• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយ សហគមន៍អង្គភាពអាជីវកម្ម

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងសមាគមអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមួយចំនួនប្រចាំនៅវៀតណាម នាយករដ្ឋមន្រ្តីលោក  Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជានិច្ចក្នុងការបង្កើតលក្ខខណ្ឌនិងរួមដំណើរជាមួយសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូង ធ្វើការវិនិយោគនិងធ្វើអាជីវកម្មដោយរលូន។ រដ្ឋាភិបាលវៀតណាមកំពុងព្យាយាម អនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមទាំងដឹកនាំការកសាងផែនការស្តារសេដ្ឋកិច្ចដើម្បីសម្របខ្លួនដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតទាំងនៅចំពោះមុខនិងយូរអង្វែង។ 
 

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីជាមួយឯកអគ្គរដ្ឋទូតនិងបណ្តាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង (រូបថត៖ VOV)
 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)


ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីកូរ៉េខាងត្បូង បន្តគាំទ្រវៀតណាមដើម្បីទទួលបានវ៉ាក់សាំងការពារឆាប់បំផុត និងច្រើនបំផុត តាមទម្រង់ផ្សេងៗនិងសហការក្នុងការផ្ទេរបច្ចេកវិទ្យាការផលិតវ៉ាក់សាំង ថ្នាំព្យាបាលរោគនិងឧបករណ៍វេជ្ជសាស្ត្រ។ ជាមួយគ្នានោះ ភាគីកូរ៉េខាងត្បូងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ក្នុងការវិនិយោគនាំចេញទំនិញនិងផលិតផលកសិកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងការសិក្សាធ្វើការនិងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីពង្រឹងទំនុកចិត្តនិងមានកម្លាំងចលករខ្លាំងក្លាជាង ដើម្បីយកឈ្នះការខូចខាត ធ្វើឱ្យផលិតកម្មនិងអាជីវកម្មរស់ឡើងវិញនិងឆ្លងកាត់គ្រាលំបាកនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top