• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ម្ហូបកាវឡូវ (Cao Lau) ទីប្រជុំជនហូយអាន

កាវឡូវ (Cao Lau) ល្បីឈ្មោះ ជាម្ហូបល្បីនៅទីប្រជុំជនហូយអាន (ក្វាងណាម - Quang Nam)។ នោះគឺម្ហូបបុរាណសម្រាប់ជីវភាពរស់នៅទីប្រជុំជនបុរាណ ហើយស្លាកស្នាមនោះចេះតែសាយភាយបានរក្សាមកដល់សព្វថ្ងៃ។

នៅសតវត្សរ៍ទី១៧ ស្តេចង្វៀន (Nguyen) បើកចំហពាណិជ្ជកម្មជួញដូរ នៅកំពង់ផែហូយអាន ជនជាតិចិន ជនជាតិជប៉ុនអញ្ជើញមកទីនេះ ធ្វើអាជីវកម្មយ៉ាងកុះករ ហើយជនជាតិវៀតណាមបង្កើតបានម្ហូបកាវឡូវ (Cao Lau) ដោយគោលបំណងបម្រើវណ្ណៈអភិជនពិសា។ ម្ហូបនេះ ពេលអតិថិជនអញ្ជើញមកហូយអាន តែងកម្មង់ម្ហូបដ៏ប្រណីតនេះ នៅហាង​ផ្នែក​ខាង​លើ។ ដោយ​ក្រោម​មក មានឈ្មោះថា កាវឡូវ (Cao Lau) (មានន័យថាម្ហូបផ្ទះជាន់លើ) ជិតស្និទ្ធមកដល់សព្វថ្ងៃ។ មកជាមួយនឹងហូយអាន ម្ហូបកាវឡូវ (Cao Lau)ផ្សារភ្ជាប់នឹងអាហារដ្ឋានបុរាណ ដូចជាសម្រស់វប្បធម៌ប្រពៃណីមួយ នៃតំបន់ដីនេះ។

សាច់ជ្រូកឆាស៊ិវនៃម្ហូបកាវឡូវ (Cao Lau) ក៏ត្រូវបានច្នៃពីដុំសាច់ជ្រូកសុទ្ធគ្មានជាតិខ្លាញ់ បានជ្រើសដោយហ្មត់ចត់។ បន្ទះសាច់ជ្រូកធំៗបានប្រឡាក់ដោយគ្រឿងទេស គ្រឿងក្រអូប រង់ចាំជ្រាបរសជាតិសព្វសាច់ រួចយកទៅចម្អិនលើចង្រ្កានដោយប្រើ​ភ្លើងតូច។ សាច់ឆ្អិនល្មម ចុងភៅនឹងស្រង់សាច់យកចេញ បន្តដាក់ប៉េងប៉ោះ ខ្ទឹមបារាំងចិញ្រ្ចាំ ដាច់ខ្លាញ់និងទឹក បន្តចម្អិនធ្វើជាទឹកស៊ុប។ កាវឡូវ (Cao Lau) កា្លយជាម្ហូបពិសេស ដោយសារសាច់ជ្រូកឆាស៊ិវនេះ។



គ្រឿងបង្កើតបានម្ហូបកាវឡូវ (Cao Lau) ដូចជា៖ មី សាច់ជ្រូកឆាស៊ិវ បន្លែស្រស់ពិសាជាមួយ។

 

កាវឡូវ (Cao Lau) ជាម្ហូបបានប្រៀបដូចជាម្ហូបពិសេសដោយឡែក នៅទីប្រជុំជនហូយអាន។

 

មិនដូចជាហ្វឺ ចង់ធ្វើម្ហូបកាវឡូវ (Cao Lau) ចុងភៅត្រូវជ្រើសប្រភេទអង្ករប្រចាំខេត្តក្វាងណាម - Quang Nam។ ពិសេស ប្រជាជនមូលដ្ឋានមិនជ្រើសយកអង្ករដែលបានទុកជាយូរ ក៏មិនជ្រើសយកអង្ករស្រូវថ្មីដែរ។ ដើម្បី​ធានាបានស្តង់ដារនោះ ទើបសរសៃ​មីកាវឡូវ (Cao Lau) មានភាពទន់និងស្វិត ក្រអូបក្លិនអង្ករពិសេសប្រចាំខេត្តនៅតំបន់ភូមិភាគកណ្តាលវៀតណាម។ អង្ករបានត្រាំដោយទឹកក្បុងយកមកពីកោះគូឡៅចាម (Cu Lao Cham)។ បន្ទាប់ពីត្រាំរួច អង្ករនឹងមានពណ៌លឿងៗដូចជាលាយល្មៀត។

កាវឡូវ (Cao Lau) តែងបានពិសារួមនឹងនំក្រៀបអាំង ពេលហូបអាចស្រោបបន្ថែមទឹកត្រី ឬទឹកសាអ៊ីវហូយអាន។ ពិសាម្ហូបកាវឡូវ (Cao Lau) ជារបៀបពិសាជ្រាបនូវរសជាតិវប្បធម៌ហូយអាន ដែលមានចំណាប់អារម្មណ៍បំផុត នៅក្នុងបរិយាកាសបុរាណនៃទីប្រជុំជនបុរាណ។

ម្ហូបមានភាពប្រណីតនៃសរសៃមី ក្លិនក្រអូបសាច់ឆាស៊ិវ ជាមួយនឹងរសជាតិត្រជាក់នៃបន្លែស្រស់។ ក្រុមភ្ញៀវអញ្ជើញទៅទេសចរណ៍ហូយអាន នរណាក៏បានពិសាម្ហូបកាវឡូវ (Cao Lau) ដូចជា ភាពផ្សារភ្ជាប់ ស្វែងយល់វប្បធម៌នៃតំបន់ដីនេះ៕

 

អាសយដ្ឋាន៖

ហាណូយ៖ Tasty ហូយអាន - លេខ៥៦ ផ្លូវលីថឿងកៀត (Ly Thuong Kiet)។
ហូយអាន៖ អាហារដ្ឋានកាវឡូងឡៀន (Cao Lau Lien) លេខ២១B ផ្លូវថៃផៀន (Thai Phien) សង្កាត់មិញអាន (Minh An)។
អាហារដ្ឋានកាវឡូវហូយអានបាប៉ែ (Cao Lau Hoi An Ba Be) លេខ១៩ ផ្លូវត្រឹនភូ (Tran Phu) សង្កាត់កឹមចូវ (Cam Chau) ហូយអាន។
អាហារដ្ឋានកាវឡូវថាញ (Cao Lau Thanh) លេខ២៦ ផ្លូវថៃផៀន (Thai Phien) សង្កាត់មិញអាន (Minh An)។

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង


Top