងឌិញ - Hung Dinh ទីរួមស្រុកធ្វឹនអាន - Thuan An ខេត្តម៊ិញយឿង - Binh Duong) ជាមួយនឹងថ្វីដៃដ៏ប៉ិនប្រសប់ ប្រើប្រាស់វត្ថុធាតុដើម ដែលបានចម្រាញ់មកពីធម្មជាតិ ព្រមទាំងអនុវត្តវិធីសាស្រ្តបច្ចេកទេស “បម្លែងពណ៌ក្រោមកម្តៅភ្លើង” ធ្វើចេញពីដីឥដ្ឋនិងដុតក្រោមកម្តៅ១.៣៨០ អង្សាសេ បង្កើតចេញជាផលិតផលពិសេស។

កម្រងសត្វក្របីនៃក្រុមហ៊ុនមិញឡុង (Minh Long) ទី១ មាន៥ប្រធានបទ៖ មាសប្រាក់ ទទួលលាភ វិបុលភាព ដូចបំណងប្រាថ្នា សុភមង្គល ជាមួយសារដំណឹងចំនួន៥ទៀត ជាមួយនឹងប្រាថ្នាដ៏ប្រពៃតាមរយៈបង្កើតរូបរាងផ្សេងៗ នៃសត្វក្របីទេព។ រូបណាកឈ្មោះក្របីមាសប្រាក់ មានលក្ខណៈរួចចាកមន្ទិល អង់អាច និងខ្លាំងពូកែ មានចំណុចលម្អិតមួយចំនួនដូចជា៖ ស្នែង កន្ទុយ និងជើង បានសាងដោយមាស២៤ខេ បង្កើតចំណាប់អារម្មណ៍ខ្លាំង បង្កើនជាលក្ខណៈសិល្បៈ និងជានិមិត្តរូបនៃយុវវ័យ ដែលជាដំណាក់កាលស្អាតបំផុតនៃមនុស្សម្នាក់ៗ។ ឈ្មោះក្របីទទួលលាភ ជារូបសំណាកក្របី ដែលមានឥរិយាបថដេកតែមួយគត់ ក្នុងចំណោមកម្រងសត្វទេពឆ្នាំនេះ មានលក្ខណៈចរិតលំហែ ស្រណុក សុខស្រួល បន្ទាប់ពីមួយឆ្នាំឧស្សាហ៍ពលកម្ម ទ្រាំនឹងទុក្ខលំបាក។ ឈ្មោះវិបុលភាពជាសត្វក្របីដែលមានរាងរូវមាំពូកែ ពាំនាំសារដំណឹង “ជើងរឹងថ្មទន់” ជាមួយនឹងបែបទ្រងទ្រាយជើងឈរមាំលំអោនទៅមុខ  ព្រមទាំងមានមុខមាត់ស្រស់បោះ ស្នាមញញឹមរួសរាយ។ ឈ្មោះដូចបំណងជាសត្វក្របី ដែលមានស្នាមញញឹមគួរឱ្យស្រឡាញ់ ឈរជើងពីរ ដៃឱបបាចស្រូវទុំ បង្កប់អត្ថន័យលាភសំណាងនឹងចូលមកដល់នៅឆ្នាំថ្មីនេះ។ ប្រធានបទឈ្មោះសុភមង្គលសម្រាប់ក្របី ដែលមានស្នាមញញឹមរីករាយសប្បាយ ផុតទុក្ខកង្វល់ ដូចជាកូនក្មេងម្នាក់ តែងតែមានទឹកចិត្តគ្មានមន្ទិលនិងសុខសាន សំណើចស្រស់ស្រាយផង កាន់​បដាប្រទានពរប្រពៃ ជូនដល់មនុស្សគ្រប់គ្នា។
 


លោកលី ង៉ុកមិញ (Ly Ngoc Minh) អគ្គនាយកក្រុមហ៊ុនមិញឡុង (Minh Long) ទី១ នៅក្បែរកម្រងផលិតផលសត្វក្របីមិញឡុង (Minh Long) ។


ដំណាក់កាលមុនពេលប្រដិតពណ៌មាស២៤ខេ។

 

ខ្សែសង្វាក់ឡដុតរូបសំណាកក្របីសេរ៉ាមិច។

 

ក្របីសេរ៉ាមិចទើបបានដុតយកចេញពីឡ។

 

ដំណាក់កាលពិនិត្យផលិតផលក្របីសេរ៉ាមិច មុនពេលនាំចេញពីកម្មន្តសាល។

 

កម្រងរូបសំណាកក្របីសេរ៉ាមិច នៃក្រុមហ៊ុនមិញឡុង (Minh Long) ទី១ មានគ្រប់បែបសណ្ឋាន។

 

រូបសំណាកក្របីសម្បូរលាភ។

 

រូបសំណាកក្របីវិបុលភាព។

 

រូបសំណាកក្របីទទួលលាភ។

 

រូបសំណាកក្របីដូចបំណងប្រាថ្នា។

 

រូបសំណាកក្របីសុភមង្គល។

 

រូបសំណាកក្របីសេរ៉ាមិចមិញឡុង (Minh Long) ទី១ មានរូបរាងជាមួយនឹងឈ្មោះហៅបង្កប់អត្ថន័យ៖ មាសប្រាក់ ទទួលលាភ វិបុលភាព ដូចបំណងប្រាថ្នា សុភមង្គល។
 

លោកលី ង៉ុកមិញ (Ly Ngoc Minh) អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិញឡុង (Minh Long) ទី១ ឱ្យដឹងថា៖ សាងក្របីពិបាកបំផុត គឺទឹកមុខមានព្រលឹងរបស់វា សម្តែងបង្ហាញពីចរិត លក្ខណៈរីករាយ សុភមង្គល បំផុតគឺក្របីទើបពេញវ័យត្រូវសម្តែងបានទាំងនេះ ទើបសត្វមើលទៅមានព្រលឹងវិញ្ញាណ។ ទោះបីរូបសំណាកក្របីមានរាងរូវមួយបែបបានគូរក្បាច់រចនាផ្សេងគ្នាក៏ដោយ តែត្រូវផ្តោតសំខាន់ទៅលើភាពប្រណីត ពេលនោះសត្វទេពទើបមានលក្ខណៈរួចចាកផុតទុក្ខ អង់អាច ពោរពេញទៅដោយភាពក្លាហាននិងមាំពូកែ។

កម្រងរូបសំណាកសត្វក្របីសេរ៉ាមិចមិញឡុង (Minh Long) ទី១ ជាមួយនឹងការរចនាពិសេស ដែលមានលក្ខណៈសិល្បៈខ្ពស់ មានលក្ខណៈអត្ថន័យល្អប្រពៃ សមស្រប់ជាវត្ថុសម្រាប់តាំងទុក ធ្វើជាអំណោយសម្រាប់ជូនសាច់ញាតិ ព្រមជាមួយពាក្យជូនពរឆ្នាំថ្មី សុខសាន សំណាង និងវិបុលភាព៕

អត្ថបទនិងរូបថត៖ ឡេមិញ
ប្រែសម្រួល៖ រីកើង


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top