• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង បាន​នាំចេញទៅកាន់​ពិភពលោក

តាំងពីដើមឆ្នាំ២០២០ មកដល់សព្វថ្ងៃ ប្រទេសនានាដែលស្ថិតនៅទ្វីបអ៊ឺរ៉ុបនិងអាមេរិក បានឆាប់រហ័សស្វែងយល់និងនាំចូលម៉ាស់ធន់បាក់តេរីជាង១០លានគ្រឿង ដែលជាពាណិជ្ជសញ្ញាម៉ាស់ទំនុកចិត្តរបស់វៀតណាម ដើម្បីបង្ការប្រឆាំងជំងឺរាតត្បាតកូវិដ -១៩។

ម៉ាស់សំពត់ Dony Mask បានផលិតមានចំនួនបីស្រទាប់ តាមស្តង់ដារណែនាំនៃសេចក្តីសម្រេចចិត្តលេខ 870/QĐ-BYT សម្រាប់ម៉ាស់សំពត់ធន់តំណក់ទឹក ធន់បាក់តេរី។

ខណៈបន្ទាប់ពីជំងឺរាតត្បាតផ្ទុះឡើងលើពិភពលោក ក្រុមហ៊ុនឱសថពីរនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាទិញម៉ាស់ធន់បាក់តេរី Dony ចំនួន ៧០.០០០ គ្រឿង ដើម្បីជំនួយដល់គិលានុបដ្ឋាន វេជ្ជបណ្ឌិត នៅតាមមន្ទីរពេទ្យធំៗ បម្រើដល់ការងារប្រឆាំងជំងឺរាតត្បាត។ ប្រាក់ចំណូលមកពីការនាំចេញម៉ាស់សំពត់ ធ្វើឱ្យក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកាត់ដេរ Dony មានប្រាក់ចំណូលខ្ពស់ ក្នុងរដូវជំងឺរាតត្បាតកូវិដ - ១៩។ ម៉ាស់សំពត់ Dony Mask បង្ការតំណក់ទឹកបាញ់ចេញ ជាការរួមចំណែកដ៏សំខាន់ បានជំនួយប្រទេស វៀតណាមបង្ការទប់ស្កាត់ជោគជ័យជំងឺរាតត្បាតកូវិដ - ១៩ លើកទី១ ពិសេសគឺមិនទាន់មានករណីស្លាប់ណាមួយ។ លទ្ធផលនេះ ជាចំណុះភ្លឺមួយ ព្រមទាំងបានពិភពលោកទទួលស្គាល់ទៀតផង។
 


ខ្សែសង្វាក់​ផលិត​ម៉ាស់​ធន់​ Dony Mask បម្រើ​ផលិត​កម្ម​។​


ម៉ាស់​សំពត់​ Dony Mask បាន​ទទួល​ពិនិត្យ​ហ្មត់​ចត់​បន្ទាប់ពី​​ផលិត​។​



ម៉ាស់សំពត់ Dony Mask បានកាត់ដេរដោយប្រុងប្រយត្ន នៅរាល់ស្នាមសូត្រ។


សាកកម្រិតធន់ទឹកនៃម៉ាស់សំពត់ បន្ទាប់ពីផលិត។


ដេរភ្ជាប់ស្លាកសញ្ញា Dony Mask នៅលើផលិតផលម៉ាស់សំពត់។


ខ្ចប់ផលិតផលនិងកម្ចាត់មេរោគ តាមបច្ចេកវិទ្យាឧស្មន E.O។


ពិនិត្យគុណភាពមុនពេលនាំចេញទៅទីផ្សារ។


ផលិតផល Dony Mask បាននាំចេញទៅកាន់ទីផ្សារជប៉ុន សិង្ហបូរី អាមេរិក ទ្វីបអ៊ឺរ៉ុប និងប្រទេសនានា ដូចជាតំបន់មជ្ឈិមបូព៌ា អារ៉ាប់ប៊ីសាអូឌីត នីហ្សេរីយ៉ា…។


ម៉ាស់ធន់បាក់តេរី Dony អាចបោកលាងបានចំនួន៦០ដង នៅតែធានាការប្រឆាំងតំណក់ទឹកបាញ់ចេញ ធន់កាំរស្មី UV ពិសេសសម្រាប់អត្រាធន់នឹងបាក់តេរី ឡើងដល់៩៩% តួលេខមួយប្រហាក់ប្រហែលជាមួយនឹងម៉ាស់ថ្មីមួយគ្រឿង ។


ម៉ាស់សំពត់ Dony Mask ងាយស្រួលសម្រាប់អ្នកប្រើប្រាស់។


ពាណិជ្ជករ ផាម ក្វាងអាញ (Pham Quang Anh) ជូនម៉ាស់ធន់បាក់តេរី Dony Mask ចំនួន១០០.០០០គ្រឿង សម្រាប់ប្រជាជនអាមេរិក ប្រឆាំងជំងឺរាតត្បាតកូវិដ - ១៩។
 

ចាប់ពីនោះ សឱ្យឃើញថា សមត្ថភាពនៃផលិតករនៅប្រទេសវៀតណាម ក្នុងវិស័យកាត់ដេរ។ ប្រទេសនានានៅទ្វីបអាមេរិកនិងទ្វីបអ៊ឺរ៉ុប បានឆាប់រហ័សស្វែងយល់ អភិក្រមទីផ្សារនាំចេញម៉ាស់នៅប្រទេសវៀតណាម ហើយនាំចូលម៉ាស់ធន់បាក់តេរី Dony ជាង១០លានគ្រឿង ដើម្បីបង្ការប្រឆាំងជំងឺរាតត្បាត នៅប្រទេសរបស់ខ្លួន។
 

ម៉ាស់សំពត់ Dony Mask  មានស្រទាប់ខាងក្រៅ ធន់នឹងទឹក ធន់នឹងតំណក់ទឹកបាញ់ចេញតាមផ្លូវដង្ហើម ព្រមទាំងធន់នឹងបាក់តេរី ស្រទាប់ដទៃទៀតគឺជាស្រទាប់សម្រង់ ធន់បាក់តេរី (ស្រទាប់ធន់បាក់តេរី គឺជាសំពត់ធន់បាក់តេរី nano ប្រាក់ ធ្យូងសកម្ម ឬប្រហាក់ប្រហែល) ខ្សែពាក់ទន់ ធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ស្រួល ពេលប្រើប្រាស់។

ផលិតផល Dony Mask ទទួលបានបណ្ណបញ្ជាក់ FDA នៃអគ្គនាយកដ្ឋានគ្រប់គ្រង់ស្បៀងអាហារនិងឱសថអាមេរិក ហើយសម្រេចស្តង់ដារ CE - ស្តង់ដារនេះ អាចចរាចារណ៍នៅទីផ្សារទ្វីបអ៊ឺរ៉ុបបាន។ ក្រៅពីនោះ ម៉ាស់សំពត់ធន់បាក់តេរី Dony Mask នៅឆ្លើយតបបានសំណូមពរ ពេលនាំទៅកាន់ទីផ្សារជប៉ុន សិង្ហបូរី និងប្រទេសនានាដូចជានៅតំបន់មជ្ឈិមបូព៌ា អារ៉ាប់ប៊ីសាអូឌីត នីហ្សេរីយ៉ា។ល។

ម៉ាស់បានផលិតហ្មត់ចត់ សម្បកប្រអប់ខាងក្រៅនៃផលិតផលស្អាតប្រណីត។ ស្រទាប់ខាងក្រៅរបស់ម៉ាស់ បានប្រើប្រាស់ទៅដោយសំពត់ Poly ផ្សំនឹង Cotton ធន់បាក់តេរីនិងធន់ទឹក ទប់ស្កាត់អប្បរិមាណនូវតំណក់ទឹកបាញ់ចេញនៅជុំវិញ រីឯស្រទាប់កណ្តាលបានចម្រុះបន្ថែមស្រទាប់ធន់បាក់តេរីធ្វើដោយបច្ចេកទេសធន់បាក់តេរីរបស់អាល្លឺម៉ង់។ ក្រុមហ៊ុនវិនិយោគម៉ាស៊ីនខ្ចប់ផលិតផល និងកំចាត់មេរោគតាមបច្ចេកទេសឧស្ម័ន E.O (Ethylene Oxide) មានគុណប្រយោជន៍ធន់បាក់តេរី សម្លាប់អតិបរិមាណមេរោគ  ដែលបានប្រើប្រាស់ទូលាយក្នុងវិស័យសុខាភិបាល។

មិនដូចប្រភេទម៉ាស់សុខាភិបាលប្រើតែមួយដង ម៉ាស់សំពត់ Dony Mask អាចប្រើប្រាស់សាឡើងវិញចំនួន៣០ដង បន្ទាប់ពីបោកលាងដោយសាប៊ូធម្មតា។ នៅការពិសោធសាកល្បងរបស់ INTERTEK (អង្គការពិសោធសាកល្បងនិងបញ្ជាក់គុណភាពសកលលោក) ជាមួយនឹងការបោកលាងចំនួន៦០ដង  ម៉ាស់របស់ Dony នៅតែធានាបានការប្រឆាំងតំណក់ទឹកមាត់បាញ់ចេញ ធន់នឹងកាំរស្មី UV ពិសេសអត្រាធន់បាក់តេរីឡើងដល់ ៩៩,៩% តួលេខមួយប្រហាក់ប្រហែលនឹងម៉ាស់ថ្មីមួយគ្រឿង។ ប្រការនេះ ជាគុណសម្បត្តិនាំមុខរបស់ម៉ាស់ Dony Mask ធានាបង្ការប្រឆាំងជំងឺផង នាំមកភាពងាយស្រួល សំចៃ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផង ព្រមទាំងទាំងជិតស្និទ្ធនឹងបរិស្ថាន។

ម៉ាស់សំពត់ Dony Mask បានធ្វើសិប្បកម្ម បន្ទាប់ពីវគ្គខ្ចប់ បិទដោយកម្តៅ Dony នឹងយកទៅកំចាត់មេរោគដោយគ្មានចន្លោះ។ ទន្ទឹមនោះ ស្រទាប់ការពារម៉ាស់ មានប្រើប្លាស្ទិកធម្មជាតិ ធានាបានកម្រិតគ្មានមេរោគខ្ពស់ ហើយសម្រេចស្តង់ដារនៃក្រសួងសុខាភិបាល ធានា១០០% ម៉ាស់ស្អាត ការពារសុខភាពមធ្យ័ត សម្រាប់អ្នកប្រើប្រាស់។

ពាណិជ្ជករ ផាម ក្វាងអាញ (Pham Quang Anh) ស្ថាបនិកកាត់ដេរ Dony ឱ្យដឹងថា ដើម្បីឱ្យទាន់ដំណើរការប្រគល់ផលិផលជូនអតិថិជន មានពេលក្រុមហ៊ុនត្រូវប្រមូលផ្តុំពលករ ចំនួន ៣០០០នាក់ ដើម្បីកាត់ដេរម៉ាស់សំពត់ ចាប់ពីខែមីនាមកដល់សព្វថ្ងៃ។

សព្វថ្ងៃ ជាមួយនឹងទម្រង់រោងចក្រធំនិងប្រភពធនធានមនុស្សកុះករ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកាត់ដេរ Dony អាចផលិតនិងផ្គត់ផ្គង់ម៉ាស់ចេញទៅទីផ្សារជិត ៣០០.០០០គ្រឿងក្នុងមួយថ្ងៃ ព្រមទាំងអាចឆ្លើយតប បានតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសនានា ដែលមានជំងឺរាតត្បាតកូវិដ - ១៩៕

អត្ថបទនិងរូបថត៖ ដាំងគីមផឿង
ប្រែសម្រួល៖ រីកើង​

 


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top